ប្រសិនបើព្រះអម្ចាស់ មិនសង់ផ្ទះទេនោះ អស់អ្នកដែលសង់ផ្ទះនឹងខំប្រឹងសង់ ដោយឥតបានផលអ្វីឡើយ! ប្រសិនបើព្រះអម្ចាស់មិនថែរក្សាទីក្រុងទេនោះ អ្នកយាមទីក្រុងនឹងខំប្រឹងយាម ដោយឥតបានផលអ្វីឡើយ!
យេរេមា 51:58 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់នៃពិភព ទាំងមូលមានព្រះបន្ទូលថា៖ «កំពែងដ៏ស្កឹមស្កៃរបស់ក្រុងបាប៊ីឡូន បាក់បែករហូតដល់គ្រឹះ ទ្វារដ៏ខ្ពស់ៗក៏ឆេះអស់ គឺស្នាដៃដែលប្រជាជនទាំងឡាយ បានធ្វើក្លាយជាអសារបង់ អ្វីៗដែលប្រជាជាតិនានាខំប្រឹងធ្វើ ក្លាយទៅជាចំណីភ្លើង»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ កំផែងយ៉ាងក្រាស់របស់ក្រុងបាប៊ីឡូន នឹងត្រូវរលំអស់រលីង ហើយទ្វារដ៏ខ្ពស់ទាំងប៉ុន្មាននឹងត្រូវភ្លើងឆេះ គឺយ៉ាងនោះដែលជនជាតិទាំងឡាយ បានខំធ្វើការជាឥតប្រយោជន៍ ហើយសាសន៍ទាំងប៉ុន្មាន ធ្វើឲ្យតែបានជាចំណីភ្លើងប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលថា កំផែងយ៉ាងក្រាស់របស់ក្រុងបាប៊ីឡូន នឹងត្រូវរលំអស់រលីង ហើយទ្វារដ៏ខ្ពស់ទាំងប៉ុន្មាននឹងត្រូវភ្លើងឆេះ គឺយ៉ាងនោះដែលជនជាតិទាំងឡាយបានខំធ្វើការឲ្យតែបានទទេៗ ហើយសាសន៍ទាំងប៉ុន្មានឲ្យតែបានជាចំណីភ្លើងដែរ គេនឹងនឿយហត់ទៅ។ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់នៃពិភព ទាំងមូលមានបន្ទូលថា៖ «កំពែងដ៏ស្កឹមស្កៃរបស់ក្រុងបាប៊ីឡូន បាក់បែករហូតដល់គ្រឹះ ទ្វារដ៏ខ្ពស់ៗក៏ឆេះអស់ គឺស្នាដៃដែលប្រជាជនទាំងឡាយ បានធ្វើក្លាយជាអសារបង់ អ្វីៗដែលប្រជាជាតិនានាខំប្រឹងធ្វើ ក្លាយទៅជាចំណីភ្លើង»។ |
ប្រសិនបើព្រះអម្ចាស់ មិនសង់ផ្ទះទេនោះ អស់អ្នកដែលសង់ផ្ទះនឹងខំប្រឹងសង់ ដោយឥតបានផលអ្វីឡើយ! ប្រសិនបើព្រះអម្ចាស់មិនថែរក្សាទីក្រុងទេនោះ អ្នកយាមទីក្រុងនឹងខំប្រឹងយាម ដោយឥតបានផលអ្វីឡើយ!
«ចូរលើកទង់សញ្ញាមួយ នៅលើភ្នំមួយដែលគ្មានដើមឈើ ចូរនាំគ្នាស្រែក និងបក់ដៃហៅពួកទាហាន ទាំងនោះឲ្យចូលមកតាមទ្វារកិត្តិយស។
ទោះបីមានគ្រូហោរជាច្រើនជួយគំនិតអ្នកក្ដី ក៏អ្នកនៅតែឥតបានការដែរ អ្នកទាំងនោះបែងចែកមេឃ សង្កេតមើលផ្កាយ ហើយទស្សន៍ទាយរៀងរាល់ខែ អំពីហេតុការណ៍ដែលត្រូវកើតមាន។ ចូរឲ្យពួកគេមកសង្គ្រោះអ្នកទៅ!
គេនឹងមិនធ្វើការនឿយហត់ជាអសារបង់ ហើយគេក៏មិនបង្កើតកូនចៅមក ដើម្បីឲ្យត្រូវអន្តរាយដែរ ដ្បិតពួកគេនឹងបានទៅជាពូជពង្សមួយ ដែលព្រះអម្ចាស់ប្រទានពរ កូនចៅរបស់គេនឹងគង់វង្សនៅជាមួយគេ។
ចូរស្រែកជយឃោសពីគ្រប់ទិសទី ដ្បិតក្រុងនេះលើកដៃសុំចុះចាញ់ហើយ។ គ្រឹះរបស់វាត្រូវកក្រើក ហើយកំពែងរបស់វាក៏រលំដែរ ដ្បិតព្រះអម្ចាស់សងសឹកនឹងក្រុងនេះ ដូច្នេះ ចូរសងសឹកនឹងក្រុងបាប៊ីឡូន ដោយប្រព្រឹត្តចំពោះពួកគេតាមអំពើដែល ពួកគេធ្លាប់ប្រព្រឹត្ត។
ពួកទាហានដ៏ពូកែរបស់ស្រុកបាប៊ីឡូន ឈប់ច្បាំង ហើយសម្ងំនៅក្នុងបន្ទាយ។ ពួកគេបាត់បង់សេចក្ដីក្លាហាន ធ្លាក់ខ្លួនខ្សោយដូចមនុស្សស្រី។ ខ្មាំងសត្រូវដុតបំផ្លាញផ្ទះរបស់ពួកគេ ហើយកម្ទេចរនុកទ្វាររបស់ពួកគេចោលដែរ។
យើងនឹងដាក់ទោសបាល ដែលជាព្រះរបស់ជនជាតិបាប៊ីឡូន អ្វីៗដែលវាលេបចូលទៅនោះ យើងនឹងទាញចេញមកវិញ ប្រជាជាតិទាំងឡាយលែងលើកគ្នា ទៅរកព្រះនោះទៀតហើយ រីឯកំពែងក្រុងបាប៊ីឡូនក៏រលំដែរ។
បន្ទាប់មក សូមប្រកាសថា: ក្រុងបាប៊ីឡូននឹងត្រូវលិចលង់ដូច្នេះដែរ គឺក្រុងនេះរងទុក្ខលំបាក ដែលព្រះអម្ចាស់ធ្វើឲ្យកើតមានដល់ពួកគេ ពួកគេនឹងរលំ ក្រោកឡើងវិញពុំរួចឡើយ»។ ពាក្យរបស់លោកយេរេមាចប់តែត្រឹមណេះ។
ពួកយើងខិតខំព្យាបាលបាប៊ីឡូនដែរ តែវាពុំអាចជាសះស្បើយបានទេ។ ដូច្នេះ ចូរបោះបង់ចោលក្រុងនេះ ហើយវិលទៅស្រុករបស់យើងរៀងៗខ្លួនវិញ ដ្បិតទោសរបស់ក្រុងនេះមានទំហំធំជាង ផ្ទៃមេឃ និងអាកាសវេហាស៍ទៅទៀត។
ពួកគេបោកបញ្ឆោតគ្នាទៅវិញទៅមក គ្មាននរណានិយាយការពិតទេ ពួកគេបង្ហាត់អណ្ដាតរបស់ខ្លួនឲ្យ ពោលពាក្យភូតភរ ហើយពួកគេលះបង់អំពើបាបពុំបានឡើយ។
ពួកអ្នកដែលតាមប្រហារយើងខ្ញុំ ស្ថិតនៅពីក្រោយខ្នងយើងខ្ញុំជានិច្ច យើងខ្ញុំអស់កម្លាំង តែគេមិនទុកឲ្យយើងខ្ញុំសម្រាកទេ។
ព្រះអម្ចាស់នៃពិភពទាំងមូលធ្វើឲ្យ ស្នាដៃរបស់ជាតិសាសន៍នានារលាយក្នុងភ្លើង ហើយឲ្យកិច្ចការដែលមហាជនទាំងឡាយ ប្រឹងប្រែងធ្វើត្រូវរលាយសូន្យ។