កងទ័ពបាប៊ីឡូនបានដុតព្រះដំណាក់របស់ព្រះជាម្ចាស់ ផ្ដួលរំលំកំពែងក្រុងយេរូសាឡឹម ព្រមទាំងដុតវិមានផ្សេងៗ និងកម្ទេចវត្ថុដ៏មានតម្លៃទាំងអស់ចោល។
យេរេមា 6:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោកឡើង! យើងវាយលុកទាំងយប់ក៏បាន យើងបំផ្លាញវិមានដ៏ស្កឹមស្កៃរបស់ក្រុងនេះ”»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរក្រោកឡើង យើងនឹងឡើងទៅទាំងយប់ យើងនឹងបំផ្លាញអស់ទាំងដំណាក់របស់គេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរក្រោកឡើង យើងនឹងឡើងទៅទាំងយប់ យើងនឹងបំផ្លាញអស់ទាំងដំណាក់របស់គេ អាល់គីតាប ក្រោកឡើង! យើងវាយលុកទាំងយប់ក៏បាន យើងបំផ្លាញវិមានដ៏ស្កឹមស្កៃរបស់ក្រុងនេះ”»។ |
កងទ័ពបាប៊ីឡូនបានដុតព្រះដំណាក់របស់ព្រះជាម្ចាស់ ផ្ដួលរំលំកំពែងក្រុងយេរូសាឡឹម ព្រមទាំងដុតវិមានផ្សេងៗ និងកម្ទេចវត្ថុដ៏មានតម្លៃទាំងអស់ចោល។
វិមានដ៏ស្កឹមស្កៃនឹងត្រូវគេបោះបង់ចោល ក្រុងដែលធ្លាប់អ៊ូអរនឹងក្លាយទៅជាស្ងាត់ជ្រងំ កំពែងខ្ពស់ៗ និងប៉មរបស់ទីក្រុង នឹងក្លាយទៅជាជម្រករបស់លាព្រៃ ហើយជាវាលស្មៅសម្រាប់ហ្វូងចៀម។
ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់យើង ដោយមិនញែកថ្ងៃសប្ប័ទទុកសម្រាប់យើង គឺអ្នករាល់គ្នាលីសែងអ្វីកាត់ទ្វារក្រុងយេរូសាឡឹមនៅថ្ងៃសប្ប័ទ នោះយើងនឹងធ្វើឲ្យមានភ្លើងឆេះកម្ទេចទ្វារក្រុងនេះ ព្រមទាំងឆេះបំផ្លាញវិមាននៅក្រុងយេរូសាឡឹមទៀតផង ភ្លើងនោះនឹងមិនរលត់ឡើយ”»។
លោកដុតកម្ទេចព្រះដំណាក់របស់ព្រះអម្ចាស់ ដំណាក់របស់ស្ដេច ព្រមទាំងផ្ទះនៅក្រុងយេរូសាឡឹម ជាពិសេស ផ្ទះរបស់ពួកអភិជន។
ពួកខ្មាំងទម្លុះកំពែងក្រុង។ ទោះបីកងទ័ពខាល់ដេឡោមព័ទ្ធទីក្រុងក្ដី ពួកទាហានយូដាទាំងអស់នាំគ្នាចេញពីទីក្រុង នៅពេលយប់ តាមទ្វារដែលស្ថិតនៅចន្លោះកំពែងទាំងពីរ ក្បែរឧទ្យានហ្លួង ហើយរត់តាមផ្លូវឆ្ពោះទៅវាលអារ៉ាបា។
ដ្បិតសេចក្ដីស្លាប់ឡើងតាមបង្អួចរបស់យើង សេចក្ដីស្លាប់ចូលមកក្នុងកំពែងក្រុងរបស់យើង ដកយកជីវិតក្មេងៗនៅតាមដងផ្លូវ និងដកជីវិតពួកយុវជននៅតាមផ្សារ។
អ៊ីស្រាអែលបំភ្លេចព្រះដែលបានបង្កើតខ្លួនមក ហើយគេនាំគ្នាសង់វិមានផ្សេងៗ។ រីឯយូដាវិញ គេសង់ទីក្រុង ដែលមានកំពែងរឹងមាំកាន់តែច្រើន តែយើងនឹងឲ្យភ្លើងឆាបឆេះក្រុងរបស់គេ ព្រមទាំងឆេះកម្ទេចវិមានរបស់ពួកគេផង។
ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ ស្រុកយូដា ព្រមទាំងឆេះកម្ទេចប្រាសាទ របស់ក្រុងយេរូសាឡឹមផង»។
នេះជានិមិត្តហេតុដ៏អស្ចារ្យ ដែលព្រះជាម្ចាស់សម្តែងឲ្យលោកអូបាឌាឃើញ គឺជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់អំពីស្រុកអេដុម។ ព្រះអម្ចាស់ប្រទានដំណឹងមកពួកយើង ព្រះអង្គចាត់អ្នកនាំពាក្យម្នាក់ឲ្យទៅ ប្រកាសក្នុងចំណោមប្រជាជាតិទាំងឡាយថា: “ចូរក្រោកឡើង នាំគ្នាវាយសម្រុក ចូរវាយលុកស្រុកអេដុមទៅ!”។
ស្រុកលីបង់អើយ ចូរបើកចំហទ្វាររបស់អ្នក! ចូរឲ្យភ្លើងឆាបឆេះដើមឈើដ៏ធំៗរបស់អ្នកទៅ!