ព្រះជាម្ចាស់បានបង្កើតសត្វព្រៃតាមពូជរបស់វា សត្វស្រុក តាមពូជរបស់វា និងសត្វលូនវារទាំងប៉ុន្មាននៅលើដី តាមពូជរបស់វាដែរ។ ព្រះជាម្ចាស់ទតឃើញថា សត្វទាំងនោះល្អប្រសើរហើយ។
យ៉ូប 12:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមសាកសួរផែនដីទៅ នោះផែនដីនឹងប្រៀនប្រដៅលោក សូមសួរត្រីនៅក្នុងសមុទ្រ នោះវានឹងនិទានប្រាប់លោក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឬសួរទៅរុក្ខជាតិនៅលើផែនដីចុះ វានឹងបង្រៀនអ្នកដែរ ហើយសួរត្រីនៅសមុទ្រ វានឹងថ្លែងប្រាប់អ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឬឲ្យនិយាយនឹងដីចុះ នោះនឹងបង្រៀនអ្នកដែរ ហើយត្រីនៅសមុទ្រនឹងថ្លែងប្រាប់មកអ្នក អាល់គីតាប សូមសាកសួរផែនដីទៅ នោះផែនដីនឹងប្រៀនប្រដៅអស់លោក សូមសួរត្រីនៅក្នុងសមុទ្រ នោះវានឹងនិទានប្រាប់អស់លោក។ |
ព្រះជាម្ចាស់បានបង្កើតសត្វព្រៃតាមពូជរបស់វា សត្វស្រុក តាមពូជរបស់វា និងសត្វលូនវារទាំងប៉ុន្មាននៅលើដី តាមពូជរបស់វាដែរ។ ព្រះជាម្ចាស់ទតឃើញថា សត្វទាំងនោះល្អប្រសើរហើយ។
ក៏ប៉ុន្តែ សូមលោកសាកសួរសត្វធាតុទៅ នោះវានឹងប្រៀនប្រដៅលោក សូមសួរសត្វស្លាបទៅ នោះវានឹងប្រាប់លោកឲ្យដឹង។
ក្នុងចំណោមសត្វទាំងនោះ តើសត្វណាមួយ មិនដឹងថា អ្វីៗទាំងអស់កើតមកពីព្រះជាម្ចាស់!