ចំពោះខ្ញុំវិញ ខ្ញុំក៏អាចនិយាយដូច អស់លោកបានដែរ គឺប្រសិនបើអស់លោករងទុក្ខដូចខ្ញុំ ខ្ញុំនឹងរៀបរៀងពាក្យពេចន៍ប្រឆាំងអស់លោក ខ្ញុំនឹងគ្រវីក្បាលដាក់អស់លោក។
យ៉ូប 16:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំនឹងនិយាយលើកទឹកចិត្តអស់លោក ខ្ញុំនឹងរកពាក្យមកថ្លែង ដើម្បីបន្ធូរការឈឺចាប់របស់អស់លោក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ខ្ញុំនឹងបញ្ចេញពាក្យចម្រើនកម្លាំង ដល់អ្នករាល់គ្នាវិញ ហើយបបូរមាត់ខ្ញុំនឹងរកបន្ធូរទុក្ខ របស់អ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែខ្ញុំនឹងបញ្ចេញពាក្យចំរើនកំឡាំងដល់អ្នករាល់គ្នាវិញ ហើយបបូរមាត់ខ្ញុំនឹងរកបន្ធូរទុក្ខរបស់អ្នករាល់គ្នាដែរ។ អាល់គីតាប ខ្ញុំនឹងនិយាយលើកទឹកចិត្តអស់លោក ខ្ញុំនឹងរកពាក្យមកថ្លែង ដើម្បីបន្ធូរការឈឺចាប់របស់អស់លោក។ |
ចំពោះខ្ញុំវិញ ខ្ញុំក៏អាចនិយាយដូច អស់លោកបានដែរ គឺប្រសិនបើអស់លោករងទុក្ខដូចខ្ញុំ ខ្ញុំនឹងរៀបរៀងពាក្យពេចន៍ប្រឆាំងអស់លោក ខ្ញុំនឹងគ្រវីក្បាលដាក់អស់លោក។
រីឯខ្ញុំវិញ ទោះបីខ្ញុំនិយាយ ក៏ការឈឺចាប់របស់ខ្ញុំមិនបានធូរស្បើយ បើខ្ញុំមិននិយាយ ក៏ការឈឺចាប់មិនចាកចេញឆ្ងាយពីខ្ញុំដែរ។
ខ្ញុំសុខចិត្តធ្វើជាមេដឹកនាំរបស់ពួកគេ ខ្ញុំនឹងបង្ហាញផ្លូវពួកគេ ហើយខ្ញុំស្ថិតនៅជាមួយពួកគេ ដូចស្ដេចស្ថិតនៅជាមួយកងពលរបស់ខ្លួន និងដូចមនុស្សម្នាក់លើកទឹកចិត្ត អស់អ្នកដែលកើតទុក្ខ។
អ្នកដែលរងទុក្ខគ្រាំគ្រា គួរតែទទួល ចិត្តមេត្តាករុណាពីមិត្តភក្ដិរបស់ខ្លួន បើមិនដូច្នេះទេ គេមុខជាលែងគោរព កោតខ្លាចព្រះជាម្ចាស់ ។
បើអស់លោកត្រឹមត្រូវមែន ខ្ញុំសុខចិត្តទទួល តែពាក្យដែលអស់លោកស្ដីបន្ទោសនោះ មិនសមហេតុសមផលទេ។
ចូរសង្ឃឹមទុកចិត្តលើព្រះអម្ចាស់! ចូរមានកម្លាំង និងមានចិត្តរឹងប៉ឹងឡើង! ចូរសង្ឃឹមទុកចិត្តលើព្រះអម្ចាស់ចុះ!។
ប្រេងក្រអូប និងទឹកអប់ រមែងធ្វើឲ្យចិត្តរីករាយ រីឯយោបល់របស់មិត្តសម្លាញ់ដ៏ស្លូតបូតរឹងរឹតតែប្រសើរលើសនេះទៅទៀត។
បងប្អូនអើយ ប្រសិនបើមាននរណាម្នាក់ត្រូវគេទាន់ នៅពេលកំពុងតែធ្វើអំពើអាក្រក់ណាមួយ បងប្អូនដែលមានព្រះវិញ្ញាណនៅក្នុងខ្លួនត្រូវកែតម្រង់អ្នកនោះ ដោយចិត្តស្លូតបូត។ ប៉ុន្តែ តោងប្រយ័ត្នខ្លួន ក្រែងលោអ្នកត្រូវធ្លាក់ក្នុងការល្បួងដូចគេដែរ។