Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 10:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 កូន​ចៅ​របស់​លោក​ហាំ​មាន​គូស មីសរ៉ែម ពូថ និង​កាណាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ពួក​កូនប្រុស​របស់​ហាំ មាន​គូស មីសរ៉ែម ពូត និង​កាណាន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 កូន​របស់​ហាំ គឺ​គូស មីសរ៉ែម ពូត និង​កាណាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ឯ​កូន​របស់​ហាំ គឺ​គូស មីសរ៉ែម ពូត នឹង​កាណាន

សូមមើលជំពូក ចម្លង

អាល់គីតាប

6 កូន​ចៅ​របស់​ហាំ មាន គូស មីសរ៉ែម ពូថ និង​កាណាន។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 10:6
15 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​អ្នក​ទាំង​នោះ​ហើយ​ជា​បុព្វបុរស​របស់​ប្រជា‌ជាតិ​នានា ដែល​រស់​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ បែក​ចេញ​ជា​ស្រុក តាម​ភាសា និង​បែក​ចេញ​ជា​ជាតិ​សាសន៍ តាម​ពូជ​អំបូរ​រៀងៗ​ខ្លួន។


ទន្លេ​ទី​ពីរ​ឈ្មោះ​គីហូន ជា​ទន្លេ​ដែល​ហូរ​ព័ទ្ធ​ស្រុក​គូស។


ពេល​លោក​ណូអេ​អាយុ​ប្រាំ​រយ​ឆ្នាំ លោក​បង្កើត​បាន សិម ហាំ និង​យ៉ាផេត។


កូន​ប្រុស​របស់​លោក​ណូអេ​ដែល​បាន​ចេញ​ពី​ទូក​ធំ​នោះ ឈ្មោះ សិម ហាំ និង​យ៉ាផេត។ លោក​ហាំ​ជា​បុព្វបុរស​របស់​ជន‌ជាតិ​កាណាន។


លោក​ហាំ​ដែល​ជា​បុព្វបុរស​របស់​ជន‌ជាតិ​កាណាន បាន​ឃើញ​ឪពុក​នៅ​ខ្លួន​ទទេ​ដូច្នេះ ក៏​ទៅ​ប្រាប់​បងប្អូន​ពីរ​នាក់​ទៀត​ដែល​នៅ​ខាង​ក្រៅ។


ពួក​គេ​រក​បាន​វាល​ស្មៅ​ដ៏​ល្អ​បរិបូណ៌ រីឯ​ស្រុក​នោះ​ក៏​ទូលាយ ហើយ​សុខ​ស្រួល​ផង។ ពី​ដើម ពូជ‌ពង្ស​របស់​លោក​ហាំ​រស់​នៅ​ក្នុង​ស្រុក​នោះ។


ពេល​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​ទៅ​រស់​នៅ ក្នុង​ស្រុក​អេស៊ីប កូន​ចៅ​របស់​លោក​យ៉ាកុប​ស្នាក់​អាស្រ័យ នៅ​លើ​ទឹក​ដី​របស់​កូន​ចៅ​លោក​ហាំ។


លោក​ទាំង​ពីរ​បាន​ប្រើ​អំណាច​មក​ពី​ព្រះអង្គ សម្តែង​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិហារិយ៍​ផ្សេងៗ​នៅ​ស្រុក​អេស៊ីប។


គឺ​ការ​អស្ចារ្យ​ផ្សេងៗ​នៅ​ស្រុក របស់​កូន​ចៅ​លោក​ហាំ និង​ដោយ​ស្នា​ព្រះ‌ហស្ដ​ដ៏​គួរ​ឲ្យ ស្ញែង​ខ្លាច​នៅ​សមុទ្រ​កក់។


គឺ​ព្រះអង្គ​ប្រហារ​ជីវិត​កូន​ច្បង​ទាំង​ប៉ុន្មាន របស់​ជន‌ជាតិ​អេស៊ីប កូន​ដែល​កើត​មក​មុន​គេ ក្នុង​ពូជ‌ពង្ស​របស់​លោក​ហាំ។


នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​សម្តែង​បារមី​សា​ជា​ថ្មី ដើម្បី​លោះ​ប្រជា‌ជន​របស់​ព្រះអង្គ ដែល​នៅ​សេស‌សល់ គឺ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​អាស្ស៊ីរី ស្រុក​អេស៊ីប ស្រុក​ប៉ាត្រូស ស្រុក​អេត្យូ‌ពី ស្រុក​អេឡាម ស្រុក​ស៊ី‌ណើរ ក្រុង​ហា‌ម៉ាត់ និង​កោះ​ទាំង‌ឡាយ​នៅ​តាម​សមុទ្រ។


ចូរ​នាំ​គ្នា​ឡើង​ជិះ​សេះ វាយ​សម្រុក​ទៅ! រទេះ​ចម្បាំង ចូរ​សម្រុក​ទៅ​មុខ​យ៉ាង​លឿន! ទាហាន​ដ៏​ខ្លាំង​ពូកែ ពី​ស្រុក​អេត្យូ‌ពី ស្រុក​ពូធ ដែល​ជា​អ្នក​កាន់​ខែល និង​ទាហាន​ពី​ស្រុក​លូឌ​ដែល​ជា​អ្នក​បាញ់​ព្រួញ ចូរ​នាំ​គ្នា​ចេញ​ទៅ​ដែរ!


អ្នក​ស្រុក​ពែរ្ស អ្នក​ស្រុក​លូឌ និង​អ្នក​ស្រុក​ពូត នាំ​គ្នា​មក​បម្រើ​ក្នុង​ជួរ​កង‌ទ័ព​របស់​អ្នក ពួក​គេ​ជា​អ្នក​ចម្បាំង​របស់​អ្នក ពួក​គេ​ព្យួរ​ខែល និង​មួក​ដែក​នៅ​ក្នុង​អ្នក ព្រម​ទាំង​ផ្ដល់​ឲ្យ​អ្នក​បាន​រុងរឿង។


សាសន៍​ពែរ្ស អេត្យូ‌ពី និង​ពូថ​ដែល​ប្រដាប់​ខ្លួន​ដោយ​ខែល និង​មួក​ដែក​ក៏​មក​ជា​មួយ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម