លោកបណ្ដេញស្ត្រីមេម៉ាយឲ្យចេញទៅ ដោយដៃទទេ ហើយរឹបអូសយកអ្វីៗទាំងអស់ពីក្មេងកំព្រា។
យេរេមា 48:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អំណាចរបស់ម៉ូអាប់ត្រូវរលំ ហើយកម្លាំងរបស់គេក៏ធ្លាក់ទន់ខ្សោយដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯស្នែងរបស់សាសន៍ម៉ូអាប់នោះបានកាត់ចេញហើយ ដៃគេក៏ត្រូវបាក់ដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯស្នែងរបស់សាសន៍ម៉ូអាប់នោះបានកាត់ចេញហើយ ដៃគេក៏ត្រូវបាក់ដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ អាល់គីតាប អំណាចរបស់ម៉ូអាប់ត្រូវរលំ ហើយកម្លាំងរបស់គេក៏ធ្លាក់ទន់ខ្សោយដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ |
លោកបណ្ដេញស្ត្រីមេម៉ាយឲ្យចេញទៅ ដោយដៃទទេ ហើយរឹបអូសយកអ្វីៗទាំងអស់ពីក្មេងកំព្រា។
សូមព្រះអង្គកាច់បំបាក់ដៃរបស់មនុស្សពាល សូមដាក់ទោសពួកគេ ដើម្បីកុំឲ្យគេប្រព្រឹត្ត អំពើពាលតទៅទៀត! ។
ដ្បិតព្រះអម្ចាស់នឹងជួយគាំទ្រមនុស្សសុចរិត តែព្រះអង្គនឹងបំបាក់កម្លាំង របស់មនុស្សអាក្រក់វិញ។
ក្នុងពេលព្រះអង្គទ្រង់ព្រះពិរោធយ៉ាងខ្លាំង ព្រះអង្គបានបំបាក់កម្លាំងរបស់អ៊ីស្រាអែល ព្រះអង្គលែងជួយពួកគេ ឲ្យតទល់នឹងខ្មាំងសត្រូវទៀតហើយ។ ព្រះអង្គបានធ្វើឲ្យភ្លើងឆាបឆេះគ្រប់ទិសទី នៅក្នុងស្រុករបស់លោកយ៉ាកុប។
ខ្ញុំសង្កេតមើលស្នែងទាំងនោះ ស្រាប់តែឃើញមានស្នែងមួយទៀតតូចជាងគេ ដុះចេញពីកណ្ដាលចំណោមស្នែងទាំងដប់។ គេដកស្នែងមុនៗបីចេញពីមុខស្នែងតូច។ ស្នែងនេះមានភ្នែកដូចភ្នែកមនុស្ស ហើយមានមាត់ពោលចេញមកនូវពាក្យព្រហើនកោងកាច»។
រីឯពពែឈ្មោលដែលមានរោមពេញខ្លួន គឺស្ដេចរបស់ជនជាតិក្រិក។ ស្នែងដ៏ធំដែលស្ថិតនៅចន្លោះភ្នែក គឺជាស្ដេចទីមួយ។