Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 51:53 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

53 ទោះ​បី​បាប៊ី‌ឡូន​លើក​ខ្លួន​ឡើង​ដល់​មេឃ ទោះ​បី​ពួក​គេ​សង់​បន្ទាយ​យ៉ាង​ខ្ពស់ៗ​ក្ដី ក៏​យើង​នឹង​ចាត់​អ្នក​បំផ្លាញ​ឲ្យ​នាំ​គ្នា​មក ប្រហារ​ក្រុង​នេះ​ដែរ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

53 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ទោះ​បើ​ក្រុង​បាប៊ីឡូន​នឹង​លើក​ខ្លួន​ឡើង​ដល់​ផ្ទៃ​មេឃ ហើយ​ចម្រើន​កម្លាំង​នៃ​ទី​ខ្ពស់​របស់​គេ ឲ្យ​រឹត​តែ​មាំ‌មួន​ឡើង​ក៏​ដោយ គង់​តែ​យើង​នឹង​ឲ្យ​ពួក​បំផ្លាញ​ឡើង​ទៅ​ដល់​គេ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

53 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ទោះ​បើ​ក្រុង​បាប៊ីឡូន​នឹង​លើក​ខ្លួន​ឡើង​ដល់​ផ្ទៃ​មេឃ ហើយ​ចំរើន​កំឡាំង​នៃ​ទី​ខ្ពស់​របស់​គេ ឲ្យ​រឹង‌រឹត‌តែ​មាំ‌មួន​ឡើង​ក៏​ដោយ គង់​តែ​អញ​នឹង​ឲ្យ​ពួក​បំផ្លាញ​ឡើង​ទៅ​ដល់​គេ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

53 ទោះ​បី​បាប៊ី‌ឡូន​លើក​ខ្លួន​ឡើង​ដល់​មេឃ ទោះ​បី​ពួក​គេ​សង់​បន្ទាយ​យ៉ាង​ខ្ពស់ៗ​ក្ដី ក៏​យើង​នឹង​ចាត់​អ្នក​បំផ្លាញ​ឲ្យ​នាំ​គ្នា​មក ប្រហារ​ក្រុង​នេះ​ដែរ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




យេរេមា 51:53
29 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក គេ​ពោល​ថា៖ «តោះ​យើង​នាំ​គ្នា​សង់​ក្រុង​មួយ និង​ប្រាសាទ​មួយ ដែល​មាន​កំពូល​ខ្ពស់​ដល់​មេឃ ដើម្បី​ឲ្យ​យើង​មាន​ឈ្មោះ​ល្បី ហើយ​យើង​នឹង​មិន​បែក‌ខ្ញែក​គ្នា​ទៅ​ពាស‌ពេញ​លើ​ផែនដី​ឡើយ»។


ទោះ​បី​គេ​មាន​កម្ពស់​រហូត​ដល់​មេឃ ហើយ​ក្បាល​របស់​គេ​ទើស​ពពក​ក្ដី


យើង​នឹង​ជំរុញ​ជន‌ជាតិ​មេឌី ឲ្យ​លើក​គ្នា​មក​វាយ​ប្រហារ​ពួក​គេ។ អ្នក​ទាំង​នោះ​គ្មាន​ចិត្ត​ចង់​បាន​មាស ឬ​ប្រាក់​ទេ។


យើង​បាន​ហៅ​មនុស្ស​ម្នាក់​មក​ពី​ទិស​ខាង​ជើង ហើយ​អ្នក​នោះ​ក៏​មក​ដល់។ នៅ​ទិស​ខាង​កើត គេ​គោរព​ឈ្មោះ​គាត់ គាត់​ជាន់​ឈ្លី​អ្នក​ដឹក​នាំ​របស់​ប្រជា‌ជាតិ​នានា ដូច​គេ​ដើរ​ជាន់​ភក់ ឬ​ដូច​ជាង​ស្មូន​ជាន់​ដី​ឥដ្ឋ​ដែរ។


ក្រុង​របស់​ជន‌ជាតិ​ខាល់ដេ​អើយ ចូរ​អង្គុយ​យ៉ាង​ស្ងៀម​ស្ងាត់ ចូរ​ធ្លាក់​ក្នុង​ទី​ងងឹត​ទៅ! គេ​នឹង​លែង​ហៅ​អ្នក​ថា​ជា ម្ចាស់​គ្រប់‌គ្រង​លើ​នគរ​នានា​ទៀត​ហើយ។


អ្នក​ពោល​ថា “យើង​ជា​ម្ចាស់​គ្រប់‌គ្រង​ជា​អង្វែង​ត​រៀង​ទៅ” អ្នក​ពុំ​បាន​រិះគិត​អំពី​ព្រឹត្តិ‌ការណ៍​ទាំង​នេះ ឲ្យ​ដិត​ដល់​ទេ គឺ​អ្នក​ពុំ​បាន​ចង​ចាំ​ថា​ព្រឹត្តិ‌ការណ៍​នេះ នឹង​មាន​ទី​បញ្ចប់​ឡើយ។


ចិត្ត​អួត‌អាង​របស់​អ្នក​បញ្ឆោត​ខ្លួន​ឯង តែ​គ្មាន​នរណា​ខ្លាច​អ្នក ដូច​អ្នក​នឹក​ស្មាន​នោះ​ទេ អ្នក​រស់​នៅ​តាម​ក្រហែង​ថ្ម និង​នៅ​តាម​កំពូល​ភ្នំ ប៉ុន្តែ ទោះ​បី​អ្នក​លើក​ទ្រនំ​របស់​អ្នក ឲ្យ​ខ្ពស់​ដូច​ទ្រនំ​សត្វ​ឥន្ទ្រី​ក្ដី ក៏​យើង​នឹង​ច្រាន​អ្នក​ឲ្យ​ធ្លាក់​ចុះ​ដល់​ដី​ដែរ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


«ចូរ​ឡើង​ទៅ​វាយ​លុក​ស្រុក​មេរ៉ា‌ថែម វាយ​លុក​អ្នក​ស្រុក​ពេកូដ ចូរ​កម្ទេច និង​ប្រហារ​ពួក​គេ ឥត​ទុក​ឲ្យ​នៅ​សល់​អ្វី​ឡើយ ចូរ​ប្រព្រឹត្ត​តាម​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​យើង បាន​បង្គាប់​ដល់​អ្នក» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


ព្រះ‌អម្ចាស់​បាន​បើក​ឃ្លាំង​របស់​ព្រះអង្គ ហើយ​យក​គ្រឿង​សស្ត្រា‌វុធ នៃ​ព្រះ‌ពិរោធ​ចេញ​មក ដ្បិត​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ត្រូវ​ការ​ប្រើ គ្រឿង​សស្ត្រា‌វុធ​ទាំង​នេះ នៅ​ស្រុក​ខាល់ដេ។


ហេតុ​នេះ ចូរ​នាំ​គ្នា​ស្ដាប់​អំពី​ការ​ដែល​ព្រះ‌អម្ចាស់ សម្រេច​ធ្វើ​ចំពោះ​បាប៊ី‌ឡូន និង​គម្រោង‌ការ​ដែល​ព្រះអង្គ​គ្រោង​ទុក ដើម្បី​ដាក់​ទោស​អ្នក​ស្រុក​ខាល់ដេ! សត្រូវ​ពិត​ជា​នាំ​អ្នក​ស្រុក​នេះ​ចេញ​ទៅ ដូច​កូន​ចៀម​ដែល​គេ​កៀរ​យក​ទៅ ព្រម​ទាំង​បំផ្លាញ​ស្រុក​ភូមិ​របស់​ពួក​គេ ឲ្យ​ហិន‌ហោច​ទៀត​ផង។


ចូរ​សម្រួច​មុខ​ព្រួញ ហើយ​ដាក់​ព្រួញ​ពេញ​បំពង់ ព្រះ‌អម្ចាស់​មាន​គម្រោង‌ការ​កម្ទេច​ក្រុង​បាប៊ី‌ឡូន ហេតុ​នេះ​បាន​ជា​ព្រះអង្គ​ជំរុញ ស្ដេច​ស្រុក​មេឌី​ឲ្យ​សម្រេច​ការ​នេះ ដ្បិត​ព្រះ‌អម្ចាស់​សង‌សឹក​ពួក​បាប៊ី‌ឡូន ព្រោះ​ពួក​គេ​កម្ទេច​ព្រះ‌វិហារ​របស់​ព្រះអង្គ!


បាប៊ី‌ឡូន​អើយ យើង​នឹង​ដាក់​ទោស​អ្នក អ្នក​ប្រៀប​បាន​នឹង​ភ្នំ​មួយ ដែល​កម្ទេច ផែនដី​ទាំង​មូល - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - យើង​នឹង​លើក​ដៃ​ប្រហារ​អ្នក យើង​ប្រមៀល​អ្នក​ចុះ​ពី​លើ​ថ្ម​ភ្នំ ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ពំនូក​ភ្លើង​មួយ។


អ្វីៗ​នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី នឹង​នាំ​គ្នា​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ ដោយ​បាប៊ី‌ឡូន​រលំ ដ្បិត​មាន​សត្រូវ​ពី​ទិស​ខាង​ជើង មក​បំផ្លាញ​ក្រុង​នេះ!» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


ពិត​មែន​ហើយ មេ​បំផ្លាញ​មក​វាយ​លុក ក្រុង​បាប៊ី‌ឡូន ទាហាន​ដ៏​អង់‌អាច​របស់​ក្រុង​នេះ ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង ធ្នូ​របស់​ពួក​គេ​ត្រូវ​បាក់។ ព្រះ‌អម្ចាស់​ជា​ព្រះ​ដែល​តែងតែ​សង​ទៅ​មនុស្ស តាម​អំពើ​ដែល​ម្នាក់ៗ​ប្រព្រឹត្ត។


ព្រះ‌អម្ចាស់​នៃ​ពិភព ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «កំពែង​ដ៏​ស្កឹម‌ស្កៃ​របស់​ក្រុង​បាប៊ី‌ឡូន បាក់​បែក​រហូត​ដល់​គ្រឹះ ទ្វារ​ដ៏​ខ្ពស់ៗ​ក៏​ឆេះ​អស់ គឺ​ស្នា‌ដៃ​ដែល​ប្រជា‌ជន​ទាំង‌ឡាយ បាន​ធ្វើ​ក្លាយ​ជា​អសារ‌បង់ អ្វីៗ​ដែល​ប្រជា‌ជាតិ​នានា​ខំ​ប្រឹង​ធ្វើ ក្លាយ​ទៅ​ជា​ចំណី​ភ្លើង»។


ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ដោយ‌សារ​ឫទ្ធិ​អំណាច​របស់​យើង យើង​សង់​ក្រុង​បាប៊ី‌ឡូន​មហា‌នគរ​នេះ​ឡើង ជា​ដំណាក់​របស់​យើង ដើម្បី​បង្ហាញ​កិត្តិយស និង​សិរី‌រុងរឿង​របស់​យើង»។


ទោះ​បី​ពួក​គេ​ចុះ​ទៅ​ដល់​ស្ថាន​មនុស្ស​ស្លាប់​ក្ដី ក៏​យើង​ទៅ​អូស​យក​មក​វិញ ទោះ​បី​ពួក​គេ​ឡើង​ទៅ​ដល់​ស្ថាន‌សួគ៌​ក្ដី ក៏​យើង​ទាញ​ទម្លាក់​ចុះ​មក​វិញ​ដែរ។


ទោះ​បី​ពួក​គេ​ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ​ក្ដី ក៏​យើង​ប្រើ​ដាវ​ឲ្យ​ទៅ​តាម​ប្រហារ​ពួក​គេ យើង​នឹង​តាម​មើល​ពួក​គេ​ជានិច្ច ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​វេទនា គឺ​មិន​មែន​ផ្ដល់​សេចក្ដី​សុខ​ទេ»។


អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! ព្រោះ​អ្នក​រក​ទ្រព្យ​បាន​ដោយ​ទុច្ចរិត ដើម្បី​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​ខ្លួន ក្លាយ​ទៅ​ជា​អ្នក​មាន ហើយ​សង់​ផ្ទះ​របស់​ខ្លួន​យ៉ាង​ខ្ពស់ ដោយ​ចង់​គេច​ផុត​ពី​មហន្ត‌រាយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម