ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 15:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គឺ​សេចក្ដី​ដែល​អ្នក​ប្រាជ្ញ​បាន​ទទួល ពី​ដូនតា​របស់​ពួក​គេ ហើយ​យក​មក​ថ្លែង​ប្រាប់ ដោយ​ឥត​លាក់‌លៀម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គឺ​ជា​សេចក្ដី​ដែល​ពួក​អ្នក​ប្រាជ្ញ​បាន​ពោល​ត​មក តាំង​តែ​ពី​បុព្វ‌បុរស​គេ ឥត​លាក់​ទុក​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​ជា​សេចក្ដី​ដែល​ពួក​អ្នក​ប្រាជ្ញ​បាន​ពោល​ត​មក តាំង​តែ​ពី​ពួក​ឰយុកោ​គេ ឥត​លាក់​ទុក​ឡើយ

សូមមើលជំពូក

អាល់គីតាប

គឺ​សេចក្ដី​ដែល​អ្នក​ប្រាជ្ញ​បាន​ទទួល ពី​ដូនតា​របស់​ពួក​គេ ហើយ​យក​មក​ថ្លែង​ប្រាប់ ដោយ​ឥត​លាក់‌លៀម។

សូមមើលជំពូក



យ៉ូប 15:18
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ចំណោម​យើង​ខ្ញុំ ក៏​មាន​ចាស់​ព្រឹទ្ធា‌ចារ្យ ដែល​មាន​វ័យ​ចំណាស់ៗ មាន​អាយុ​វែង​ជាង​ឪពុក​របស់​លោក​ទៅ​ទៀត!


ឥឡូវ​នេះ សូម​ស្ដាប់​ខ្ញុំ ខ្ញុំ​នឹង​ពន្យល់​លោក ខ្ញុំ​នឹង​ប្រាប់​លោក​ពី​ការ​ដែល​ខ្ញុំ​បាន​ឃើញ


ព្រះ‌ជាម្ចាស់​ប្រទាន​ទឹក​ដី​ឲ្យ ដូនតា​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ គ្មាន​អ្នក​ដទៃ​ទៀត​មក​ឡូក‌ឡំ ក្នុង​ទឹក​ដី​នោះ​ឡើយ។


លោក​មិន​ជ្រាប​ទេ​ឬ​ថា តាំង​ពី​បុរាណ​រៀង​មក គឺ​ចាប់​ពី​ពេល​ដែល​ព្រះ‌ជាម្ចាស់​ដាក់​មនុស្ស នៅ​លើ​ផែនដី​នេះ


ហេតុ​នេះ សូម​សាក​សួរ​ចាស់​ទុំ​នៅ​ជំនាន់​មុន ហើយ​រំពឹង​គិត​អំពី​បទ​ពិសោធ ដែល​ដូនតា​របស់​លោក​រក​ឃើញ


ឱ​ព្រះ‌ជាម្ចាស់​អើយ ឥឡូវ​នេះ ទូលបង្គំ​ចាស់​សក់​ស្កូវ​ហើយ សូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ​ឡើយ ដើម្បី​ឲ្យ​ទូលបង្គំ​អាច​ប្រកាស​អំពី​ព្រះ‌ចេស្ដា របស់​ព្រះអង្គ​ប្រាប់​មនុស្ស​នៅ​ជំនាន់​នេះ និង​ប្រកាស​អំពី​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ ប្រាប់​មនុស្ស​ទាំង​អស់​នៅ​ជំនាន់​ក្រោយ​ដែរ។


មាន​តែ​អ្នក​ដែល​នៅ​រស់​ប៉ុណ្ណោះ ដែល​អាច​លើក​តម្កើង​ព្រះអង្គ ដូច​ទូលបង្គំ​លើក​តម្កើង​ព្រះអង្គ​នៅ​ថ្ងៃ​នេះ។ ឪពុក​នឹង​តំណាល​ប្រាប់​កូនៗ​របស់​ខ្លួន អំពី​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ។