ចូរនាំគ្នាចាកចេញ ចូរនាំគ្នាចេញតាមទ្វារ! ចូររៀបចំផ្លូវសម្រាប់ប្រជារាស្ត្ររបស់យើង! ចូរត្រួសត្រាយ ចូរត្រួសត្រាយផ្លូវ ចូរយកដុំថ្មចេញ ហើយលើកទង់សញ្ញាមួយឲ្យ ប្រជាជនទាំងឡាយឃើញ!
យេរេមា 4:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរលើកទង់សញ្ញាប្រាប់អ្នកក្រុងស៊ីយ៉ូន ចូរនាំគ្នារត់ទៅរកកន្លែងពួន កុំបង្អែបង្អង់ឲ្យសោះ! ដ្បិតយើងនឹងធ្វើឲ្យគ្រោះកាច ចេញមកពីទិសខាងជើង បណ្ដាលឲ្យមានមហន្តរាយយ៉ាងធ្ងន់ធ្ងរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរលើកទង់ឡើងនៅខាងក្រុងស៊ីយ៉ូន ត្រូវរត់ទៅ កុំបង្អង់ឡើយ ព្រោះយើងនឹងនាំសេចក្ដីអាក្រក់មកពីទិសខាងជើង ព្រមទាំងការបំផ្លាញយ៉ាងធំផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរលើកទង់ឡើងនៅខាងក្រុងស៊ីយ៉ូន ត្រូវឲ្យរត់ទៅ កុំបង្អង់ឡើយ ពីព្រោះអញនឹងនាំសេចក្ដីអាក្រក់មកពីទិសខាងជើង ព្រមទាំងការបំផ្លាញយ៉ាងធំផង អាល់គីតាប ចូរលើកទង់សញ្ញាប្រាប់អ្នកក្រុងស៊ីយ៉ូន ចូរនាំគ្នារត់ទៅរកកន្លែងពួន កុំបង្អែបង្អង់ឲ្យសោះ! ដ្បិតយើងនឹងធ្វើឲ្យគ្រោះកាច ចេញមកពីទិសខាងជើង បណ្ដាលឲ្យមានមហន្តរាយយ៉ាងធ្ងន់ធ្ងរ។ |
ចូរនាំគ្នាចាកចេញ ចូរនាំគ្នាចេញតាមទ្វារ! ចូររៀបចំផ្លូវសម្រាប់ប្រជារាស្ត្ររបស់យើង! ចូរត្រួសត្រាយ ចូរត្រួសត្រាយផ្លូវ ចូរយកដុំថ្មចេញ ហើយលើកទង់សញ្ញាមួយឲ្យ ប្រជាជនទាំងឡាយឃើញ!
ស្ដាប់មើលចុះ សំឡេងដ៏គគ្រឹកគគ្រេង លាន់ឮឡើងពីទិសខាងជើង ដើម្បីមកកម្ទេចក្រុងទាំងឡាយនៃស្រុកយូដា ឲ្យក្លាយទៅជាទីស្មសាន ជាជម្រករបស់ឆ្កែព្រៃ។
ឥឡូវនេះ យេរេមាអើយ ចូរប្រាប់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “យើងកំពុងរៀបចំគម្រោងការដាក់ទោសអ្នករាល់គ្នា គឺយើងនឹងនាំគ្រោះកាចមួយមកលើអ្នករាល់គ្នា។ ដូច្នេះ ម្នាក់ៗត្រូវងាកចេញពីផ្លូវអាក្រក់របស់ខ្លួន ហើយកែប្រែកិរិយាមារយាទឈប់ប្រព្រឹត្តបែបនេះតទៅមុខទៀត!”។
បន្ទាប់មកទៀត យើងនឹងប្រគល់សេដេគា ជាស្ដេចស្រុកយូដា ព្រមទាំងពួកមន្ត្រី ប្រជាជន និងអ្នកក្រុងដែលនៅសេសសល់ពីស្លាប់ដោយសារជំងឺអាសន្នរោគ មុខដាវ និងទុរ្ភិក្ស ទៅក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន ក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ និងក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតពួកគេ។ ស្ដេចបាប៊ីឡូននឹងប្រហារជីវិតពួកគេដោយមុខដាវ ឥតអាសូរ ឥតត្រាប្រណី និងអាណិតមេត្តាឡើយ” -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។
យើងនឹងចាត់មនុស្សឲ្យមកបំផ្លាញវាំងនេះ គេនឹងកាប់សសរដែលធ្វើអំពីឈើដ៏មានតម្លៃ បោះទៅក្នុងភ្លើង។
យើងនឹងចាត់គេទៅហៅប្រជាជាតិទាំងអស់ ដែលនៅស្រុកខាងជើង ព្រមទាំងនេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូន ជាអ្នកបម្រើរបស់យើងឲ្យមក -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងបង្គាប់អ្នកទាំងនោះឲ្យវាយលុកស្រុកនេះ និងប្រជាជនដែលរស់នៅក្នុងស្រុក ព្រមទាំងប្រជាជាតិនានាដែលនៅជុំវិញ។ ពួកគេនឹងបំផ្លាញស្រុកទាំងនោះថ្វាយផ្ដាច់ដល់យើង ហើយធ្វើឲ្យស្រុកទាំងនោះក្លាយទៅជាទីស្មសាន រហូតតទៅ។ ពេលមនុស្សម្នាឃើញមហន្តរាយដែលកើតមាន គេស្រឡាំងកាំងគ្រប់ៗគ្នា។
តើខ្ញុំត្រូវឃើញទង់សង្គ្រាមនេះដល់កាលណា? តើខ្ញុំត្រូវឮសំឡេងត្រែដល់កាលណាទៀត?
«ចូរប្រកាសប្រាប់ប្រជាជាតិនានា ចូរប្រាប់ឲ្យពួកគេដឹង ចូរលើកទង់សញ្ញាឡើង! ចូរប្រាប់ឲ្យពួកគេដឹង កុំលាក់ឲ្យសោះ! ចូរប្រកាសថា: សត្រូវវាយយកបានក្រុងបាប៊ីឡូនហើយ! ព្រះបាលត្រូវអាម៉ាស់ ព្រះម៉ារ៉ូឌូកត្រូវរលំ រូបបដិមារបស់ពួកគេត្រូវអាម៉ាស់ ព្រះក្លែងក្លាយរបស់ពួកគេក៏ត្រូវរលំដែរ!។
ចូរលើកទង់សញ្ញាវាយលុកកំពែងក្រុងបាប៊ីឡូន ចូរបន្ថែមកងយាមល្បាត ចូរដាក់អ្នកយាមឲ្យឃ្លាំមើល ចូរបង្កប់ទាហានចាំវាយឆ្មក់ ដ្បិតព្រះអម្ចាស់សម្រេចតាមផែនការ ដែលព្រះអង្គមានព្រះបន្ទូលប្រឆាំង នឹងអ្នកក្រុងបាប៊ីឡូន។
ចូរលើកទង់សញ្ញាវាយលុកស្រុកនេះ! ចូរផ្លុំស្នែងក្នុងចំណោមប្រជាជាតិទាំងឡាយ! ចូរប្រមូលប្រជាជាតិនានាវាយលុកក្រុងនេះ! ចូរហៅនគរទាំងឡាយ គឺនគរអារ៉ារ៉ាត មិនី និងអ័សក្នាស មកច្បាំងនឹងក្រុងនេះ! ចូរតែងតាំងឲ្យមានអ្នកកេណ្ឌទ័ព ចូរបញ្ជូនទ័ពសេះយ៉ាងច្រើនកុះករដូចកណ្ដូប!
«កូនចៅបេនយ៉ាមីនអើយ ចូររត់ចេញពីក្រុងយេរូសាឡឹមទៅ! ចូរផ្លុំត្រែនៅតូអា ចូរលើកទង់សញ្ញានៅបេតហាកេរែម ដ្បិតមហន្តរាយ និងទុក្ខវេទនា កំពុងតែមកពីទិសខាងជើង។
ព្រះអម្ចាស់មានព្រះបន្ទូលថា: «មើល៍! មានកងទ័ពមកពីទិសខាងជើង ប្រជាជាតិមួយដែលជាមហាអំណាច ចេញដំណើរពីទីដាច់ស្រយាលនៃផែនដី
បន្ទាប់មក ខ្ញុំឮព្រះអង្គមានព្រះបន្ទូលយ៉ាងខ្លាំងៗថា៖ «អស់អ្នកដែលត្រូវធ្វើទោសក្រុងយេរូសាឡឹមអើយ ចូរនាំគ្នាកាន់អាវុធសម្រាប់ប្រល័យជីវិតចូលមក!»។
ពេលនោះ ខ្ញុំឃើញមានមនុស្សប្រាំមួយនាក់ចូលតាមទ្វារកំពែងខាងជើង ម្នាក់ៗកាន់អាវុធសម្រាប់ប្រហារជីវិត។ ក្នុងចំណោមអ្នកទាំងនោះ មានបុរសម្នាក់ពាក់អាវទេសឯកសុទ្ធ ស្ពាយប្រដាប់ប្រដាសរសេរនៅចង្កេះផង។ ពួកគេចូលមកឈរនៅខាងមុខអាសនៈលង្ហិន។
នៅថ្ងៃនោះនឹងមានឮសម្រែកលេចចេញពីទ្វារមច្ឆា សម្រែកយំសោកលេចឮពីជាយក្រុងម្ខាង ហើយសំឡេងមហន្តរាយលេចឮយ៉ាងខ្លាំង នៅតាមភ្នំ។
សេះសម្បុរខ្មៅអូសរទេះចេញទៅកាន់ស្រុកខាងជើង សេះសម្បុរសចេញមកតាមក្រោយ ។ សេះសម្បុរពព្លាក់ចេញទៅស្រុកខាងត្បូង។