យើងចាត់ជនជាតិអាស្ស៊ីរីឲ្យទៅធ្វើទោស ប្រជាជាតិទមិឡ យើងនឹងនាំពួកគេទៅវាយប្រហារប្រជាជន ដែលបានបង្កឲ្យយើងមានកំហឹង ពួកគេនឹងប្លន់ រឹបអូសយកទ្រព្យសម្បត្តិ ហើយជាន់ឈ្លីប្រជាជាតិនេះ ដូចគេដើរជាន់ភក់នៅតាមផ្លូវ។
យេរេមា 47:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើព្រះអម្ចាស់ចេញបញ្ជាឲ្យវាទៅប្រហារ ក្រុងអាស្កាឡូន និងតំបន់តាមមាត់សមុទ្រហើយនោះ តើឲ្យដាវនៅស្ងៀមដូចម្ដេចបាន? វាត្រូវតែតម្រង់ទៅរកទីនោះ!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើវានៅស្ងៀមម្ដេចបាន ដ្បិតព្រះយេហូវ៉ាបានបង្គាប់ហើយ គឺព្រះអង្គតម្រូវឲ្យទាស់នឹងក្រុងអាសកាឡូន និងឆ្នេរសមុទ្រដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងនឹងនៅស្ងៀមឯណាបាន ដ្បិតឃើញថា ព្រះយេហូវ៉ាបានបង្គាប់ការហើយ គឺទ្រង់ដំរូវឲ្យទាស់នឹងក្រុងអាសកាឡូន ហើយនឹងឆ្នេរសមុទ្រផង។ អាល់គីតាប បើអុលឡោះតាអាឡាចេញបញ្ជាឲ្យវាទៅប្រហារ ក្រុងអាស្កាឡូន និងតំបន់តាមមាត់សមុទ្រហើយនោះ តើឲ្យដាវនៅស្ងៀមដូចម្ដេចបាន? វាត្រូវតែតម្រង់ទៅរកទីនោះ!»។ |
យើងចាត់ជនជាតិអាស្ស៊ីរីឲ្យទៅធ្វើទោស ប្រជាជាតិទមិឡ យើងនឹងនាំពួកគេទៅវាយប្រហារប្រជាជន ដែលបានបង្កឲ្យយើងមានកំហឹង ពួកគេនឹងប្លន់ រឹបអូសយកទ្រព្យសម្បត្តិ ហើយជាន់ឈ្លីប្រជាជាតិនេះ ដូចគេដើរជាន់ភក់នៅតាមផ្លូវ។
យើងបានចេញបញ្ជាទៅកាន់អស់អ្នក ដែលប្រគល់ជីវិតមកយើង គឺហៅអ្នកចម្បាំងដ៏ជំនាញទាំងនោះមក ដើម្បីប្រើពួកគេឲ្យសម្រេចតាម កំហឹងរបស់យើង ពួកគេនឹងមានអំណរសប្បាយ ដោយយើងមានជ័យជម្នះ»។
សានហេរីបអើយ អ្នកមិនដឹងទេឬថា យើងបានគ្រោងទុក និងរៀបចំព្រឹត្តិការណ៍ ទាំងនេះ តាំងពីបុរាណកាលមកម៉្លេះ! ឥឡូវនេះ យើងធ្វើឲ្យសម្រេច ដើម្បីកម្ទេចក្រុងដែលមានកំពែងដ៏រឹងមាំ ឲ្យក្លាយទៅជាគំនរឥដ្ឋ។
អ្នកណាបំពេញកិច្ចការរបស់ព្រះអម្ចាស់ ដោយខ្ជីខ្ជា គឺពុំបានធ្វើឲ្យដាវរបស់ខ្លួន ប្រឡាក់ជោកទៅដោយឈាមទេ អ្នកនោះត្រូវបណ្ដាសាជាពុំខាន!
ប្រសិនបើយើងធ្វើឲ្យសង្គ្រាមកើតមានដល់ស្រុក ប្រសិនបើយើងបញ្ជាឲ្យកងទ័ពមួយវាយលុកស្រុកនោះ ប្រល័យជីវិតទាំងមនុស្សទាំងសត្វ
«កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើងចុះ! ចូរទះដៃជាសញ្ញាប្រកាសថា សត្រូវនឹងលើកដាវកាប់ផ្ទួនៗគ្នាពីរបីដង ដាវនេះជាដាវប្រល័យជីវិត ដាវសម្លាប់រង្គាល និងដេញតាមពីក្រោយប្រជាជនរបស់យើង
ចូរស៊កដាវក្នុងស្រោមវិញទៅ។ យើងនឹងវិនិច្ឆ័យទោសអ្នក នៅកន្លែងដែលអ្នកកើត គឺស្រុកកំណើតរបស់អ្នក។
កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើង! ចូរពោលថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: មើលនែ៎ ដាវ! គឺដាវដែលគេសំលៀង និងខាត់យ៉ាងរលោង។
«យើងនឹងប្រហារស្រុកភីលីស្ទីន យើងនឹងដកជីវិតពួកកេរេធីម យើងនឹងលុបបំបាត់ប្រជាជនដែលរស់នៅតាមឆ្នេរសមុទ្រ។
បើគេផ្លុំត្រែប្រកាសភាពអាសន្នក្នុងក្រុងមួយ តើប្រជាជនមិនជ្រួលច្របល់ឬ? បើព្រះអម្ចាស់មិនដាក់ទោសទេ តើមហន្តរាយអាចកើតមានដល់ ក្រុងណាមួយបានឬ?
ព្រះអម្ចាស់បន្លឺព្រះសូរសៀងទៅកាន់អ្នកក្រុង ព្រះអង្គនឹងសង្គ្រោះអស់អ្នកដែលកោតខ្លាច ព្រះនាមរបស់ព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលថា៖ «អស់អ្នកដែលជួបជុំគ្នានៅក្នុងទីក្រុងអើយ ចូរនាំគ្នាស្ដាប់!
ឥឡូវនេះ ចូរទៅវាយជនជាតិអាម៉ាឡេកចុះ។ ត្រូវបំផ្លាញអ្វីៗទាំងប៉ុន្មានរបស់ពួកគេថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ ឥតត្រាប្រណីឡើយ គឺត្រូវសម្លាប់ចោលទាំងអស់ ទាំងប្រុស ទាំងស្រី ទាំងកូនក្មេង ទាំងទារក ទាំងគោ ទាំងចៀម ទាំងអូដ្ឋ និងលាផង”»។