សូមព្រះអង្គដាក់ទោសមនុស្សពាល ដោយធ្វើឲ្យមានរងើកភ្លើង និងស្ពាន់ធ័រ បង្អុរចុះមកលើពួកគេដូចជាភ្លៀង ហើយសូមឲ្យខ្យល់ក្ដៅ បក់បោកមកលើពួកគេដែរ។
យេរេមា 4:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺជាខ្យល់កំបុតត្បូងដែលបក់បោក តាមបញ្ជារបស់យើង។ ឥឡូវនេះ ដល់ពេលយើងប្រកាសកាត់ទោស ពួកគេហើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺជាខ្យល់ពេញកម្លាំងនឹងមកជំនួសយើង ឥឡូវនេះ យើងនឹងសម្រេចទោសដល់គេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺជាខ្យល់ពេញកំឡាំងនឹងមកជំនួសអញ ឥឡូវនេះ អញនឹងសំរេចទោសដល់គេ អាល់គីតាប គឺជាខ្យល់កំបុតត្បូងដែលបក់បោក តាមបញ្ជារបស់យើង។ ឥឡូវនេះ ដល់ពេលយើងប្រកាសកាត់ទោស ពួកគេហើយ»។ |
សូមព្រះអង្គដាក់ទោសមនុស្សពាល ដោយធ្វើឲ្យមានរងើកភ្លើង និងស្ពាន់ធ័រ បង្អុរចុះមកលើពួកគេដូចជាភ្លៀង ហើយសូមឲ្យខ្យល់ក្ដៅ បក់បោកមកលើពួកគេដែរ។
យើងនឹងប្រកាសដាក់ទោសប្រជារាស្ត្ររបស់យើង ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មានដែលគេប្រព្រឹត្ត គឺពួកគេបានបោះបង់ចោលយើង ពួកគេបានថ្វាយសក្ការៈបូជាចំពោះព្រះឯទៀតៗ ព្រមទាំងថ្វាយបង្គំរូបព្រះ ជាស្នាដៃរបស់ខ្លួនផ្ទាល់។
នៅគ្រានោះ ព្រះអម្ចាស់នឹងមានព្រះបន្ទូល មកកាន់ប្រជាជននៅក្រុងយេរូសាឡឹមថា: «មានខ្យល់ក្ដៅបក់ពីទីខ្ពស់ៗនៃវាលរហោស្ថាន មកលើប្រជាជនរបស់យើង។ ខ្យល់នោះមិនមែនបក់សម្រាប់រោយស្រូវទេ
មើល៍! ខ្មាំងសត្រូវនាំគ្នាមកដូចពពកខ្មៅងងឹត រទេះចម្បាំងរបស់គេប្រៀបបាននឹងព្យុះសង្ឃរា ទ័ពសេះរបស់គេបោលលឿនជាងសត្វឥន្ទ្រី។ យើងខ្ញុំត្រូវវេទនាហើយ យើងខ្ញុំនឹងវិនាសអន្តរាយជាមិនខាន!
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងធ្វើឲ្យខ្យល់ព្យុះ បក់បោកបំផ្លាញក្រុងបាប៊ីឡូន និងប្រជាជននៅក្រុងនោះ។
ហេតុនេះហើយបានជាយើងដែលជាព្រះជាអម្ចាស់ប្រាប់ថា យើងក៏ប្រឆាំងនឹងអ្នកដែរ យើងនឹងដាក់ទោសអ្នកឲ្យប្រជាជាតិនានាឃើញ។
ទោះបីអេប្រាអ៊ីមរីកចម្រើនឡើង នៅក្នុងចំណោមបងប្អូនរបស់ខ្លួនក្ដី គង់តែនឹងមានខ្យល់បក់ពីទិសខាងកើត គឺខ្យល់របស់ព្រះអម្ចាស់បក់ពីវាលរហោស្ថាន ធ្វើឲ្យប្រភពទឹករបស់អេប្រាអ៊ីមរីងស្ងួត ហើយអណ្ដូងរបស់គេក៏រីងអស់ដែរ។ សត្រូវនឹងរឹបអូសយកទ្រព្យដ៏មានតម្លៃ ទាំងប៉ុន្មានពីក្នុងឃ្លាំង។
ពេលមានកម្លាំង ពួកគេបន្តដំណើរទៅមុខ ដូចខ្យល់ព្យុះ ដើម្បីប្រព្រឹត្តអំពើឧក្រិដ្ឋ ពួកគេចាត់ទុកកម្លាំងរបស់ខ្លួនជាព្រះ»។