ព្រះជាម្ចាស់នឹងធ្វើឲ្យមនុស្ស អាក្រក់វិនាសសូន្យទៅ ដូចបន្លាដែលពុំទាន់ដុះចេញមកស្រួលបួលផង ក៏ត្រូវខ្យល់កួចផាត់បាត់ទៅ គឺទោះបីនៅ ខៀវស្រស់ក្ដី ឬក្រៀមទៅហើយក្ដី។
យេរេមា 30:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះពិរោធរបស់ព្រះអម្ចាស់នឹងបក់បោកមក ដូចជាខ្យល់ព្យុះ។ ព្រះពិរោធនេះប្រៀបដូចជាព្យុះសង្ឃរា បក់នៅលើក្បាលរបស់ពួកទុច្ចរិត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍! ព្យុះសង្ឃរារបស់ព្រះយេហូវ៉ា គឺជាសេចក្ដីក្រោធរបស់ព្រះអង្គបានចេញមកហើយ គឺជាខ្យល់កួចដែលបោសរំលីង ខ្យល់នោះនឹងធ្លាយមកលើក្បាលរបស់ពួកអាក្រក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល ព្យុះសង្ឃរារបស់ព្រះយេហូវ៉ា គឺជាសេចក្ដីក្រោធរបស់ទ្រង់បានចេញមកហើយ គឺជាខ្យល់កួចដែលបោសរំលីង ខ្យល់នោះនឹងធ្លាយមកលើក្បាលរបស់ពួកអាក្រក់ អាល់គីតាប កំហឹងរបស់អុលឡោះតាអាឡានឹងបក់បោកមក ដូចជាខ្យល់ព្យុះ។ កំហឹងនេះប្រៀបដូចជាព្យុះសង្ឃរា បក់នៅលើក្បាលរបស់ពួកទុច្ចរិត។ |
ព្រះជាម្ចាស់នឹងធ្វើឲ្យមនុស្ស អាក្រក់វិនាសសូន្យទៅ ដូចបន្លាដែលពុំទាន់ដុះចេញមកស្រួលបួលផង ក៏ត្រូវខ្យល់កួចផាត់បាត់ទៅ គឺទោះបីនៅ ខៀវស្រស់ក្ដី ឬក្រៀមទៅហើយក្ដី។
ពេលណាភ័យអាសន្នកើតមានដល់អ្នករាល់គ្នាដូចខ្យល់ព្យុះ ហើយមហន្តរាយកើតមានដល់អ្នករាល់គ្នា ដូចខ្យល់កំបុតត្បូង ពេលណាសេចក្ដីតប់ប្រមល់ និងទុក្ខវេទនាសង្កត់សង្កិនអ្នករាល់គ្នា
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូល ទៀតថា គ្រោះកាចនឹងឆ្លងពីប្រជាជាតិមួយ ទៅប្រជាជាតិមួយទៀត។ ព្យុះសង្ឃរាមួយនឹងបក់បោកមកពី ទីដាច់ស្រយាលនៃផែនដី។
នៅគ្រានោះ ព្រះអម្ចាស់នឹងមានព្រះបន្ទូល មកកាន់ប្រជាជននៅក្រុងយេរូសាឡឹមថា: «មានខ្យល់ក្ដៅបក់ពីទីខ្ពស់ៗនៃវាលរហោស្ថាន មកលើប្រជាជនរបស់យើង។ ខ្យល់នោះមិនមែនបក់សម្រាប់រោយស្រូវទេ
អស់អ្នកដែលដើរកាត់តាមនេះអើយ សូមមើលមកចុះ! តើមាននរណាម្នាក់ឈឺចុកចាប់ដូចខ្ញុំទេ! នៅថ្ងៃព្រះអម្ចាស់ទ្រង់ព្រះពិរោធដ៏ខ្លាំង ព្រះអង្គបានធ្វើឲ្យខ្ញុំរងទុក្ខឥតឧបមា!
ព្រះអម្ចាស់នឹងលេចមក ស្ថិតនៅពីលើពួកគេ ព្រួញរបស់ព្រះអង្គប្រៀបបាននឹងផ្លេកបន្ទោរ ព្រះជាអម្ចាស់នឹងផ្លុំស្នែង ព្រះអង្គយាងទៅមុខក្នុងព្យុះសង្ឃរា ដែលបក់មកពីទិសខាងត្បូង។