ចូរកូនថែរក្សាចិត្តគំនិតដោយប្រុងប្រយ័ត្ន ដ្បិតចិត្តគំនិតរបស់កូនយ៉ាងណា ជីវិតរបស់កូនក៏យ៉ាងនោះដែរ។
យេរេមា 6:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អំពើអាក្រក់ហូរចេញពីក្រុងនេះ ដូចទឹកហូរចេញពីប្រភពទឹក។ ក្នុងទីក្រុងមានឮនិយាយតែអំពើឃោរឃៅ និងការបំផ្លិចបំផ្លាញ។ ការឈឺចុកចាប់ និងស្នាមរបួស ស្ថិតនៅក្រោមក្រសែភ្នែករបស់យើងជានិច្ច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អណ្តូងផុសទឹកចេញមកជាយ៉ាងណា ទីក្រុងនេះក៏ផុសចេញជាអំពើអាក្រក់យ៉ាងនោះដែរ មានឮសុទ្ធតែការច្រឡោត និងការបំផ្លាញ ឃើញមានតែជំងឺឈឺ និងរបួសនៅមុខយើងជានិច្ច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អណ្តូងផុសទឹកចេញមកជាយ៉ាងណា ទីក្រុងនេះក៏ផុសចេញ ជាអំពើអាក្រក់យ៉ាងនោះដែរ មានឮសុទ្ធតែការច្រឡោត នឹងការបំផ្លាញ ឃើញមានតែជំងឺឈឺ នឹងរបួសនៅមុខអញជានិច្ច អាល់គីតាប អំពើអាក្រក់ហូរចេញពីក្រុងនេះ ដូចទឹកហូរចេញពីប្រភពទឹក។ ក្នុងទីក្រុងមានឮនិយាយតែអំពើឃោរឃៅ និងការបំផ្លិចបំផ្លាញ។ ការឈឺចុកចាប់ និងស្នាមរបួស ស្ថិតនៅក្រោមក្រសែភ្នែករបស់យើងជានិច្ច។ |
ចូរកូនថែរក្សាចិត្តគំនិតដោយប្រុងប្រយ័ត្ន ដ្បិតចិត្តគំនិតរបស់កូនយ៉ាងណា ជីវិតរបស់កូនក៏យ៉ាងនោះដែរ។
តាំងពីក្បាលរហូតដល់ចុងជើង គ្មានអ្វីនៅល្អសោះ គឺមានសុទ្ធតែដំបៅ ស្នាមជាំ និងមុខរបួសថ្មីៗ នៅគ្រប់កន្លែង ដែលគ្មាននរណាលាង រុំ ឬលាបប្រេង ឲ្យធូរស្បើយឡើយ។
រីឯមនុស្សអាក្រក់វិញ ប្រៀបបាននឹង រលកសមុទ្រដែលកំពុងតែបក់បោក គ្មាននរណាអាចធ្វើឲ្យស្ងប់ឡើយ ទឹកសមុទ្រនោះបញ្ចេញភក់ជ្រាំ សព្វបែបយ៉ាងមក។
អ្នករាល់គ្នារៀបចំគម្រោងការ ដូចត្បាញសំបុកពីងពាង ដែលពុំអាចយកទៅធ្វើជាសម្លៀកបំពាក់ បិទបាំងកាយឡើយ។ អ្វីៗដែលអ្នករាល់គ្នាប្រព្រឹត្តសុទ្ធតែទុច្ចរិត ស្នាដៃរបស់អ្នករាល់គ្នាសុទ្ធតែឃោរឃៅ។
គ្រប់ពេលដែលទូលបង្គំនិយាយ ទូលបង្គំស្រែកប្រកាសតែអំពីការឃោរឃៅ និងមហន្តរាយ។ ព្រោះតែព្រះបន្ទូលរបស់ព្រះអម្ចាស់ ពួកគេត្មះតិះដៀល និងសើចចំអក ឲ្យទូលបង្គំ តាំងពីព្រលឹមទល់ព្រលប់។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «របួសរបស់អ្នកមើលមិនជាទេ ដំបៅរបស់អ្នកក៏មិនអាចសះដែរ។
គ្មាននរណារកយុត្តិធម៌ឲ្យអ្នក និងរុំរបួសឲ្យអ្នកទេ ហើយក៏គ្មានថ្នាំដ៏ស័ក្ដិសិទ្ធិណា អាចផ្សះរបួសរបស់អ្នកដែរ។
ហេតុដូចម្ដេចបានជាអ្នកស្រែកថ្ងូរ ព្រោះមហន្តរាយកើតដល់អ្នក ធ្វើឲ្យអ្នកឈឺចាប់ឥតល្ហែ? យើងធ្វើទោសអ្នកខ្លាំងដូច្នេះ ព្រោះតែអំពើអាក្រក់ដ៏ច្រើនឥតគណនា និងអំពើបាបដ៏ធ្ងន់ដែលអ្នកបានប្រព្រឹត្ត។
អ្នកក្រុងយេរូសាឡឹមតែងតែធ្វើឲ្យយើងខឹង តាំងពីថ្ងៃដែលយើងបានសង់ក្រុងនេះ រហូតមកទល់សព្វថ្ងៃ ជាហេតុនាំឲ្យយើងបណ្ដេញពួកគេចេញពីមុខយើង។
តើនៅស្រុកកាឡាដលែងមានប្រេង សម្រាប់រឹតឲ្យបានធូរស្រាលហើយឬ? តើនៅទីនោះ លែងមានគ្រូពេទ្យហើយឬ? ហេតុអ្វីបានជាដំបៅនៃប្រជាជនរបស់ខ្ញុំ មិនព្រមសះដូច្នេះ?
ពេលអ្នកអះអាងលើនិមិត្តហេតុបោកប្រាស់ និងការទស្សន៍ទាយបោកបញ្ឆោត គេនឹងត្រៀមដាវកាត់កអ្នកដែលជាមនុស្សទុច្ចរិត និងជាមនុស្សអាក្រក់ ព្រោះថ្ងៃដែលអ្នកត្រូវទទួលទោសមកដល់ហើយ ពេលនោះ អ្នកលែងប្រព្រឹត្តអំពើទុច្ចរិតទៀត!។
នៅក្នុងក្រុង គេសម្លាប់គ្នា គេបង្ហូរឈាមនៅលើផ្ទាំងថ្ម គឺមិនទុកឲ្យឈាមនោះស្រោចលើដី ហើយយកដីលុបទេ។
ព្រះជាអម្ចាស់មានព្រះបន្ទូលទៀតថា៖ «មេដឹកនាំអ៊ីស្រាអែលអើយ អ្នករាល់គ្នាប្រព្រឹត្តអំពើឃោរឃៅលួចប្លន់ប្រជារាស្ត្រជ្រុលពេកហើយ ល្មមឈប់ទៅ! ចូរនាំគ្នាប្រព្រឹត្តតាមសុចរិតយុត្តិធម៌ កុំរឹបអូសយកដីពីប្រជាជនរបស់យើងទៀត! - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
អំពើហិង្សាក៏កើនឡើង ធ្វើឲ្យអំពើអាក្រក់រឹតតែឃោរឃៅ។ ពួកគេគ្មាននៅសល់អ្វីទៀតទេ គឺបាត់បង់ទ្រព្យសម្បត្តិ បាត់បង់កិត្តិយស និងភាពថ្លៃថ្នូរ។
«ចូររៀបចំច្រវាក់ ដ្បិតស្រុកនេះពោរពេញដោយអំពើឧក្រិដ្ឋ ទីក្រុងពោរពេញដោយអំពើឃោរឃៅ។
យេរូសាឡឹមត្រូវវេទនាជាពុំខាន ព្រោះអ្នកក្រុងនេះជាជនបះបោរ ប្រព្រឹត្តអំពើពុករលួយ ជិះជាន់សង្កត់សង្កិនគ្នា។