ទំនុកតម្កើង 7:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 សូមឲ្យខ្មាំងសត្រូវដេញទាន់ និងប្រហារទូលបង្គំទៅចុះ ឲ្យគេជាន់ឈ្លីជីវិតទូលបង្គំនៅនឹងដី និងឲ្យគេយកកិត្តិយសរបស់ទូលបង្គំ ទៅទម្លាក់ក្នុងភក់ជ្រាំចុះ!។ - សម្រាក សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល5 នោះសូមឲ្យខ្មាំងសត្រូវដេញតាមព្រលឹងរបស់ទូលបង្គំ ហើយទាន់ចុះ! សូមឲ្យគេជាន់ឈ្លីជីវិតទូលបង្គំនៅនឹងដី ហើយសូមឲ្យគេចោលសិរីរុងរឿងរបស់ទូលបង្គំទៅក្នុងធូលីដីទៅ! សេឡា សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 នោះសូមឲ្យខ្មាំងសត្រូវដេញតាម ព្រលឹងទូលបង្គំ ហើយទាន់ចុះ សូមឲ្យគេជាន់ឈ្លីជីវិតទូលបង្គំនៅនឹងដី ហើយយកកិត្តិយសទូលបង្គំ ទម្លាក់ក្នុងធូលីដីចុះ។ -បង្អង់ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 នោះសូមឲ្យខ្មាំងសត្រូវដេញតាមព្រលឹងទូលបង្គំទាន់ចុះ អើ សូមឲ្យគេញាំញីជីវិតទូលបង្គំចុះដល់ដី ហើយបង្អាប់យសទូលបង្គំ នៅក្នុងធូលីដីផង។ បង្អង់ សូមមើលជំពូកអាល់គីតាប5 សូមឲ្យខ្មាំងសត្រូវដេញទាន់ និងប្រហារខ្ញុំទៅចុះ ឲ្យគេជាន់ឈ្លីជីវិតខ្ញុំនៅនឹងដី និងឲ្យគេយកកិត្តិយសរបស់ខ្ញុំ ទៅទំលាក់ក្នុងភក់ជ្រាំចុះ!។ - សម្រាក សូមមើលជំពូក |
- ពិតមែនហើយ យើងបានជាន់ផ្លែ ទំពាំងបាយជូរតែម្នាក់ឯង គឺក្នុងចំណោមប្រជាជន គ្មាននរណាម្នាក់នៅជាមួយយើងឡើយ។ យើងបានជាន់ឈ្លីពួកគេ តាមកំហឹងរបស់យើង យើងបានជាន់កម្ទេចពួកគេ ព្រោះយើងខឹងជាខ្លាំង។ ឈាមរបស់ពួកគេបានខ្ទាតមកលើ សម្លៀកបំពាក់របស់យើង ហើយសម្លៀកបំពាក់របស់យើង ប្រឡាក់ទៅដោយឈាម។
បពិត្រព្រះបិតា សូមទតមើលមកជាយព្រះភូសា ដែលនៅក្នុងដៃទូលបង្គំនេះ។ ទូលបង្គំគ្រាន់តែកាត់ជាយព្រះភូសា តែទូលបង្គំមិនធ្វើគុតព្រះអង្គទេ។ ដូច្នេះ សូមស្ដេចជ្រាបឲ្យច្បាស់ថា ទូលបង្គំគ្មានគំនិតអាក្រក់ចង់ធ្វើគុត ឬបះបោរប្រឆាំងនឹងព្រះបិតាឡើយ ហើយទូលបង្គំក៏ពុំបានប្រព្រឹត្តអំពើខុសឆ្គងនឹងព្រះអង្គដែរ គឺមានតែព្រះករុណាប៉ុណ្ណោះ ដែលចេះតែតាមប្រហារជីវិតទូលបង្គំ។