លោកអដាំ រួមរស់ជាមួយនាងអេវ៉ាជាភរិយា នាងមានផ្ទៃពោះសម្រាលបានកូនមួយ ឈ្មោះកាអ៊ីន នាងពោលថា៖ «ខ្ញុំបានបង្កើតមនុស្សម្នាក់ ព្រោះព្រះអម្ចាស់ប្រទានឲ្យ»។
យ៉ូប 15:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមមនុស្សទាំងអស់ តើលោកកើតមកមុនគេឬ តើលោកកើតមក មុនភ្នំទាំងឡាយឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នកជាមនុស្សដំបូងដែលកើតមកឬ? តើអ្នកបានលេចមកមុនអស់ទាំងភ្នំដែរឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអ្នកជាមនុស្សដំបូងដែលកើតមកឬ តើអ្នកបានលេចមកមុនអស់ទាំងភ្នំដែរឬ អាល់គីតាប ក្នុងចំណោមមនុស្សទាំងអស់ តើអ្នកកើតមកមុនគេឬ តើអ្នកកើតមក មុនភ្នំទាំងឡាយឬ? |
លោកអដាំ រួមរស់ជាមួយនាងអេវ៉ាជាភរិយា នាងមានផ្ទៃពោះសម្រាលបានកូនមួយ ឈ្មោះកាអ៊ីន នាងពោលថា៖ «ខ្ញុំបានបង្កើតមនុស្សម្នាក់ ព្រោះព្រះអម្ចាស់ប្រទានឲ្យ»។
ក្នុងចំណោមយើងខ្ញុំ ក៏មានចាស់ព្រឹទ្ធាចារ្យ ដែលមានវ័យចំណាស់ៗ មានអាយុវែងជាងឪពុករបស់លោកទៅទៀត!
មុនពេលភ្នំនានាកកើតឡើង ហើយមុនពេលព្រះអង្គបង្កើតផែនដី និងពិភពលោកមកនោះ ព្រះអង្គជាព្រះជាម្ចាស់តាំងពីអស់កល្បរៀងមក។