អ្នកណាត្រូវគេប្រទះឃើញ អ្នកនោះនឹងស្លាប់ដោយមុខព្រួញ ហើយអ្នកណាត្រូវគេតាមទាន់ អ្នកនោះនឹងស្លាប់ដោយមុខដាវ។
យេរេមា 51:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេដួលស្លាប់នៅក្នុងស្រុកខាល់ដេ អ្នកដែលគេចាក់ទម្លុះ ត្រូវស្លាប់នៅតាមដងផ្លូវ ក្នុងក្រុងបាប៊ីឡូន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងត្រូវដួលស្លាប់នៅក្នុងស្រុករបស់ពួកខាល់ដេ គេនឹងត្រូវចាក់ទម្លុះនៅតាមផ្លូវទីក្រុង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងត្រូវដួលស្លាប់ នៅក្នុងស្រុករបស់ពួកខាល់ដេ គេនឹងត្រូវចាក់ទំលុះនៅផ្លូវទីក្រុង។ អាល់គីតាប ពួកគេដួលស្លាប់នៅក្នុងស្រុកខាល់ដេ អ្នកដែលគេចាក់ទម្លុះ ត្រូវស្លាប់នៅតាមដងផ្លូវ ក្នុងក្រុងបាប៊ីឡូន |
អ្នកណាត្រូវគេប្រទះឃើញ អ្នកនោះនឹងស្លាប់ដោយមុខព្រួញ ហើយអ្នកណាត្រូវគេតាមទាន់ អ្នកនោះនឹងស្លាប់ដោយមុខដាវ។
ចំពោះអ្នកវិញ គេបានបោះសាកសពអ្នកចោលឆ្ងាយពីផ្នូរ គួរឲ្យខ្ពើម ដូចកូនដែលគេរំលូតចោល ឬដូចសាកសពដែលគេដើរជាន់។ មានសាកសពរបស់អស់អ្នកដែលគេ សម្លាប់ដោយមុខដាវនៅគរពីលើអ្នក ហើយសាកសពទាំងនោះត្រូវគេច្រានទម្លាក់ ទៅលើថ្មនៅបាតរណ្ដៅ។
នៅថ្ងៃនោះ ពួកយុវជនដួលស្លាប់នៅតាមផ្លូវ ទាហានទាំងអស់ក៏បាត់បង់ជីវិតដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។
«ហេតុនេះហើយបានជានៅថ្ងៃនោះ យុវជនរបស់ពួកគេដួលស្លាប់នៅតាមផ្លូវ រីឯទាហានទាំងអស់ក៏បាត់បង់ជីវិតដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ចូរយកដាវទៅប្រហារសេះ និងរទេះចម្បាំងរបស់ពួកគេ ហើយប្រហារជនបរទេសដែលមកជួយច្បាំង រួមជាមួយពួកគេដែរ! អ្នកទាំងនោះទន់ខ្សោយដូចមនុស្សស្រី! ចូរយកដាវបំផ្លាញទ្រព្យសម្បត្តិរបស់ពួកគេ ហើយរឹបអូសយកទាំងអស់ទៅ!
ទោះបីបាប៊ីឡូនលើកខ្លួនឡើងដល់មេឃ ទោះបីពួកគេសង់បន្ទាយយ៉ាងខ្ពស់ៗក្ដី ក៏យើងនឹងចាត់អ្នកបំផ្លាញឲ្យនាំគ្នាមក ប្រហារក្រុងនេះដែរ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។