ប៉ុន្តែ នៅឆ្នាំទីដប់បួន ព្រះបាទកេដូឡោមើរ និងស្ដេចទាំងប៉ុន្មាន ដែលនៅជាមួយព្រះអង្គ បានលើកគ្នាមកវាយជនជាតិរេផែម នៅក្រុងអាសថារ៉ូត-កើណែម ជនជាតិស៊ូស៊ីម នៅក្រុងហាំ ជនជាតិអេមីម នៅក្រុងគារយ៉ាថែម
យេរេមា 48:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុងគារយ៉ាថែម ក្រុងបេតកាមូល ក្រុងបេតមេយ៉ូន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លើគារយ៉ាថែម បេត-កាមូល បេត-មេយ៉ូន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លើគារយ៉ាថែម បេត-កាមូល បេត-មេយ៉ូន អាល់គីតាប ក្រុងគារយ៉ាថែម ក្រុងបេតកាមូល ក្រុងបេតមេយ៉ូន |
ប៉ុន្តែ នៅឆ្នាំទីដប់បួន ព្រះបាទកេដូឡោមើរ និងស្ដេចទាំងប៉ុន្មាន ដែលនៅជាមួយព្រះអង្គ បានលើកគ្នាមកវាយជនជាតិរេផែម នៅក្រុងអាសថារ៉ូត-កើណែម ជនជាតិស៊ូស៊ីម នៅក្រុងហាំ ជនជាតិអេមីម នៅក្រុងគារយ៉ាថែម
នេះជាព្រះបន្ទូលស្ដីអំពីជនជាតិម៉ូអាប់។ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «អ្នកដែលរស់នៅលើភ្នំនេបូ ត្រូវវេទនា ដ្បិតភ្នំនេះវិនាសហិនហោចហើយ! ក្រុងគារយ៉ាថែមត្រូវអាម៉ាស់ ព្រោះត្រូវខ្មាំងវាយយកបាន បន្ទាយរបស់គេក៏ត្រូវអាម៉ាស់ និងរលំដែរ។
យើងនឹងបើកឲ្យខ្មាំងចូលវាយក្រុងដែលនៅតាមព្រំប្រទល់ស្រុកម៉ូអាប់ជាបន្តបន្ទាប់ សូម្បីតែក្រុងដ៏ល្អជាងគេ ដូចជាក្រុងបេត-យេស៊ីម៉ូត បាល-មេយ៉ូន និងគារយ៉ាថែម ក៏ត្រូវខ្មាំងវាយប្រហារដែរ។
នេបូ និងបាល-មេយ៉ូន ដែលគេបានដូរឈ្មោះ ព្រមទាំងក្រុងស៊ីបម៉ា។ ពួកគេដាក់ឈ្មោះថ្មីឲ្យក្រុងនានា ដែលពួកគេបានសង់។
ក្រុងហេសបូន និងក្រុងទាំងប៉ុន្មាននៅលើខ្ពង់រាប គឺក្រុងឌីបូន ក្រុងបាមូត-បាល ក្រុងបេតបាលមេយ៉ូន
ក្រុងគារយ៉ាថែម ក្រុងស៊ីបម៉ា ក្រុងសេរេត-ហាសាកា ដែលស្ថិតនៅលើភ្នំជាប់នឹងវាលទំនាប