Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 30:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ស្រែក​ថ្ងូរ ព្រោះ​មហន្ត‌រាយ​កើត​ដល់​អ្នក ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​ឥត​ល្ហែ? យើង​ធ្វើ​ទោស​អ្នក​ខ្លាំង​ដូច្នេះ ព្រោះ​តែ​អំពើ​អាក្រក់​ដ៏​ច្រើន​ឥត​គណនា និង​អំពើ​បាប​ដ៏​ធ្ងន់​ដែល​អ្នក​បាន​ប្រព្រឹត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ហេតុ​អ្វី​បាន​ជា​អ្នក​ស្រែក​ដោយ​ព្រោះ​ដំបៅ​អ្នក​ដូច្នេះ? សេចក្ដី​ឈឺ​ចាប់​របស់​អ្នក មើល​មិន​ជា​ទេ យើង​បាន​ធ្វើ​ដល់​អ្នក​យ៉ាង​នេះ ដោយ​ព្រោះ​ចំនួន​អំពើ​ទុច្ចរិត​របស់​អ្នក​មាន​ច្រើន​ពេក បាប​អ្នក​បាន​ចម្រើន​ជា​ច្រើន​ឡើង​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ហេតុ​អ្វី​បាន​ជា​ឯង​ស្រែក​ដោយ​ព្រោះ​ដំបៅ​ឯង​ដូច្នេះ សេចក្ដី​ឈឺ‌ចាប់​របស់​ឯង នោះ​មើល​មិន​ជា​ទេ អញ​បាន​ធ្វើ​ដល់​ឯង​យ៉ាង​នេះ ដោយ​ព្រោះ​ចំនួន​អំពើ​ទុច្ចរិត​របស់​ឯង​មាន​ច្រើន​ណាស់ បាប​ឯង​បាន​ចំរើន​ជា​ច្រើន​ឡើង​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ស្រែក​ថ្ងូរ ព្រោះ​មហន្ត‌រាយ​កើត​ដល់​អ្នក ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​ឥត​ល្ហែ? យើង​ធ្វើ​ទោស​អ្នក​ខ្លាំង​ដូច្នេះ ព្រោះ​តែ​អំពើ​អាក្រក់​ដ៏​ច្រើន​ឥត​គណនា និង​អំពើ​បាប​ដ៏​ធ្ងន់​ដែល​អ្នក​បាន​ប្រព្រឹត្ត។

សូមមើលជំពូក ចម្លង




យេរេមា 30:15
45 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ យើង​ខ្ញុំ​រង​ទុក្ខ​វេទនា​បែប​នេះ ព្រោះ​តែ​អំពើ​បាប និង​កំហុស​ដ៏​ធ្ងន់​របស់​យើង​ខ្ញុំ។ ប៉ុន្តែ ព្រះអង្គ​ពុំ​បាន​ដាក់​ទោស​យើង​ខ្ញុំ​ឲ្យ​សម​នឹង​កំហុស​របស់​យើង​ខ្ញុំ​ឡើយ គឺ​ព្រះអង្គ​បាន​ទុក​ឲ្យ​ពួក​យើង​ខ្ញុំ​មួយ​ចំនួន​នៅ​សេស‌សល់។


ប្រសិន​បើ​ព្រះ‌ជាម្ចាស់​សម្ងំ​នៅ​ស្ងៀម តើ​នរណា​ហ៊ាន​ថ្កោល​ទោស​ព្រះអង្គ? ប្រសិន​បើ​ព្រះអង្គ​លាក់​ព្រះ‌ភ័ក្ត្រ​នោះ តើ​នរណា​មើល​ព្រះអង្គ​ឃើញ? ព្រះអង្គ​ពិនិត្យ​មើល​មនុស្ស​ម្នាក់ ក៏​ដូច​ជា​ប្រជា‌ជាតិ​មួយ​ដែរ


ទោះ​បី​ខ្ញុំ​ជា​មនុស្ស​ត្រឹម​ត្រូវ ក៏​ព្រះអង្គ​ចាត់​ទុក​ខ្ញុំ​ជា​មនុស្ស​កុហក​ដែរ របួស​របស់​ខ្ញុំ​ពុំ​អាច​ព្យាបាល​បាន​ទេ តែ​ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​សោះ​ឡើយ»។


អ្នក​ខ្លះ​ទៅ​ជា​ល្ងី‌ល្ងើ ព្រោះ​តែ​អំពើ​បាប និង​កំហុស​ដែល​គេ​បាន​ប្រព្រឹត្ត បណ្ដាល​ឲ្យ​គេ​រង​ទុក្ខ​វេទនា។


តាំង​ពី​ក្បាល​រហូត​ដល់​ចុង​ជើង គ្មាន​អ្វី​នៅ​ល្អ​សោះ គឺ​មាន​សុទ្ធ​តែ​ដំបៅ ស្នាម​ជាំ និង​មុខ​របួស​ថ្មីៗ នៅ​គ្រប់​កន្លែង ដែល​គ្មាន​នរណា​លាង រុំ ឬ​លាប​ប្រេង ឲ្យ​ធូរ​ស្បើយ​ឡើយ។


គាត់​បាន​កាប់​គាស់​ដី រើស​ដុំ​ថ្ម​ចេញ ហើយ​ដាំ​ទំពាំង‌បាយជូរ​ពូជ​ល្អ​បំផុត។ គាត់​បាន​សង់​ខ្ទម និង​ជីក​កន្លែង​បញ្ជាន់​ផ្លែ នៅ​កណ្ដាល​ចម្ការ​នោះ គាត់​នឹក​សង្ឃឹម​ថា​នឹង​បាន​ផ្លែ​ល្អ តែ​ចម្ការ​នោះ បែរ​ជា​បង្កើត​សុទ្ធ​តែ​ផ្លែ​មិន​ល្អ​ទៅ​វិញ។


យូដា​អើយ អ្នក​មាន​ព្រះ​ច្រើន​ដូច​ចំនួន​ក្រុង! យេរូ‌សាឡឹម​អើយ អ្នក​មាន​អាសនៈ​សម្រាប់​សែន​ព្រះ​បាល​ដ៏​គួរ​ឲ្យ​អាម៉ាស់ ច្រើន​ដូច​ចំនួន​ផ្លូវ!»។


ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​ចេះ​តែ​ឈឺ​ចុក​ចាប់ ជានិច្ច​បែប​នេះ? ហេតុ​អ្វី​បាន​ជា​មុខ​របួស​ទូលបង្គំ មិន​ព្រម​ជា​សះ​ដូច្នេះ? ព្រះអង្គ​ពិត​ជា​ធ្វើ​ឲ្យ​ទូលបង្គំ​ខក​ចិត្ត ដូច​ប្រភព​ទឹក​ដែល​ហូរ​មិន​ទៀង​ទាត់​ឬ!


ចូរ​ឲ្យ​អំពើ​អាក្រក់​របស់​អ្នក​ដាក់​ទោស​អ្នក ចូរ​ឲ្យ​អំពើ​ក្បត់​របស់​អ្នក​ផ្តន្ទា​អ្នក។ ដូច្នេះ អ្នក​នឹង​ដឹង​ច្បាស់​ថា ការ​បោះ​បង់ និង​ការ​មិន​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នាំ​ឲ្យ​អ្នក​រង​ទុក្ខ​វេទនា​ដ៏​ជូរ​ចត់។ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «របួស​របស់​អ្នក​មើល​មិន​ជា​ទេ ដំបៅ​របស់​អ្នក​ក៏​មិន​អាច​សះ​ដែរ។


គូ​ស្នេហ៍​ទាំង​ប៉ុន្មាន​របស់​អ្នក​ភ្លេច​អ្នក​ហើយ គ្មាន​នរណា​នឹក​នា​ដល់​អ្នក​ទៀត​ទេ ដ្បិត​យើង​បាន​វាយ​អ្នក​ដូច​ខ្មាំង​វាយ​អ្នក យើង​បាន​ដាក់​ទោស​អ្នក​យ៉ាង​ធ្ងន់ ព្រោះ​តែ​អំពើ​អាក្រក់​ដ៏​ច្រើន​ឥត​គណនា និង​អំពើ​បាប​ដ៏​ធ្ងន់​ដែល​អ្នក​បាន​ប្រព្រឹត្ត។


ហេតុ​នេះ អស់​អ្នក​ដែល​លេប​ត្របាក់​អ្នក មុខ​ជា​ត្រូវ​គេ​លេប​ត្របាក់​វិញ បច្ចា‌មិត្ត​របស់​អ្នក​នឹង​ជាប់​ជា​ឈ្លើយ ទាំង​អស់​គ្នា។ អស់​អ្នក​ដែល​កម្ទេច​អ្នក នឹង​ត្រូវ​គេ​កម្ទេច​វិញ យើង​នឹង​ធ្វើ​ឲ្យ​ពួក​ដែល​ប្លន់​អ្នក ត្រូវ​គេ​ប្លន់​វិញ​ដែរ។


យើង​នឹង​លើក​អ្នក​ឡើង​វិញ យើង​នឹង​ប្រោស​ឲ្យ​មុខ​របួស​អ្នក បាន​ជា​សះ‌ស្បើយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -។ ពួក​គេ​ហៅ​អ្នក​ថា “ក្រុង​ដែល​គេ​បោះ​បង់​ចោល” គឺ​ក្រុង​ស៊ីយ៉ូន​ដែល​គ្មាន​នរណា​រាប់​រក»។


ជន‌ជាតិ​អេស៊ីប​អើយ ចូរ​ឡើង​ទៅ​ស្រុក​កាឡាដ​រក​ប្រេង​មក​រឹត ទើប​បាន​ធូរ​ស្បើយ! តែ​ត្រូវ​ដឹង​ថា មិន​បាច់​ខំ​ប្រឹង​រក​ថ្នាំ​ច្រើន​មុខ​ទេ ព្រោះ​គ្មាន​ថ្នាំ​ណា​ស័ក្ដិ‌សិទ្ធិ ជួយ​អ្នក​ឲ្យ​ជា​សះ‌ស្បើយ​ឡើយ។


ពួក​គេ​ទាំង​អស់​គ្នា ចាប់​តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ គិត​តែ​ពី​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន ទាំង​ព្យាការី ទាំង​បូជា‌ចារ្យ សុទ្ធ​តែ​ជា​អ្នក​បោក​ប្រាស់។


បច្ចា‌មិត្ត​មាន​ប្រៀប​លើ​នាង ខ្មាំង​សត្រូវ​របស់​នាង​រស់​នៅ​យ៉ាង​សុខ‌សាន្ត ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​នាង​រង​ទុក្ខ​វេទនា ព្រោះ​តែ​អំពើ​បាប​ដ៏​ច្រើន​របស់​នាង កូន​ចៅ​របស់​នាង​ត្រូវ​បច្ចា‌មិត្ត​ចាប់​យក ទៅ​ជា​ឈ្លើយ។


ក្រុង​ស៊ីយ៉ូន​អើយ តើ​ខ្ញុំ​មាន​ពាក្យ​អ្វី​នឹង​ថ្លែង​ទៀត នាង​ក្រមុំ​ស៊ីយ៉ូន​អើយ តើ​ខ្ញុំ​អាច​យក​អ្វី​មក​ប្រៀប​ផ្ទឹម ដើម្បី​សម្រាល​ទុក្ខ​នាង​បាន? ដ្បិត​មហន្ត‌រាយ​របស់​នាង​ធំ​ដូច​មហា‌សាគរ តើ​នរណា​អាច​ព្យាបាល​នាង​បាន?


ទោះ​បី​មនុស្ស​ម្នាក់ៗ​ប្រព្រឹត្ត​អំពើ​បាប​ក្ដី ក៏​ព្រះអង្គ​ទុក​ឲ្យ​គេ​នៅ​រស់​ដដែល ដូច្នេះ ហេតុ​អ្វី​បាន​ជា​នាំ​គ្នា​រអ៊ូ‌រទាំ!


ហេតុ‌ការណ៍​នេះ​កើត​ឡើង ព្រោះ​តែ​អំពើ​បាប​របស់​ពួក​ព្យាការី និង​កំហុស​របស់​ពួក​បូជា‌ចារ្យ ដែល​ប្រហារ​ជីវិត​មនុស្ស​សុចរិត​នៅ​ក្នុង​ទីក្រុង!


ដ្បិត​ដំបៅ​របស់​សាម៉ារី​មិន​អាច​មើល​ជា​បាន​ទេ ដំបៅ​នេះ​ស៊ី​រហូត​ដល់​ស្រុក​យូដា និង​ដល់​ទ្វារ​ក្រុង​យេរូ‌សាឡឹម ជា​ទី​លំ‌នៅ​នៃ​ប្រជា‌ជន​របស់​ខ្ញុំ។


ខ្ញុំ​សុខ​ចិត្ត​ស៊ូ​ទ្រាំ​នឹង​ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់ ដ្បិត​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះអង្គ។ គង់​តែ​មាន​ថ្ងៃ​ណា​មួយ ព្រះអង្គ​នឹង​ការពារ​ក្ដី​របស់​ខ្ញុំ ហើយ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​មិន​ខាន។ ព្រះអង្គ​នឹង​នាំ​ខ្ញុំ​ចេញ​ទៅ​រក​ពន្លឺ ខ្ញុំ​នឹង​ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះអង្គ។


គ្មាន​អ្វី​ព្យាបាល​អ្នក​ឲ្យ​ជា​សះ‌ស្បើយ​បាន​ទេ ព្រោះ​អ្នក​ត្រូវ​របួស​ធ្ងន់‌ធ្ងរ​ពេក។ អស់​អ្នក​ដែល​ឮ​ដំណឹង​អំពី​មហន្ត‌រាយ​របស់​អ្នក នឹង​នាំ​គ្នា​ទះ​ដៃ​អរ ដ្បិត​មនុស្ស​គ្រប់ៗ​គ្នា​សុទ្ធ​តែ​បាន​រង​នូវ អំពើ​ឃោរ‌ឃៅ​របស់​អ្នក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម