ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 10:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បើ​គេ​យក​ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​ទៅ​កប់​ក្នុង​ផ្នូរ នោះ​ទូលបង្គំ​មិន​ដែល​មាន​ជីវិត​ទាល់​តែ​សោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នោះ​ទូល‌បង្គំ​នឹង​បាន​ដូច​ជា មិន​ដែល​កើត​មក​សោះ គេ​នឹង​បាន​នាំ​យក​ទូល‌បង្គំ ពី​ផ្ទៃ​ម្តាយ​ទៅ​កប់​តែ​ម្តង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ទូលបង្គំ​នឹង​បាន​ដូច​ជា​មិន​ដែល​កើត​មក​សោះ គេ​នឹង​បាន​នាំ​យក​ទូលបង្គំ​ពី​ផ្ទៃ​ម្តាយ​ទៅ​កប់​តែ​ម្តង

សូមមើលជំពូក

អាល់គីតាប

បើ​គេ​យក​ខ្ញុំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​ទៅ​កប់​ក្នុង​ផ្នូរ នោះ​ខ្ញុំ​មិន​ដែល​មាន​ជីវិត​ទាល់​តែ​សោះ។

សូមមើលជំពូក



យ៉ូប 10:19
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ឲ្យ​ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​ធ្វើ​អ្វី? បើ​ទូលបង្គំ​ស្លាប់​តាំង​ពី​ក្នុង​ផ្ទៃ នោះ​គ្មាន​នរណា​ឃើញ​ទេ។


អាយុ​ជីវិត​របស់​ទូលបង្គំ​ជិត​ផុត​ហើយ សូម​ឈប់​វាយ​ប្រហារ​ទូលបង្គំ សូម​យាង​ចាក​ចេញ​ពី​ទូលបង្គំ​ទៅ ដើម្បី​ឲ្យ​ទូលបង្គំ​មាន​ពេល​ល្ហែ​បន្តិច


ទោះ​បី​សេចក្ដី​ងងឹត​នៅ​ជុំ‌វិញ​ខ្ញុំ ទោះ​បី​ភាព​អន្ធការ​គ្រប​បាំង​លើ​ខ្ញុំ ក៏​ខ្ញុំ​មិន​នៅ​ស្ងៀម​ដែរ។


ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​ស្លាប់​តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ? ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​ផុត​ដង្ហើម​នៅ​ពេល ចេញ​ពី​ផ្ទៃ​ម្ដាយ?


ប្រសិន​បើ​ខ្ញុំ​គ្មាន​ជីវិត គឺ​ដូច​កូន​រលូត ឬ​ដូច​កូន​ក្មេង​ដែល​មិន​ធ្លាប់​ឃើញ​ពន្លឺ​ថ្ងៃ នោះ​ប្រសើរ​ជាង។


សូម​ឲ្យ​ពួក​គេ​ប្រៀប​ដូច​ជា​ជន្លេន ដែល​វារ​ទៅ​មុខ ហើយ​ស្ងួត​ក្រៀម​អស់​ទៅ សូម​ឲ្យ​ពួក​គេ​ប្រៀប​ដូច​ជា​កូន​រលូត ស្លាប់​ទៅ ទាំង​ពុំ​ឃើញ​ពន្លឺ


ប្រសិន​បើ​ព្រះអង្គ​ទុក​ឲ្យ​ទូលបង្គំ​ស្លាប់ មុន​ពេល​ទូលបង្គំ​កើត​មក​នោះ​ប្រសើរ​ជាង។ ម្ដាយ​របស់​ទូលបង្គំ​នឹង​ក្លាយ​ទៅ​ជា ផ្នូរ​របស់​ទូលបង្គំ ហើយ​ទូលបង្គំ​នឹង​ស្ថិត​នៅ​ក្នុង​ផ្ទៃ​ម្ដាយ រហូត​ត​ទៅ។