យេរេមា 30:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥24 ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអម្ចាស់ នឹងមិនងាករេចេញឡើយ ដរាបណាទាល់តែបានសម្រេចតាមគម្រោងការ របស់ព្រះអង្គយ៉ាងសុក្រឹតជាមុនសិន។ នៅគ្រាចុងក្រោយ អ្នករាល់គ្នាមុខជាមាន ប្រាជ្ញាយល់មិនខាន!។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦24 សេចក្ដីក្រោធដ៏សហ័សរបស់ព្រះយេហូវ៉ា នឹងមិនវិលមកវិញ ដរាបដល់ព្រះអង្គបានធ្វើសម្រេច ហើយបានបង្ហើយតាមបំណងព្រះហឫទ័យ នៅគ្រាចុងក្រោយបង្អស់ នោះអ្នករាល់គ្នានឹងយល់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤24 សេចក្ដីខ្ញាល់ដ៏សហ័សរបស់ព្រះយេហូវ៉ានឹងមិនវិលមកវិញ ដរាបដល់ទ្រង់បានធ្វើសំរេច ហើយបានបង្ហើយតាមបំណងព្រះហឫទ័យ ឯនៅគ្រាជាន់ក្រោយបង្អស់ នោះឯងរាល់គ្នានឹងយល់បាន។ សូមមើលជំពូកអាល់គីតាប24 កំហឹងដ៏ខ្លាំងក្លារបស់អុលឡោះតាអាឡា នឹងមិនងាករេចេញឡើយ ដរាបណាទាល់តែបានសម្រេចតាមគម្រោងការ របស់ទ្រង់យ៉ាងសុក្រឹតជាមុនសិន។ នៅគ្រាចុងក្រោយ អ្នករាល់គ្នាមុខជាមាន ប្រាជ្ញាយល់មិនខាន!។ សូមមើលជំពូក |
យើងនឹងធ្វើឲ្យជនជាតិអេឡាំញ័ររន្ធត់ នៅចំពោះមុខខ្មាំងសត្រូវ និងនៅចំពោះមុខ អស់អ្នកដែលចង់ប្រហារជីវិតពួកគេ។ យើងនឹងនាំទុក្ខវេទនាមកលើពួកគេ ដោយកំហឹងដ៏ខ្លាំងក្លារបស់យើង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - យើងនឹងឲ្យដាវទៅតាមប្រហារពួកគេ រហូតទាល់តែប្រល័យជីវិតពួកគេ អស់គ្មានសល់។
ដូចជាពពកគ្របបាំងពីលើស្រុកវាយប្រហារអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ហេតុការណ៍ទាំងនេះនឹងកើតមាន នៅគ្រាអវសានកាលនៃពិភពលោក។ កុកអើយ យើងនឹងនាំអ្នកមកវាយលុកស្រុករបស់យើង។ ពេលណាយើងបង្ហាញភាពដ៏វិសុទ្ធរបស់យើង តាមរយៈអ្នក នៅចំពោះមុខប្រជាជាតិទាំងឡាយ នោះពួកគេនឹងស្គាល់យើង»។
ប៉ុន្តែ នៅស្ថានបរមសុខមានព្រះមួយអង្គ ដែលសម្តែងគម្រោងការដ៏លាក់កំបាំងផ្សេងៗ ហើយព្រះអង្គប្រោសប្រទានឲ្យព្រះករុណា នេប៊ូក្នេសា ជ្រាបអំពីហេតុការណ៍ដែលនឹងកើតមាននៅអនាគតកាល។ សូមទ្រង់ព្រះសណ្ដាប់អំពីសុបិន និងនិមិត្តហេតុដ៏អស្ចារ្យ ដែលព្រះករុណាបានឃើញនៅពេលផ្ទំដូចតទៅ:
ដ្បិតខ្ញុំដឹងថា ពេលខ្ញុំលាចាកលោកនេះទៅ អ្នករាល់គ្នានឹងក្បត់ព្រះជាម្ចាស់ ដោយងាកចេញពីមាគ៌ាដែលខ្ញុំបង្គាប់អ្នករាល់គ្នា។ ពេលអនាគត អ្នករាល់គ្នានឹងប្រព្រឹត្តអំពើអាក្រក់មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ រហូតបណ្ដាលឲ្យព្រះអង្គទ្រង់ព្រះពិរោធ ហើយទុក្ខវេទនានឹងកើតមានដល់អ្នករាល់គ្នា»។