សូមអស់លោកត្រងត្រាប់ស្ដាប់ពាក្យ ដែលខ្ញុំនឹងថ្លែង សូមផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលខ្ញុំពន្យល់!
យ៉ូប 13:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ សូមមេត្តាត្រងត្រាប់ស្ដាប់ ពាក្យតវ៉ារបស់ខ្ញុំសិន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ចូរស្តាប់សេចក្ដីតតបរបស់ខ្ញុំ ហើយផ្ទៀងត្រចៀកស្តាប់សេចក្ដីអង្វរ របស់បបូរមាត់ខ្ញុំសិន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ចូរស្តាប់សេចក្ដីតតបរបស់ខ្ញុំ ហើយផ្ទៀងត្រចៀកស្តាប់សេចក្ដីអង្វររបស់បបូរមាត់ខ្ញុំសិន អាល់គីតាប ឥឡូវនេះ សូមមេត្តាត្រងត្រាប់ស្ដាប់ ពាក្យតវ៉ារបស់ខ្ញុំសិន។ |
សូមអស់លោកត្រងត្រាប់ស្ដាប់ពាក្យ ដែលខ្ញុំនឹងថ្លែង សូមផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលខ្ញុំពន្យល់!
តើអស់លោកពោលពាក្យមិនត្រឹមត្រូវ ក្នុងនាមព្រះជាម្ចាស់ ហើយនិយាយពាក្យមិនពិត ក្នុងនាមព្រះអង្គកើតឬ?
«អស់អ្នកដែលមានប្រាជ្ញាអើយ សូមស្ដាប់សេចក្ដីដែលខ្ញុំនឹងបរិយាយ! អស់អ្នកដែលចេះដឹងអើយ សូមផ្ទៀងត្រចៀកស្ដាប់ខ្ញុំ!
ពេលលោកយ៉ូថាមទទួលដំណឹងនេះ លោកក៏ឡើងទៅលើកំពូលភ្នំកេរិស៊ីម ទាំងស្រែកយ៉ាងអស់ទំហឹងថា៖ «ពួកអ្នកមុខអ្នកការនៅក្រុងស៊ីគែមអើយ សូមស្ដាប់ខ្ញុំ ហើយសូមព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ អ្នករាល់គ្នាដែរ!