អ្នកខ្លះទៅជាល្ងីល្ងើ ព្រោះតែអំពើបាប និងកំហុសដែលគេបានប្រព្រឹត្ត បណ្ដាលឲ្យគេរងទុក្ខវេទនា។
យេរេមា 5:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កំហុសរបស់អ្នករាល់គ្នាធ្វើឲ្យ ធាតុអាកាសប្រែប្រួល អំពើបាបរបស់អ្នករាល់គ្នាធ្វើឲ្យ អ្នករាល់គ្នាបាត់បង់ពរទាំងនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អំពើទុច្ចរិតរបស់អ្នករាល់គ្នាបានបង្វែរការទាំងនោះចេញ ហើយអំពើបាបរបស់អ្នក បានបង្ខាំងសេចក្ដីល្អចេញពីអ្នករាល់គ្នាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អំពើទុច្ចរិតរបស់ឯងរាល់គ្នាបានបង្វែរការទាំងនោះចេញ ហើយអំពើបាបរបស់ឯង បានបង្ខាំងសេចក្ដីល្អ ចេញពីឯងរាល់គ្នាដែរ អាល់គីតាប កំហុសរបស់អ្នករាល់គ្នាធ្វើឲ្យ ធាតុអាកាសប្រែប្រួល អំពើបាបរបស់អ្នករាល់គ្នាធ្វើឲ្យ អ្នករាល់គ្នាបាត់បង់ពរទាំងនោះ។ |
អ្នកខ្លះទៅជាល្ងីល្ងើ ព្រោះតែអំពើបាប និងកំហុសដែលគេបានប្រព្រឹត្ត បណ្ដាលឲ្យគេរងទុក្ខវេទនា។
ព្រះអង្គឲ្យទឹកដីដែលមានជីជាតិ ក្លាយទៅជាទឹកដីដែលមានសុទ្ធតែអំបិល ព្រោះតែគំនិតអាក្រក់របស់អ្នកស្រុកនោះ។
តាមពិត គឺអំពើអាក្រក់របស់អ្នករាល់គ្នាទេតើ ដែលខណ្ឌអ្នករាល់គ្នាពីព្រះរបស់អ្នករាល់គ្នា អំពើបាបរបស់អ្នករាល់គ្នា ធ្វើឲ្យព្រះអង្គលាក់ព្រះភ័ក្ត្រ មិនព្រមស្ដាប់ឮពាក្យរបស់អ្នករាល់គ្នា
ឱព្រះអម្ចាស់អើយ យើងខ្ញុំមានកំហុសធ្ងន់ណាស់ សូមអាណិតមេត្តាដល់យើងខ្ញុំផង ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ! យើងខ្ញុំបានក្បត់ព្រះអង្គជាច្រើនដង យើងខ្ញុំបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ។
ហេតុនេះហើយបានជាយើងមិនព្រមឲ្យ មានរលឹម និងមានភ្លៀងធ្លាក់ទាល់តែសោះ ប៉ុន្តែ អ្នកនៅតែចចេសផិតក្បត់តទៅទៀត អ្នកមិនព្រមទទួលសារភាពកំហុសទេ។
ហេតុការណ៍ដែលកើតមានដល់អ្នក ជាលទ្ធផលនៃគំនិត និងអំពើអាក្រក់របស់អ្នក ទុក្ខវេទនានេះធ្វើឲ្យអ្នកឈឺចាប់ រហូតដល់ជម្រៅចិត្ត»។
ទោះបីមនុស្សម្នាក់ៗប្រព្រឹត្តអំពើបាបក្ដី ក៏ព្រះអង្គទុកឲ្យគេនៅរស់ដដែល ដូច្នេះ ហេតុអ្វីបានជានាំគ្នារអ៊ូរទាំ!
ប្រជាជនក្រុងស៊ីយ៉ូនអើយ អ្នកទទួលទោសដល់កម្រិតហើយ គ្មាននរណាកៀរអ្នកយកទៅជាឈ្លើយទៀតទេ រីឯប្រជាជនស្រុកអេដុមវិញ ព្រះអម្ចាស់នឹងធ្វើទណ្ឌកម្មពួកគេ ស្របតាមអំពើដែលគេប្រព្រឹត្ត គឺព្រះអង្គលាតត្រដាងអំពើបាបរបស់ពួកគេ។