យេរេមា 46:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរនាំគ្នាឡើងជិះសេះ វាយសម្រុកទៅ! រទេះចម្បាំង ចូរសម្រុកទៅមុខយ៉ាងលឿន! ទាហានដ៏ខ្លាំងពូកែ ពីស្រុកអេត្យូពី ស្រុកពូធ ដែលជាអ្នកកាន់ខែល និងទាហានពីស្រុកលូឌដែលជាអ្នកបាញ់ព្រួញ ចូរនាំគ្នាចេញទៅដែរ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱសេះទាំងឡាយអើយ ចូរឡើងទៅ ឱរទេះចម្បាំងទាំងឡាយអើយ ចូរសម្រុកចូលចុះ ហើយត្រូវឲ្យមនុស្សដែលជំនាញ ក្នុងចម្បាំងចេញទៅដែរ គឺទាំងពួកអេធីយ៉ូពី និងពួកពូត ជាពួកអ្នកដែលកាន់ខែល ហើយពួកលូឌដែលកាន់ ហើយយឹតធ្នូ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេះទាំងឡាយអើយ ចូរឡើងទៅ រទេះចំបាំងទាំងឡាយអើយ ចូរសំរុកចូលចុះ ហើយត្រូវឲ្យមនុស្សស្ទាត់ជំនាញចេញទៅដែរ គឺទាំងពួកគូស នឹងពួកពូត ជាពួកអ្នកដែលកាន់ខែល ហើយពួកលូឌដែលកាន់ ហើយដំឡើងធ្នូ អាល់គីតាប ចូរនាំគ្នាឡើងជិះសេះ វាយសំរុកទៅ! រទេះចំបាំង ចូរសំរុកទៅមុខយ៉ាងលឿន! ទាហានដ៏ខ្លាំងពូកែ ពីស្រុកអេត្យូពី ស្រុកពូធ ដែលជាអ្នកកាន់ខែល និងទាហានពីស្រុកលូឌដែលជាអ្នកបាញ់ព្រួញ ចូរនាំគ្នាចេញទៅដែរ! |
យើងនឹងដាក់ទីសម្គាល់មួយជាសញ្ញា នៅកណ្ដាលជាតិសាសន៍ទាំងនោះ។ យើងនឹងចាត់អ្នកខ្លះក្នុងចំណោមអស់អ្នកដែលបានរួចជីវិត ឲ្យទៅកាន់ប្រទេសនៃប្រជាជាតិទាំងឡាយ គឺទៅស្រុកតើស៊ីស ស្រុកពូល និងស្រុកលូឌ (អ្នកស្រុកនោះជាអ្នកបាញ់ព្រួញដ៏ចំណាន) ស្រុកទូបាល និងស្រុកយ៉ាវ៉ាន ព្រមទាំងកោះឆ្ងាយៗទាំងប៉ុន្មាន អ្នកស្រុកទាំងនោះមិនដែលឮគេនិយាយអំពីយើង ហើយក៏មិនដែលឃើញសិរីរុងរឿងរបស់យើងដែរ។ អ្នកដែលយើងចាត់ឲ្យទៅនឹងថ្លែងពីសិរីរុងរឿងរបស់យើង នៅក្នុងចំណោមប្រជាជាតិទាំងឡាយ។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងឮសម្រែកភ័យខ្លាច ចលាចលកើតមាននៅក្នុងស្រុក គឺមិនមែនសន្តិភាពទេ!
ព្រោះឮស្នូរសន្ធឹកជើងសេះ និងសន្ធឹកកង់រទេះចម្បាំងលាន់ឮយ៉ាងទ្រហឹង អឹងអាប់ដូចផ្គរលាន់។ ដោយអស់កម្លាំងពេក ឪពុកលែងងាកមើល មកកូនរបស់ខ្លួនទៀត។
ចូរសម្រួចមុខព្រួញ ហើយដាក់ព្រួញពេញបំពង់ ព្រះអម្ចាស់មានគម្រោងការកម្ទេចក្រុងបាប៊ីឡូន ហេតុនេះបានជាព្រះអង្គជំរុញ ស្ដេចស្រុកមេឌីឲ្យសម្រេចការនេះ ដ្បិតព្រះអម្ចាស់សងសឹកពួកបាប៊ីឡូន ព្រោះពួកគេកម្ទេចព្រះវិហាររបស់ព្រះអង្គ!
អ្នកស្រុកពែរ្ស អ្នកស្រុកលូឌ និងអ្នកស្រុកពូត នាំគ្នាមកបម្រើក្នុងជួរកងទ័ពរបស់អ្នក ពួកគេជាអ្នកចម្បាំងរបស់អ្នក ពួកគេព្យួរខែល និងមួកដែកនៅក្នុងអ្នក ព្រមទាំងផ្ដល់ឲ្យអ្នកបានរុងរឿង។
សង្គ្រាមនឹងមកដល់ស្រុកអេស៊ីប ទុក្ខវេទនានឹងកើតមាននៅស្រុកអេត្យូពី។ ជនជាតិអេស៊ីបនឹងត្រូវគេសម្លាប់រង្គាល សត្រូវរឹបអូសយកសម្បត្តិរបស់ស្រុកអេស៊ីប ព្រមទាំងកម្ទេចស្រុកនេះផង។
អ្នកស្រុកអេត្យូពី អ្នកស្រុកពូត អ្នកស្រុកលូឌ ពួកកូនកាត់ទាំងប៉ុន្មាន និងអ្នកស្រុកគូប ព្រមទាំងប្រជាជនរបស់យើងផ្ទាល់ ក៏នឹងត្រូវស្លាប់ដោយមុខដាវជាមួយជនជាតិអេស៊ីបដែរ»។
ស្រុកអេត្យូពី និងស្រុកអេស៊ីប ជាកម្លាំងដែលមិនចេះសាបសូន្យរបស់គេ រីឯអ្នកស្រុកពូថ និងអ្នកស្រុកលីប៊ី ក៏ជាបរិវាររបស់គេដែរ។
ស្រុកព្រីគា ស្រុកប៉ាមភីលា ស្រុកអេស៊ីប ស្រុកលីប៊ីដែលនៅក្បែរស្រុកគីរេន និងអស់អ្នកមកពីក្រុងរ៉ូម
ព្រះអង្គនឹងធ្វើឲ្យបងប្អូនបានខ្ជាប់ខ្ជួនរហូតដល់ទីបំផុត ឥតមានទោសពៃរ៍អ្វី នៅថ្ងៃដែលព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់នៃយើងយាងមកដល់។