ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 28:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​ឆ្នាំ​ដដែល នៅ​ដើម​រជ្ជកាល​ព្រះ‌បាទ​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា គឺ​នៅ​ខែ​ទី​ប្រាំ ក្នុង​ឆ្នាំ​ទី​បួន លោក​ហាណា‌នា ជា​កូន​របស់​លោក​អស៊ើរ ដែល​ជា​ព្យាការី​នៅ​ភូមិ​គីបៀន ពោល​មក​ខ្ញុំ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ នៅ​ចំពោះ​មុខ​ក្រុម​បូជា‌ចារ្យ និង​ប្រជា‌ជន​ទាំង​មូល​ថា៖

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្នុង​ឆ្នាំ​ដដែល គឺ​នៅ​ដើម​រាជ្ជកាល​ព្រះបាទ​សេដេគា ស្តេច​យូដា ក្នុង​ខែ​ទីប្រាំ ឆ្នាំ​ទីបួន ហោរា​ហាណានា ជា​កូន​អ័ស៊ើរ ដែល​នៅ​គីបៀន បាន​និយាយមក​ខ្ញុំ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ចំពោះ​ពួក​សង្ឃ និង​បណ្ដា‌ជន​ថា៖

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លំដាប់​នោះ ក្នុង​ឆ្នាំ​ដដែល គឺ​នៅ​ដើម​រាជ្យ​នៃ​សេដេគា ស្តេច​យូដា ក្នុង​ខែ​ស្រាពណ៍​ឆ្នាំ​ទី​៤ នោះ​ហោរា​ហាណានា ជា​កូន​អ័ស៊ើរ ដែល​នៅ​គីបៀន បាន​និយាយ​នឹង​ខ្ញុំ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ចំពោះ​ពួក​សង្ឃ នឹង​បណ្តាជន​ថា

សូមមើលជំពូក

អាល់គីតាប

ក្នុង​ឆ្នាំ​ដដែល នៅ​ដើម​រជ្ជកាល​ស្តេច​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា គឺ​នៅ​ខែ​ទី​ប្រាំ ក្នុង​ឆ្នាំ​ទី​បួន លោក​ហាណា‌នា ជា​កូន​របស់​លោក​អស៊ើរ ដែល​ជា​ណាពី​នៅ​ភូមិ​គីបៀន ពោល​មក​ខ្ញុំ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា នៅ​ចំពោះ​មុខ​ក្រុម​អ៊ីមុាំ និង​ប្រជា‌ជន​ទាំង​មូល​ថា៖

សូមមើលជំពូក



យេរេមា 28:1
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ថ្ងៃ​មួយ ព្រះ‌រាជា​យាង​ទៅ​គីបៀន ដើម្បី​ថ្វាយ​យញ្ញ‌បូជា ដ្បិត​ទី​នោះ​ជា​កន្លែង​សក្ការៈ​សំខាន់​ជាង​គេ។ ព្រះ‌បាទ​សាឡូម៉ូន​បាន​ថ្វាយ​សត្វ​មួយ​ពាន់ ជា​តង្វាយ​ដុត​ទាំង​មូល នៅ​លើ​អាសនៈ​នោះ។


ពេល​ព្រះ‌បាទ​សេ‌ដេ‌គា​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ជន្មាយុ​ម្ភៃ​មួយ​ព្រះ‌វស្សា។ ស្ដេច​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម មាតា​របស់​ស្ដេច​មាន​នាម​ថា​ហាមូ‌ថាល់ ជា​កូន​របស់​លោក​យេ‌រេមី ជា​អ្នក​ស្រុក​លីប‌ណា។


កាល​ព្រះ‌បាទ​សេដេ‌គា​ឡើង​សោយ​រាជ្យ ស្ដេច​មាន​ជន្មាយុ​ម្ភៃ​មួយ​ព្រះ‌វស្សា ស្ដេច​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។


ក្បាល​គឺ​ពួក​ព្រឹទ្ធា‌ចារ្យ និង​អ្នក​មុខ​អ្នក​ការ រីឯ​កន្ទុយ គឺ​ព្យាការី​ដែល​ជា​គ្រូ​ក្លែង‌ក្លាយ។


ដូច្នេះ ព្យាការី​ណា​យល់​សុបិន​ឲ្យ​គេ​រៀប​រាប់​ពី​សុបិន​នោះ​ទៅ។ រីឯ​អ្នក​ដែល​ទទួល​ពាក្យ​យើង ត្រូវ​យក​ពាក្យ​នោះ​ទៅ​ថ្លែង​ប្រាប់​ឲ្យ​បាន​ត្រឹម​ត្រូវ។ កុំ​លាយ​អង្កាម និង​អង្ករ​ចូល​គ្នា - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


នៅ​ដើម​រជ្ជកាល​ព្រះ‌បាទ​សេដេ‌គា បុត្រ​ព្រះ‌បាទ​យ៉ូសៀស ជា​ស្ដេច​ស្រុក​យូដា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា ដូច​ត​ទៅ:


ខ្ញុំ​ក៏​បាន​នាំ​ពាក្យ​ទាំង​នេះ​ទៅ​ទូល​ព្រះ‌បាទ​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា​ដូច​ត​ទៅ: សូម​ព្រះ‌ករុណា និង​ប្រជា‌ជន​ដាក់​ខ្លួន​នៅ​ក្រោម​នឹម​ស្ដេច​ស្រុក​បាប៊ី‌ឡូន សូម​បម្រើ​ស្ដេច និង​ប្រជា‌រាស្ត្រ​នោះ​ទៅ ទើប​ព្រះ‌ករុណា និង​ប្រជា‌ជន​យូដា​បាន​រួច​ជីវិត។


បន្ទាប់​មក ចូរ​ផ្ញើ​ខ្សែ និង​នឹម​ទាំង​នោះ ទៅ​ឲ្យ​ស្ដេច​ស្រុក​អេដុម ស្ដេច​ស្រុក​ម៉ូអាប់ ស្ដេច​ស្រុក​អាំម៉ូន ស្ដេច​ក្រុង​ទីរ៉ុស និង​ស្ដេច​ក្រុង​ស៊ីដូន តាម​រយៈ​ពួក​រាជ‌ទូត ដែល​មក​គាល់​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា នៅ​ក្រុង​យេរូ‌សាឡឹម។


ហើយ​ពោល​នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​អស់​ដូច​ត​ទៅ៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ពីរ​ឆ្នាំ​ទៀត យើង​នឹង​បំបាក់​នឹម​របស់​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ហើយ​រំដោះ​ប្រជា‌ជាតិ​ទាំង​អស់»។ ព្យាការី​យេរេមា​ក៏​ដើរ​ចេញ​ពី​កន្លែង​នោះ​ទៅ។


ព្យាការី​ហាណា‌នា​ក៏​ទទួល​មរណ‌ភាព នៅ​ខែ​ទី​ប្រាំ‌ពីរ នា​ឆ្នាំ​នោះ។


ព្យាការី​យេរេមា​បាន​តប​ទៅ​ព្យាការី​ហាណា‌នា នៅ​ចំពោះ​មុខ​ក្រុម​បូជា‌ចារ្យ និង​ប្រជា‌ជន​ទាំង​មូល ដែល​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ថា៖


ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​ពោល​ថា ព្រះ‌ជាម្ចាស់​ប្រទាន​ព្យាការី​មក​ឲ្យ​ពួក​យើង នៅ​ស្រុក​បាប៊ី‌ឡូន!”។


គាត់​ក៏​ចុះ​ទៅ​វាំង ហើយ​ចូល​ក្នុង​ការិយា‌ល័យ​របស់​ស្មៀន​ហ្លួង។ ពេល​នោះ ពួក​មន្ត្រី​ទាំង​អស់​កំពុង​ជួប‌ជុំ​គ្នា គឺ​មាន​លោក​អេលី‌សាម៉ា​ជា​ស្មៀន​ហ្លួង លោក​ដេឡា‌យ៉ា ជា​កូន​របស់​លោក​សេម៉ាយ៉ា លោក​អែល‌ណា‌ថាន ជា​កូន​របស់​លោក​អក‌បោរ លោក​កេម៉ា‌រា ជា​កូន​របស់​លោក​សាផាន និង​លោក​សេដេ‌គា ជា​កូន​របស់​លោក​ហាណា‌នា ព្រម​ទាំង​មន្ត្រី​ឯ​ទៀតៗ។


ពេល​លោក​មក​ដល់​មាត់​ទ្វារ​ក្រុង ឈ្មោះ​ទ្វារ​បេន‌យ៉ាមីន មេ​បញ្ជា​ការ​កង​រក្សា​ក្រុង ឈ្មោះ​យារី‌យ៉ា ជា​កូន​របស់​លោក​សេលេ‌មា និង​ជា​ចៅ​របស់​លោក​ហាណា‌នា ស្ថិត​នៅ​ទី​នោះ។ គាត់​ចាប់​ព្យាការី​យេរេមា ទាំង​ពោល​ថា៖ «អ្នក​ឯង​ទៅ​ចូល​ដៃ​ជា​មួយ​ពួក​ខាល់ដេ!»។


តើ​ពួក​ព្យាការី​ដែល​បាន​ប្រកាស​ប្រាប់​ព្រះ‌ករុណា និង​ប្រជា‌ជន​ថា “ស្ដេច​ស្រុក​បាប៊ី‌ឡូន​នឹង​មិន​មក​ប្រហារ​អ្នក​រាល់​គ្នា ឬ​ឈ្លាន‌ពាន​ស្រុក​នេះ” ទៅ​ណា​បាត់​អស់​ហើយ?


នៅ​ដើម​រជ្ជកាល​ព្រះ‌បាទ​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្យាការី​យេរេមា ស្ដី​អំពី​ស្រុក​អេឡាំ​ដូច​ត​ទៅ:


នេះ​ជា​សេចក្ដី​ដែល​ព្យាការី​យេរេមា​បង្គាប់​ដល់​លោក​សេរ៉ាយ៉ា ជា​កូន​របស់​លោក​នេរី‌យ៉ា និង​ជា​ចៅ​របស់​លោក​ម៉ាសេ‌យ៉ា នៅ​ពេល​ដែល​គាត់​ទៅ​ស្រុក​បាប៊ី‌ឡូន ជា​មួយ​ព្រះ‌បាទ​សេដេ‌គា នៅ​ឆ្នាំ​ទី​បួន ក្នុង​រជ្ជកាល​របស់​ស្ដេច​នេះ។ កាល​នោះ លោក​សេរ៉ាយ៉ា​មាន​មុខ​តំណែង​ជា​មេ​លើ​ពួក​មហា‌តលិក។


អ្នក​រាល់​គ្នា​រៀប​រាប់​ពី​និមិត្ត‌ហេតុ​ឥត​បាន​ការ និង​ពាក្យ​ទស្សន៍‌ទាយ​បោក​ប្រាស់។ អ្នក​រាល់​គ្នា​តែង​ពោល​ថា “នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់” តែ​ព្រះ‌អម្ចាស់​ពុំ​បាន​ចាត់​អ្នក​រាល់​គ្នា​មក​ទេ។ អ្នក​រាល់​គ្នា​សង្ឃឹម​ថា ពាក្យ​របស់​ខ្លួន​នឹង​សម្រេច​ជា​រូប​រាង។


ពួក​គេ​ធ្វើ​ឲ្យ​ស្ដេច​សប្បាយ​ចិត្ត ដោយ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ធ្វើ​ឲ្យ​មេ​ដឹក​នាំ​សប្បាយ​ចិត្ត ដោយ​ពួក​គេ​បោក​ប្រាស់។


នៅ​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ជ័យ‌ជម្នះ​លើ​ជន‌ជាតិ​អាម៉ូរី លោក​យ៉ូស្វេ​ទូល​ទៅ​ព្រះ‌អម្ចាស់ ហើយ​មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល​ថា៖ «ព្រះ‌អាទិត្យ​អើយ ចូរ​ឈប់​ស្ងៀម នៅ​លើ​ក្រុង​គីបៀន​ទៅ! ព្រះ​ច័ន្ទ​អើយ ចូរ​ឈប់​ស្ងៀម នៅ​លើ​ជ្រលង​ភ្នំ​អាយ៉ា‌ឡូន​ទៅ»។


អ្នក​ស្រុក​គីបៀន បាន​ឮ​អំពី​ការ​ទាំង​ប៉ុន្មាន​ដែល​លោក​យ៉ូស្វេ​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរីខូ និង​ក្រុង​អៃ​ដែរ។