ផែនដី និងអ្វីៗសព្វសារពើនៅលើផែនដីសុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុង ពិភពលោក ក៏ជាកម្មសិទ្ធិរបស់ព្រះអង្គដែរ!
យេរេមា 47:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «មានទឹកជន់ឡើងនៅទិសខាងជើង ហើយក្លាយទៅជាទន្លេហូរយ៉ាងខ្លាំង លិចស្រុក និងអ្វីៗដែលនៅក្នុងស្រុក លិចក្រុងនានា និងប្រជាជននៅក្នុងក្រុង។ មនុស្សម្នានាំគ្នាស្រែក អ្នកស្រុកទាំងមូលបន្លឺសំឡេងយ៉ាងរន្ធត់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ មើល៍! មានទឹកឡើងចេញពីទិសខាងជើង ទឹកនោះនឹងត្រឡប់ជាទន្លេដែលលិចច្រាំង ក៏នឹងជន់ឡើងលិចស្រុក និងបណ្ដាដែល នៅក្នុងស្រុកទាំងប៉ុន្មានដែរ គឺទាំងទីក្រុង និងមនុស្សដែលអាស្រ័យនៅផង នោះបណ្ដាមនុស្សនឹងស្រែកឡើង ពួកអ្នកដែលអាស្រ័យនៅទាំងប៉ុន្មាននឹងទ្រហោយំ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា មើល មានទឹកឡើងចេញពីទិសខាងជើង ទឹកនោះនឹងត្រឡប់ជាទន្លេដែលលិចច្រាំង ក៏នឹងជន់ឡើងលិចស្រុក នឹងបណ្តាដែលនៅក្នុងស្រុកទាំងប៉ុន្មានដែរ គឺទាំងទីក្រុង នឹងមនុស្សដែលអាស្រ័យនៅផង នោះបណ្តាមនុស្សនឹងស្រែកឡើង ពួកអ្នកដែលអាស្រ័យនៅទាំងប៉ុន្មាននឹងទ្រហោយំ អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលថា៖ «មានទឹកជន់ឡើងនៅទិសខាងជើង ហើយក្លាយទៅជាទន្លេហូរយ៉ាងខ្លាំង លិចស្រុក និងអ្វីៗដែលនៅក្នុងស្រុក លិចក្រុងនានា និងប្រជាជននៅក្នុងក្រុង។ មនុស្សម្នានាំគ្នាស្រែក អ្នកស្រុកទាំងមូលបន្លឺសំឡេងយ៉ាងរន្ធត់ |
ផែនដី និងអ្វីៗសព្វសារពើនៅលើផែនដីសុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុង ពិភពលោក ក៏ជាកម្មសិទ្ធិរបស់ព្រះអង្គដែរ!
ប្រសិនបើយើងឃ្លាន យើងនឹងមិននិយាយប្រាប់អ្នករាល់គ្នាឡើយ ដ្បិតពិភពលោក និងអ្វីៗទាំងអស់នៅក្នុង ពិភពនេះ សុទ្ធតែជាកម្មសិទ្ធិរបស់យើង ។
ចូរឲ្យផ្ទៃមេឃមានអំណរសប្បាយ ឲ្យផែនដីបានរីករាយឡើង ហើយសមុទ្រ និងអ្វីៗដែលស្ថិតនៅក្នុងសមុទ្រ បន្លឺសំឡេងយ៉ាងអឺងកង!
សមុទ្រ និងអ្វីៗដែលស្ថិតនៅក្នុងសមុទ្រ ហើយផែនដី និងអ្វីៗដែលរស់នៅលើផែនដី ចូរនាំគ្នាបន្លឺសំឡេងយ៉ាងអឺងកង!
ទ្វារក្រុងអើយ ចូរសោកសង្រេងទៅ! ទីក្រុងអើយ ចូរស្រែកយំទៅ! ស្រុកភីលីស្ទីនទាំងមូលរលាយសូន្យហើយ ដ្បិតមានផ្សែងហុយមកពីទិសខាងជើង ខ្មាំងសត្រូវលើកទ័ពមកទាំងអស់គ្នា ឥតបាត់ម្នាក់ណាឡើយ។
សម្រែករបស់ប្រជាជនលាន់ឮជុំវិញ ព្រំដែនស្រុកម៉ូអាប់ទាំងមូល ទំនួញរបស់ពួកគេឮទៅដល់អេកឡែម ទំនួញរបស់ពួកគេឮទៅដល់បៀរ-អេលីម។
សេចក្ដីប្រកាសស្ដីអំពីជ្រលងភ្នំ នៃនិមិត្តហេតុអស្ចារ្យ: យេរូសាឡឹមអើយ! តើមានរឿងអ្វីកើតឡើងដល់អ្នក បានជាប្រជាជនរបស់អ្នក នាំគ្នាអង្គុយនៅមុខផ្ទះដូច្នេះ?
យើងនឹងយកយុត្តិធម៌ធ្វើជារង្វាស់ ហើយយកសេចក្ដីសុចរិតធ្វើជាខ្នាត។ ខ្យល់ព្យុះនឹងបក់រម្លើងការកុហក ដែលជាទីពឹងរបស់អ្នករាល់គ្នា ហើយទឹកក៏នឹងជន់ឡើង កួចយកការភូតភរ ដែលជាជម្រករបស់អ្នករាល់គ្នាទៅដែរ។
ពេលនោះ ចាប់តាំងពីទិសខាងកើត រហូតដល់ទិសខាងលិច មនុស្សម្នានឹងកោតខ្លាចព្រះនាមព្រះអម្ចាស់ និងសិរីរុងរឿងរបស់ព្រះអង្គ ដ្បិតព្រះអង្គនឹងយាងមកដូចទឹកទន្លេ ត្រូវខ្យល់បក់បោក ហូរមកយ៉ាងខ្លាំង។
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំទៀតថា៖ «ទុក្ខវេទនានឹងមកពីទិសខាងជើង ហើយកើតមានដល់ប្រជាជនទាំងអស់នៅក្នុងស្រុក
ប្រជាជាតិនានាទទួលដំណឹងថា អ្នកត្រូវអាម៉ាស់ ព្រោះសម្រែករបស់អ្នក លាន់ឮពាសពេញលើផែនដី។ ទាហានដ៏ខ្លាំងពូកែរត់បុកគ្នា ដួលស្លាប់ទាំងពីរនាក់»។
នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងប្រាប់ព្យាការីយេរេមាអំពីព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន ត្រូវទៅវាយស្រុកអេស៊ីប៖
ស្រុកអេស៊ីបប្រៀបបាននឹងគោញីស្ទាវដ៏ស្អាត តែនឹងមានមូសដ៏សាហាវ ពីទិសខាងជើងមកខាំ។
ប្រជាជននៅស្រុកអេស៊ីបត្រូវអាម៉ាស់ ពួកគេធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ប្រជាជន ដែលមកពីទិសខាងជើង»។
ចូរនាំគ្នាស្រែកយំទៅ ព្រោះម៉ូអាប់រលំហើយ! ម៉ូអាប់ងាកមុខចេញដោយអាម៉ាស់ ប្រជាជាតិទាំងអស់នៅជុំវិញ នាំគ្នាសើចចំអកឲ្យម៉ូអាប់ ព្រមទាំងស្រឡាំងកាំងទៀតផង»។
ព្រះអម្ចាស់មានព្រះបន្ទូលថា: «មើល៍! មានកងទ័ពមកពីទិសខាងជើង ប្រជាជាតិមួយដែលជាមហាអំណាច ចេញដំណើរពីទីដាច់ស្រយាលនៃផែនដី
សន្ធឹកជើងសេះរបស់ខ្មាំងលាន់ឮពីក្រុងដាន់ សម្រែករបស់វាបានធ្វើឲ្យផែនដីញាប់ញ័រ ពួកគេមកដល់ហើយ ពួកគេបំផ្លាញស្រុក និងអ្វីៗដែលមាននៅក្នុងស្រុក ពួកគេបំផ្លាញក្រុង និងប្រជាជនដែលរស់នៅក្នុងក្រុង»។
កងទ័ពដ៏ខ្លាំងពូកែដែលមកលុកលុយស្រុក នឹងត្រូវចុះចាញ់ស្ដេចនោះ ហើយសូម្បីតែមហាបូជាចារ្យរបស់ប្រជារាស្ត្រនៃសម្ពន្ធមេត្រីក៏បរាជ័យដែរ។
នៅពេលមានទឹកជំនន់។ ប៉ុន្តែ ព្រះអង្គកម្ទេចទីតាំងរបស់ខ្មាំងសត្រូវ ព្រះអង្គទម្លាក់ពួកគេក្នុងទីងងឹត ។
ដ្បិត «ផែនដី និងអ្វីៗដែលស្ថិតនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ទាំងអស់» ។
ប៉ុន្តែ បើគេប្រាប់បងប្អូនថា «ម្ហូបនេះជាម្ហូបសែន» សូមកុំពិសាឲ្យសោះ។ ធ្វើដូច្នេះ មកពីយល់ដល់អ្នកដែលបានប្រាប់បងប្អូន និងមកពីមនសិការដាស់តឿន។
ចំពោះអ្នកមានវិញ ចូរស្រែកទ្រហោយំទៅ ព្រោះទុក្ខលំបាកនឹងកើតមានដល់អ្នករាល់គ្នាជាពុំខាន!
បន្ទាប់មក ទេវតា*មួយរូបក្នុងចំណោមទេវតាទាំងប្រាំពីរ ដែលកាន់ពែងទាំងប្រាំពីរ ចូលមកនិយាយនឹងខ្ញុំថា៖ «សុំអញ្ជើញមក ខ្ញុំនឹងបង្ហាញឲ្យលោកឃើញការវិនិច្ឆ័យទោសស្ត្រីពេស្យាដ៏មានឈ្មោះល្បី ដែលអង្គុយលើមហាសមុទ្រ។
ទេវតាពោលមកកាន់ខ្ញុំទៀតថា៖ «មហាសមុទ្រដែលលោកបានឃើញ គឺមហាសមុទ្រដែលស្ត្រីពេស្យាអង្គុយលើនោះ សំដៅទៅលើប្រជារាស្ត្រ មហាជន ជាតិសាសន៍ និងភាសានានា។