សាការី 6:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 សេះសម្បុរខ្មៅអូសរទេះចេញទៅកាន់ស្រុកខាងជើង សេះសម្បុរសចេញមកតាមក្រោយ ។ សេះសម្បុរពព្លាក់ចេញទៅស្រុកខាងត្បូង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល6 រទេះចម្បាំងដែលទឹមដោយសេះសម្បុរខ្មៅ នឹងចេញទៅស្រុកខាងជើង ហើយសេះសម្បុរសក៏ចេញទៅតាមក្រោយ រីឯសេះសម្បុរអុជៗនឹងចេញទៅស្រុកខាងត្បូង”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ឯរទេះទឹមសេះសម្បុរខ្មៅនោះ ចេញទៅស្រុកនៅទិសខាងជើង សេះសក៏ចេញតាមក្រោយទៅ សេះពញ្លក់ចេញទៅស្រុកនៅទិសខាងត្បូង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ឯរថទឹមសេះសម្បុរខ្មៅ នោះចេញទៅឯស្រុកនៅទិសខាងជើង ហើយសេះសក៏ចេញតាមក្រោយទៅ ឯសេះពញ្លក់ នោះចេញទៅឯស្រុកនៅទិសខាងត្បូង សូមមើលជំពូកអាល់គីតាប6 សេះសម្បុរខ្មៅអូសរទេះចេញទៅកាន់ស្រុកខាងជើង សេះសម្បុរសចេញមកតាមក្រោយ។ សេះសម្បុរពព្លាក់ចេញទៅស្រុកខាងត្បូង។ សូមមើលជំពូក |
យើងនឹងចាត់គេទៅហៅប្រជាជាតិទាំងអស់ ដែលនៅស្រុកខាងជើង ព្រមទាំងនេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូន ជាអ្នកបម្រើរបស់យើងឲ្យមក -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងបង្គាប់អ្នកទាំងនោះឲ្យវាយលុកស្រុកនេះ និងប្រជាជនដែលរស់នៅក្នុងស្រុក ព្រមទាំងប្រជាជាតិនានាដែលនៅជុំវិញ។ ពួកគេនឹងបំផ្លាញស្រុកទាំងនោះថ្វាយផ្ដាច់ដល់យើង ហើយធ្វើឲ្យស្រុកទាំងនោះក្លាយទៅជាទីស្មសាន រហូតតទៅ។ ពេលមនុស្សម្នាឃើញមហន្តរាយដែលកើតមាន គេស្រឡាំងកាំងគ្រប់ៗគ្នា។
សេចក្ដីប្រកាសអំពីសត្វតិរច្ឆាននៅ វាលរហោស្ថានណេកិប: ពួកគេឆ្លងកាត់វាលហួតហែងគួរឲ្យព្រឺខ្លាច ជាកន្លែងដែលមានសត្វសិង្ហ មានពស់វែក និងមាននាគហោះ ពួកគេដឹកជញ្ជូនភោគទ្រព្យដ៏មានតម្លៃ លើខ្នងលា និងលើខ្នងអូដ្ឋ យកទៅឲ្យប្រជាជាតិមួយដែលពុំអាច ផ្ដល់ប្រយោជន៍អ្វីដល់ពួកគេទាល់តែសោះ។