ឥឡូវនេះ ខ្ញុំមានបំណងចងសម្ពន្ធមេត្រីជាមួយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដើម្បីសូមព្រះអង្គពង្វាងព្រះពិរោធចេញពីពួកយើង។
យេរេមា 3:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើព្រះអង្គនៅតែព្រះពិរោធនឹងខ្ញុំម្ចាស់ ដល់កាលណា? ព្រះអង្គចងគំនុំរហូតឬ?”។ អ្នកពោលដូច្នេះ តែអ្នកពូកែប្រព្រឹត្តអាក្រក់ណាស់»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើព្រះអង្គនឹងនៅតែខ្ញាល់ជាដរាបឬ? តើព្រះអង្គមានព្រះហឫទ័យក្តៅ ដរាបដល់ចុងបំផុតឬ? តែមើល៍ អ្នកបាននិយាយ ហើយប្រព្រឹត្តអំពើអាក្រក់តាមតែកម្លាំងចិត្ត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើទ្រង់នឹងនៅតែខ្ញាល់ជាដរាបឬ តើទ្រង់នឹងមានព្រះហឫទ័យក្តៅ ដរាបដល់ចុងបំផុតឬអី តែមើល ឯងបាននិយាយ ហើយប្រព្រឹត្តអំពើអាក្រក់តាមតែកំឡាំងចិត្តទេ។ អាល់គីតាប តើទ្រង់នៅតែខឹងនឹងខ្ញុំ ដល់កាលណា? ទ្រង់ចងគំនុំរហូតឬ?”។ អ្នកពោលដូច្នេះ តែអ្នកពូកែប្រព្រឹត្តអាក្រក់ណាស់»។ |
ឥឡូវនេះ ខ្ញុំមានបំណងចងសម្ពន្ធមេត្រីជាមួយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដើម្បីសូមព្រះអង្គពង្វាងព្រះពិរោធចេញពីពួកយើង។
តើព្រះអង្គខ្ញាល់នឹងយើងខ្ញុំរហូតឬ? តើព្រះអង្គទ្រង់ព្រះពិរោធនឹងយើងខ្ញុំ អស់កល្បជាអង្វែងតរៀងទៅឬ?
តើព្រះអង្គមិនយាងមកវិញ ប្រទានឲ្យយើងខ្ញុំរស់រានមានជីវិត ដើម្បីឲ្យប្រជារាស្ត្ររបស់ព្រះអង្គ មានអំណរសប្បាយរួមជាមួយព្រះអង្គទេឬ?
យើងមិនរករឿងអ្នករាល់គ្នារហូតទេ ហើយក៏មិនខឹងនឹងអ្នករាល់គ្នារហូតដែរ បើមិនដូច្នោះទេ សត្វលោកទាំងប៉ុន្មាន ដែលយើងបានបង្កើតមក មុខជារលត់វិញ្ញាណមិនខាន។
ក្រុងដ៏វិសុទ្ធនានារបស់ព្រះអង្គ ក្លាយទៅជាទីស្ងាត់ជ្រងំ ស៊ីយ៉ូនបានក្លាយទៅជាក្រុងស្ងាត់ជ្រងំ យេរូសាឡឹមបានក្លាយទៅជាក្រុងហិនហោច។
ដូច្នេះ ចូរនាំពាក្យនេះទៅប្រកាសនៅទិសខាងជើងថា៖ អ៊ីស្រាអែលសាវាអើយ ចូរវិលមកវិញ យើងនឹងមិនប្រកាន់ទោសនាងទៀតទេ ដ្បិតយើងមានមេត្តាករុណា យើងមិនចងកំហឹងរហូតតទៅឡើយ។ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ចុះហេតុដូចម្ដេចបានជាប្រជាជន ក្រុងយេរូសាឡឹមនាំគ្នាវង្វេងចេញពីយើង ហើយចេះតែមានចិត្តសាវាដូច្នេះ? ពួកគេនៅតែឈ្លក់ចិត្តនឹងព្រះក្លែងក្លាយ ពួកគេពុំព្រមវិលត្រឡប់មកវិញទេ!។
យើងផ្ទៀងត្រចៀកស្ដាប់ ឮពួកគេពោលពាក្យសុទ្ធតែឥតខ្លឹមសារ គ្មាននរណាម្នាក់សោកស្ដាយថា ខ្លួនបានប្រព្រឹត្តអំពើអាក្រក់ ដោយពោលថា “ខ្ញុំបានធ្វើខុសហើយ” នោះឡើយ គឺពួកគេទាំងអស់គ្នារត់ទៅប្រព្រឹត្តតាម អំពើចិត្តរបស់ខ្លួនដូចសេះបោលក្នុងសមរភូមិ។
អស់អ្នកដែលគិតគូរគម្រោងការទុច្ចរិត ព្រមទាំងដេកសញ្ជឹងគិតរកឧបាយកល លុះព្រឹកឡើងប្រើអំណាចរបស់ខ្លួន សម្រេចតាមគម្រោងការនេះ មុខជាត្រូវវេទនាពុំខាន!
ពួកគេពូកែប្រព្រឹត្តអំពើអាក្រក់ណាស់ ទាំងមេដឹកនាំ ទាំងចៅក្រម នាំគ្នាស៊ីសំណូក។ អ្នកធំមានចិត្តលោភលន់ ហើយឃុបឃិតគ្នា ប្រព្រឹត្តតាមបំណងរបស់ខ្លួន។