ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 16:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​បាន​ដេរ​បាវ​យក​មក​ស្លៀក ខ្ញុំ​ជាន់​ឈ្លី​កិត្តិយស​របស់​ខ្ញុំ​ក្នុង​ធូលី​ដី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​បាន​ដេរ​សំពត់​ធ្មៃ​ភ្ជាប់​លើ​ស្បែក​ខ្ញុំ ហើយ​បាន​ដាក់​អំណាច​ខ្ញុំ​ចុះ​ក្នុង​ធូលី​ដី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខ្ញុំ​បាន​ដេរ​សំពត់​ធ្មៃ​ភ្ជាប់​លើ​សាច់​ខ្ញុំ ហើយ​បាន​ដាក់​អំណាច​ខ្ញុំ​ចុះ​ក្នុង​ធូលី​ដី

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​បាន​ដេរ​បាវ​យក​មក​ស្លៀក ខ្ញុំ​ជាន់​ឈ្លី​កិត្តិយស​របស់​ខ្ញុំ​ក្នុង​ធូលី​ដី។

សូមមើលជំពូក



យ៉ូប 16:15
12 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ាកុប​បាន​ហែក​សម្លៀក‌បំពាក់​របស់​លោក និង​យក​បាវ​មក​ស្លៀក រួច​លោក​កាន់​ទុក្ខ​កូន​ជា​យូរ​ថ្ងៃ។


កាល​ព្រះ‌បាទ​អហាប់​ឮ​ព្រះ‌បន្ទូល​ទាំង​នោះ​ហើយ ទ្រង់​ហែក​ព្រះ‌ពស្ដ្រ​ចោល រួច​ស្លៀក​បាវ និង​តម​អាហារ។ ពេល​ផ្ទំ​ក៏​ស្ដេច​ស្លៀក​បាវ​ដែរ ហើយ​យាង​យឺតៗ។


ព្រះអង្គ​ដក​កិត្តិយស​ចេញ​ពី​ខ្ញុំ ព្រះអង្គ​យក​មកុដ​ចេញ​ពី​ក្បាល​របស់​ខ្ញុំ។


ព្រះ‌ជាម្ចាស់​បាន​បោះ​ខ្ញុំ​ទៅ​ក្នុង​ភក់​ជ្រាំ ខ្ញុំ​មិន​ខុស​ពី​ធូលី​ដី និង​ផេះ​ទេ។


ទូលបង្គំ​ស្លៀក​សម្លៀក‌បំពាក់​កាន់​ទុក្ខ ហើយ​ពួក​គេ​នាំ​គ្នា​យក​រឿង​ទូលបង្គំ ទៅ​លេង​សើច។


សូម​ឲ្យ​ខ្មាំង​សត្រូវ​ដេញ​ទាន់ និង​ប្រហារ​ទូលបង្គំ​ទៅ​ចុះ ឲ្យ​គេ​ជាន់​ឈ្លី​ជីវិត​ទូលបង្គំ​នៅ​នឹង​ដី និង​ឲ្យ​គេ​យក​កិត្តិយស​របស់​ទូលបង្គំ ទៅ​ទម្លាក់​ក្នុង​ភក់​ជ្រាំ​ចុះ!។ - សម្រាក


ព្រះអង្គ​នឹង​បំបាក់​អំនួត​របស់​មនុស្ស​ពាល តែ​ព្រះអង្គ​នឹង​លើក​មុខ​មនុស្ស​សុចរិត​ឡើង ។


កុំ​ប្រកាន់​ឫក​ខ្ពស់​ពេក ឈប់​និយាយ​ព្រហើន​ទៅ


នៅ​គ្រា​នោះ ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូល បាន​ហៅ​អ្នក​រាល់​គ្នា​ឲ្យ​យំ​សោក​សង្រេង កោរ​សក់ និង​ស្លៀក​បាវ​កាន់​ទុក្ខ


ហើយ​ក្រាប​ចុះ ឱន​មុខ​ដល់​ដី ធ្វើ​ដូច្នេះ ប្រហែល​ជា​មាន​សេចក្ដី​សង្ឃឹម។


ពេល​នោះ នាង​ហាណា​អធិស្ឋាន​ដូច​ត​ទៅ៖ «ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ចិត្ត ត្រេក​អរ​សប្បាយ​យ៉ាង​ខ្លាំង ព្រះ‌អម្ចាស់​លើក​ខ្ញុំ​ឡើង​ឲ្យ​បាន​ខ្ពស់​មុខ ខ្ញុំ​អាច​ហា​មាត់​និយាយ​តទល់​នឹង​ខ្មាំង​សត្រូវ​វិញ ខ្ញុំ​មាន​អំណរ​យ៉ាង​ខ្លាំង ព្រោះ​ព្រះអង្គ​សង្គ្រោះ​ខ្ញុំ។


អស់​អ្នក​ដែល​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ មុខ​ជា​ត្រូវ​អន្តរាយ ព្រះអង្គ​ធ្វើ​ឲ្យ​មាន​រន្ទះ​ពី​លើ​មេឃ​បាញ់​ចំ​ពួក​គេ។ ព្រះ‌អម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​ផែនដី​ទាំង​មូល ព្រះអង្គ​ប្រទាន​ឫទ្ធា‌នុភាព​ដល់​ស្ដេច ដែល​ព្រះអង្គ​តែង‌តាំង ព្រម​ទាំង​ប្រទាន​ព្រះ‌ចេស្ដា​ដល់​ព្រះ‌មហា‌ក្សត្រ ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក»។