Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 25:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 យើង​នឹង​បើក​ឲ្យ​ខ្មាំង​ចូល​វាយ​ក្រុង​ដែល​នៅ​តាម​ព្រំ‌ប្រទល់​ស្រុក​ម៉ូអាប់​ជា​បន្ត​បន្ទាប់ សូម្បី​តែ​ក្រុង​ដ៏​ល្អ​ជាង​គេ ដូច​ជា​ក្រុង​បេត-‌យេស៊ី‌ម៉ូត បាល-‌មេយ៉ូន និង​គារយ៉ា‌ថែម ក៏​ត្រូវ​ខ្មាំង​វាយ​ប្រហារ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ហេតុ​នោះ យើង​នឹង​បើក​ជាយ​ស្រុក​ម៉ូអាប់ ឲ្យ​ព្រំ​ប្រទល់​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​គេ​នៅ​ចំហ ជា​ទី​រុងរឿង​ឧត្តម​របស់​ស្រុក​នោះ គឺ​ក្រុង​បេត-យេស៊ីម៉ូត ក្រុង​បាល-មេយ៉ូន និង​ក្រុង​គារ‌យ៉ា‌ថែម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ហេតុ​នោះ មើល អញ​នឹង​បើក​ស្រុក​ម៉ូអាប់ ឲ្យ​ចំហ​ខាង​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​គេ ដែល​នៅ​ក្បែរ​ព្រំ‌ដែន​គេ ជា​ទី​រុងរឿង​ឧត្តម​របស់​ស្រុក​នោះ គឺ​ក្រុង​បេត-យេស៊ីម៉ូត ក្រុង​បាល-មេយ៉ូន នឹង​ក្រុង​គារ‌យ៉ា‌ថែម

សូមមើលជំពូក ចម្លង

អាល់គីតាប

9 យើង​នឹង​បើក​ឲ្យ​ខ្មាំង​ចូល​វាយ​ក្រុង​ដែល​នៅ​តាម​ព្រំ‌ប្រទល់​ស្រុក​ម៉ូអាប់​ជា​បន្ត​បន្ទាប់ សូម្បី​តែ​ក្រុង​ដ៏​ល្អ​ជាង​គេ ដូច​ជា​ក្រុង​បេត-‌យេស៊ី‌ម៉ូត បាល-‌មេយ៉ូន និង​គារយ៉ា‌ថែម ក៏​ត្រូវ​ខ្មាំង​វាយ​ប្រហារ​ដែរ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 25:9
9 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​បេឡា​ជា​កូន​របស់​លោក​អសាស ជា​ចៅ​របស់​លោក​សេម៉ា និង​ជា​ចៅ‌ទួត​របស់​លោក​យ៉ូ‌អែល។ កុល‌សម្ព័ន្ធ​រូបេន​រស់​នៅ​ក្នុង​តំបន់ ដែល​គិត​ចាប់​ពី​ក្រុង​អារ៉ូ‌អ៊ើរ រហូត​ដល់​ក្រុង​នេបូ និង​បាល-‌មេយ៉ូន។


នេះ​ជា​ព្រះ‌បន្ទូល​ស្ដី​អំពី​ជន‌ជាតិ​ម៉ូអាប់។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់ ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ដែល​រស់​នៅ​លើ​ភ្នំ​នេបូ ត្រូវ​វេទនា ដ្បិត​ភ្នំ​នេះ​វិនាស​ហិន‌ហោច​ហើយ! ក្រុង​គារយ៉ា‌ថែម​ត្រូវ​អាម៉ាស់ ព្រោះ​ត្រូវ​ខ្មាំង​វាយ​យក​បាន បន្ទាយ​របស់​គេ​ក៏​ត្រូវ​អាម៉ាស់ និង​រលំ​ដែរ។


ក្រុង​គារយ៉ា‌ថែម ក្រុង​បេត‌កាមូល ក្រុង​បេតមេ‌យ៉ូន


«ក្រុង​អាថា‌រ៉ូត ឌីបូន យ៉ា‌ស៊ើរ នីមរ៉ា ហែស‌បូន អេឡា‌លេ សេបាំ នេបូ និង​បេអូន


ពួក​គេ​បោះ​ជំរំ​ក្បែរ​ទន្លេ​យ័រដាន់ ចាប់​ពី​បេត-‌យេស៊ី‌ម៉ូត រហូត​ដល់​អេ‌បិល-‌ស៊ី‌ទីម នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់។


ព្រម​ទាំង​តំបន់​អារ៉ាបា​រហូត​ដល់​សមុទ្រ​គេណា‌សារ៉ែត ដែល​នៅ​ខាង​កើត​សមុទ្រ​អារ៉ាបា គឺ​សមុទ្រ​ស្លាប់ ដែល​នៅ​ជិត​ក្រុង​បេត‌យេ‌ស៊ីម៉ុត ហើយ​នៅ​ខាង​ត្បូង​មាន​ជម្រាល​ភ្នំ​ពីសកា។


ក្រុង​ហេស‌បូន និង​ក្រុង​ទាំង​ប៉ុន្មាន​នៅ​លើ​ខ្ពង់​រាប គឺ​ក្រុង​ឌីបូន ក្រុង​បាមូត-‌បាល ក្រុង​បេតបាល‌មេយ៉ូន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម