ចូរនាំគ្នាមកមើលស្នាព្រះហស្ដរបស់ព្រះអម្ចាស់ ព្រះអង្គបានធ្វើការដ៏អស្ចារ្យក្រៃលែង នៅលើផែនដីនេះ!
យេរេមា 51:43 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុងទាំងឡាយនៅស្រុកបាប៊ីឡូន ត្រូវវិនាសអន្តរាយ ស្រុកនោះក្លាយទៅជាទីហួតហែង និងព្រៃល្បោះ ជាស្រុកដែលគ្មាននរណារស់នៅ ហើយក៏គ្មានមនុស្សណាដើរកាត់ដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទីក្រុងទាំងប៉ុន្មានបានត្រឡប់ជាទីស្ងាត់ច្រៀប ជាដីហួតហែង ជាវាលស្ងាត់ ជាទីដែលឥតមានអ្នកណានៅ គ្មានមនុស្សជាតិណាមួយដើរតាមនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទីក្រុងទាំងប៉ុន្មានបានត្រឡប់ជាទីស្ងាត់ច្រៀប ជាដីហួតហែង ជាវាលស្ងាត់ ជាទីដែលឥតមានអ្នកណានៅ ហើយគ្មានមនុស្សជាតិណាមួយដើរតាមនោះឡើយ អាល់គីតាប ក្រុងទាំងឡាយនៅស្រុកបាប៊ីឡូន ត្រូវវិនាសអន្តរាយ ស្រុកនោះក្លាយទៅជាទីហួតហែង និងព្រៃល្បោះ ជាស្រុកដែលគ្មាននរណារស់នៅ ហើយក៏គ្មានមនុស្សណាដើរកាត់ដែរ។ |
ចូរនាំគ្នាមកមើលស្នាព្រះហស្ដរបស់ព្រះអម្ចាស់ ព្រះអង្គបានធ្វើការដ៏អស្ចារ្យក្រៃលែង នៅលើផែនដីនេះ!
ក្រុងនោះនឹងលែងមាននរណារស់នៅ លែងមានប្រជាជនរហូតតទៅ។ សូម្បីពួកអារ៉ាប់ក៏លែងបោះជំរំនៅទីនោះ ហើយពួកគង្វាលក៏មិននាំហ្វូងចៀមរបស់ខ្លួន ទៅស៊ីស្មៅនៅតាមទីនោះដែរ។
គុម្ពបន្លានឹងដុះនៅតាមកំពែងក្រុង បន្លាស្អិត និងដើមដំបងយក្សនឹងដុះនៅ ពាសពេញបន្ទាយ ដែលក្លាយទៅជាជម្រករបស់ចចក និងជាទ្រនំរបស់សត្វត្មាត។
ទុក្ខវេទនានឹងកើតមានដល់អ្នក អ្នករកច្រកចេញពុំរួចឡើយ មហន្តរាយនឹងធ្លាក់មកលើអ្នក ហើយអ្នកការពារខ្លួនពុំបានឡើយ ការវិនាសដែលអ្នកនឹកស្មានមិនដល់ នឹងកើតមានដល់អ្នកយ៉ាងទាន់ហន់។
ពួកគេបានបំផ្លាញស្រុករបស់ខ្លួន ឲ្យក្លាយទៅជាទីស្មសាន ដែលធ្វើឲ្យមនុស្សម្នាស្រឡាំងកាំង។ អស់អ្នកដើរកាត់តាមនោះ នាំគ្នាព្រឺសម្បុរ ហើយគ្រវីក្បាល។
ពួកគេមិនបានសួរថា តើព្រះអម្ចាស់នៅឯណា? គឺព្រះដែលបាននាំពួកយើងចាកចេញពី ស្រុកអេស៊ីប ហើយដឹកនាំពួកយើងក្នុងវាលរហោស្ថាន ជាវាលដែលមានតែព្រៃល្បោះ និងដីក្រហូង ជាវាលហួតហែង ជាទីស្មសាន ជាកន្លែងដែលគ្មាននរណាឆ្លងកាត់ គ្មានមនុស្សណារស់នៅបាន។
ក្រុងបាប៊ីឡូនជាម្ដាយរបស់អ្នករាល់គ្នា នឹងត្រូវអាម៉ាស់ ហើយបាក់មុខ។ បាប៊ីឡូននឹងក្លាយទៅជាប្រជាជាតិមួយ អន់ជាងគេបំផុត ទឹកដីរបស់គេក្លាយទៅជាទីស្មសាន ជាដីហួតហែង និងជាព្រៃល្បោះ»។
ផែនដីកក្រើករំពើក និងញាប់ញ័រ នៅពេល ដែលព្រះអម្ចាស់ប្រព្រឹត្តចំពោះក្រុងបាប៊ីឡូន តាមគម្រោងការរបស់ព្រះអង្គ គឺធ្វើឲ្យក្រុងនេះក្លាយទៅជាទីស្មសាន គ្មានមនុស្សរស់នៅ។
ក្រុងបាប៊ីឡូននឹងក្លាយទៅជាគំនរឥដ្ឋ ជាសំបុកឆ្កែព្រៃ ធ្វើឲ្យប្រជាជាតិឯទៀតៗ ស្រឡាំងកាំង និងព្រឺសម្បុរ ជាកន្លែងដែលគ្មានមនុស្សរស់នៅទៀត។
រួចពោលថា: បពិត្រព្រះអម្ចាស់ គឺព្រះអង្គផ្ទាល់ដែលមានព្រះបន្ទូលថា ក្រុងនេះនឹងត្រូវបំផ្លាញ លែងមានមនុស្ស មានសត្វរស់នៅទៀតហើយ គឺក្រុងនេះក្លាយទៅជាទីស្មសានរហូតតទៅ។