ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 44:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្រីៗ​ទាំង​នោះ​និយាយ​បន្ថែម​ថា៖ «ពេល​យើង​ដុត​គ្រឿង​ក្រអូប និង​ច្រួច‌ស្រា​ថ្វាយ​ម្ចាស់‌ក្សត្រិយ៍​នៅ​ស្ថាន‌សួគ៌​នោះ ប្ដី​របស់​យើង​បាន​យល់​ស្រប​ទាំង​ស្រុង។ ពេល​យើង​ធ្វើ​នំ​ថ្វាយ​ព្រះ‌នាង ព្រម​ទាំង​ច្រួច‌ស្រា ក៏​ប្ដី​យើង​យល់​ស្រប​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​ស្ត្រី​ខ្លះ​បាន​និយាយ​ថា ៖ «ពេល​យើង​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌ចន្ទ ហើយ​ច្រួច​តង្វាយ​ថ្វាយ​ទ្រង់ តើ​យើង​បាន​ធ្វើ​នំ​សម្រាប់​គោរព​ដល់​ទ្រង់ ហើយ​ច្រួច​តង្វាយ​ថ្វាយ​ដល់​ទ្រង់មិនឲ្យ​ប្ដី​យើង​ដឹង​ឬ?»

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មួយ​ទៀត កាល​យើង​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌ចន្ទ ហើយ​ច្រួច​ដង្វាយ​ច្រួច​ថ្វាយ​ទ្រង់ នោះ​តើ​យើង​បាន​ធ្វើ​នំ​សំរាប់​គោរព​ដល់​ទ្រង់ ហើយ​ច្រួច​ដង្វាយ​ច្រួច ថ្វាយ​ដល់​ទ្រង់​ក្រៅ​ពី​ប្ដី​យើង​ឬ។

សូមមើលជំពូក

អាល់គីតាប

ស្រីៗ​ទាំង​នោះ​និយាយ​បន្ថែម​ថា៖ «ពេល​យើង​ដុត​គ្រឿង​ក្រអូប និង​ច្រួច‌ស្រា​ជូន​ម្ចាស់‌ក្សត្រី​នៅ​សូរ៉កា​នោះ ប្ដី​របស់​យើង​បាន​យល់​ស្រប​ទាំង​ស្រុង។ ពេល​យើង​ធ្វើ​នំ​ជូន​ព្រះ‌នាង ព្រម​ទាំង​ច្រួច‌ស្រា ក៏​ប្ដី​យើង​យល់​ស្រប​ដែរ»។

សូមមើលជំពូក



យេរេមា 44:19
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ត្រី​មើល​ទៅ​ដើម​ឈើ ឃើញ​ថា​មាន​រស‌ជាតិ​ឆ្ងាញ់​ពិសា គួរ​ឲ្យ​គយ‌គន់ ហើយ​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​មាន​ប្រាជ្ញា​ទៀត​ផង នាង​ក៏​បេះ​ផ្លែ​មក​បរិភោគ ព្រម​ទាំង​ចែក​ឲ្យ​ប្ដី​ដែល​នៅ​ជា​មួយ ហើយ​ប្ដី​ក៏​បរិភោគ​ដែរ។


មិន​ដែល​មាន​នរណា​ដូច​ព្រះ‌បាទ​អហាប់​ទេ គឺ​ស្ដេច​លក់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ក្រោម​ការ​ញុះ‌ញង់​របស់​ម្ចាស់‌ក្សត្រិយ៍​យេសិ‌បិល ជា​មហេសី។


ស្ដេច​ដើរ​តាម​មាគ៌ា​របស់​ស្ដេច​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រា‌អែល និង​ប្រព្រឹត្ត​ដូច​រាជ‌វង្ស​របស់​ព្រះ‌បាទ​អហាប់​ដែរ ព្រោះ​ស្ដេច​បាន​រៀប​អភិ‌សេក​ជា​មួយ​បុត្រី​របស់​ព្រះ‌បាទ​អហាប់ ហើយ​ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។


មនុស្ស​ទុច្ចរិត​ត្រូវ​តែ​ទទួល​ទោស​ចៀស​មិន​ផុត រីឯ​ពូជ‌ពង្ស​របស់​មនុស្ស​សុចរិត​នឹង​រួច​ជីវិត។


អស់​អ្នក​ដែល​ដឹង​ថា​ប្រពន្ធ​របស់​ខ្លួន​តែងតែ​ដុត​គ្រឿង​ក្រអូប​សែន​ព្រះ​ដទៃ ព្រម​ទាំង​ស្រីៗ​ទាំង​អស់​ដែល​ប្រជុំ​គ្នា​យ៉ាង​ច្រើន​កុះ‌ករ​នៅ​ទី​នោះ និង​ប្រជា‌ជន​ទាំង​អស់​ដែល​រស់​នៅ​ក្រុង​ប៉ាត្រូស ក្នុង​ស្រុក​អេស៊ីប នាំ​គ្នា​តប​ទៅ​លោក​យេរេមា​វិញ​ថា៖


ពេល​នោះ លោក​យេរេមា​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទាំង​មូល ទាំង​ប្រុស ទាំង​ស្រី និង​អស់​អ្នក​ដែល​បាន​ឆ្លើយ​តប​មក​លោក​ថា៖


កូនៗ​នាំ​គ្នា​ដើរ​រើស​អុស ឪពុក​បង្កាត់​ភ្លើង ហើយ​ម្ដាយ​ច្របាច់​ម្សៅ​ធ្វើ​នំ​ថ្វាយ​ព្រះ‌នាង​ម្ចាស់​សួគ៌ ពួក​គេ​ច្រួច‌ស្រា​ថ្វាយ​ព្រះ‌ដទៃ ដើម្បី​បញ្ឈឺ​ចិត្ត​យើង។


ក៏​ប៉ុន្តែ នៅ​ថ្ងៃ​ដែល​ប្ដី​របស់​នាង​ដឹង ប្រសិន​បើ​គាត់​ជំទាស់ នោះ​នាង​នឹង​មិន​ជំពាក់​បំណន់ ឬ​សម្បថ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​បន់ និង​ស្បថ​ឡើយ។ ដោយ​ប្ដី​ចាត់​ទុក​បំណន់ និង​សម្បថ​របស់​នាង​ជា​អសារ‌បង់ ព្រះ‌អម្ចាស់​មិន​ប្រកាន់​ទោស​នាង​ទេ។


ផ្ទុយ​ទៅ​វិញ នៅ​ថ្ងៃ​ដែល​ប្ដី​នាង​បាន​ដឹង ប្រសិន​បើ​គាត់​មិន​យល់​ស្រប​ទេ នោះ​គាត់​អាច​ចាត់​ទុក​បំណន់​ដែល​នាង​បាន​បន់ ជា​អសារ‌បង់ ហើយ​ព្រះ‌អម្ចាស់​មិន​ប្រកាន់​ទោស​នាង​ឡើយ។