Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 27:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 គេ​នឹង​ដឹក​ជញ្ជូន​របស់​ទាំង​នោះ​ទៅ​ស្រុក​បាប៊ី‌ឡូន រួច​ទុក​នៅ​ទី​នោះ រហូត​ដល់​ថ្ងៃ​ដែល​យើង​នឹង​មក ហើយ​នាំ​យក​ទៅ​ទុក​នៅ​កន្លែង​ដើម​វិញ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 គេ​នឹង​ដឹក‌យក​គ្រឿង​ទាំង​នោះ ទៅ​ក្រុង​បាប៊ីឡូន ហើយ​ត្រូវ​នៅ​ទី​នោះ​ដរាប​ដល់​ថ្ងៃ​ដែល​យើង​ប្រោស នោះ​យើង​នឹង​នាំ​យក​ឡើង​មក ដាក់​នៅ​ត្រង់​កន្លែង​ដើម​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 គេ​នឹង​ដឹក‌នាំ​គ្រឿង​ទាំង​នោះ ទៅ​ឯ​ក្រុង​បាប៊ីឡូន ហើយ​នឹង​ត្រូវ​នៅ​ទី​នោះ ដរាប​ដល់​ថ្ងៃ​ដែល​អញ​ប្រោស នោះ​អញ​នឹង​នាំ​យក​ឡើង​មក ដាក់​នៅ​ត្រង់​កន្លែង​ដើម​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 គេ​នឹង​ដឹក​ជញ្ជូន​របស់​ទាំង​នោះ​ទៅ​ស្រុក​បាប៊ី‌ឡូន រួច​ទុក​នៅ​ទី​នោះ រហូត​ដល់​ថ្ងៃ​ដែល​យើង​នឹង​មក ហើយ​នាំ​យក​ទៅ​ទុក​នៅ​កន្លែង​ដើម​វិញ -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




យេរេមា 27:22
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ជន‌ជាតិ​ខាល់ដេ​កម្ទេច​សសរ​លង្ហិន នៅ​ទ្វារ​ចូល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដែក​កំណល់ និង​អាង​ធំ​ធ្វើ​ពី​លង្ហិន ដែល​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ហើយ​យក​លង្ហិន​ទាំង​ប៉ុន្មាន​ទៅ​ក្រុង​បាប៊ី‌ឡូន។


ហេតុ‌ការណ៍​នេះ​កើត​មាន​ស្រប​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​តាម​រយៈ​ព្យាការី​យេរេមា​ថា «ស្រុក​ទេស​នឹង​ក្លាយ​ទៅ​ជា​ទី​ស្ម‌សាន អស់​រយៈ​ពេល​ចិត‌សិប​ឆ្នាំ ដូច្នេះ ក្នុង​អំឡុង​ពេល​នោះ ទឹក​ដី​នឹង​បាន​សម្រាក ជំនួស​ឆ្នាំ​សប្ប័ទ*​ដែល​ប្រជា‌ជន​ពុំ​បាន​គោរព»។


សរុប​ទាំង​អស់​វត្ថុ​ធ្វើ​ពី​មាស និង​ប្រាក់ មាន​ចំនួន​ប្រាំ​ពាន់​បួន​រយ។ លោក​សេស‌បាសារ​បាន​នាំ​វត្ថុ​ទាំង​នោះ​ទៅ​ជា​មួយ នៅ​ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ជាប់​ជា​ឈ្លើយ ចាក​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ។


ចំពោះ​គ្រឿង​បរិក្ខារ​សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​លោក ដែល​គេ​បាន​ប្រគល់​ដល់​លោក​នោះ ចូរ​យក​ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម។


លោក​កំណត់​ពេល​ចេញ​ដំណើរ​ពី​ក្រុង​បាប៊ី‌ឡូន នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​មួយ ហើយ​មក​ដល់​ក្រុង​យេរូ‌សាឡឹម នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​ប្រាំ ដ្បិត​ព្រះ​ដ៏​សប្បុរស​របស់​លោក​បាន​ដាក់​ព្រះ‌ហស្ដ​លើ​លោក។


គ្មាន​ប្រាជ្ញា ការ​ពិចារណា ឬ​យោបល់​ណា​អាច​ប្រៀប​ផ្ទឹម​ស្មើ​នឹង​ព្រះ‌អម្ចាស់​បាន​ឡើយ។


យើង​នឹង​ប្រគល់​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន​នៃ​ក្រុង​នេះ ព្រម​ទាំង​សម្បត្តិ​ទ្រព្យ​ដែល​ជា​ផល​នៃ​ការ‌ងារ​របស់​គេ និង​អ្វីៗ​ទាំង​អស់​ដ៏​មាន​តម្លៃ​ទៅ​ឲ្យ​ខ្មាំង។ យើង​នឹង​ប្រគល់​រាជ‌ទ្រព្យ​ទាំង​ប៉ុន្មាន​របស់​ស្ដេច​ស្រុក​យូដា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ពួក​គេ​នឹង​រឹប​អូស​យក​ជា​ជយ‌ភណ្ឌ ហើយ​ដឹក​ជញ្ជូន​ទៅ​ស្រុក​បាប៊ី‌ឡូន។


ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ស្ដី​អំពី​សម្ភារៈ​ដែល​នៅ​សល់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​របស់​នៅ​ក្នុង​ដំណាក់​ស្ដេច ព្រម​ទាំង​របស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​ថា:


ប្រជា‌ជាតិ​ទាំង​អស់​នឹង​នាំ​គ្នា​បម្រើ​នេប៊ូ‌ក្នេសា ព្រម​ទាំង​កូន និង​ចៅ​របស់​គេ រហូត​ដល់​ពេល​កំណត់ ដែល​ស្រុក​របស់​នេប៊ូ‌ក្នេសា​ត្រូវ​ប្រជា‌ជាតិ​ជា​ច្រើន និង​ស្ដេច​ដ៏​ខ្លាំង​ពូកែ​យក​ធ្វើ​ជា​ចំណុះ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា: “កាល​ស្រុក​បាប៊ី‌ឡូន​ត្រួត‌ត្រា​លើ​ស្រុក​ទាំង‌ឡាយ​បាន​គម្រប់​ចិត‌សិប​ឆ្នាំ​ហើយ យើង​នឹង​មក​រក​អ្នក​រាល់​គ្នា យើង​នឹង​សម្រេច​តាម​ពាក្យ​សន្យា​របស់​យើង គឺ​នាំ​អ្នក​រាល់​គ្នា​វិល​ទៅ​ស្រុក​កំណើត​វិញ។


ហើយ​ស្ដេច​ស្រុក​បាប៊ី‌ឡូន​នឹង​នាំ​ស្ដេច​សេដេ‌គា​ទៅ​ស្រុក​បាប៊ី‌ឡូន​ទៀត​ផង។ ស្ដេច​ត្រូវ​នៅ​ទី​នោះ​រហូត​ដល់​ពេល​ដែល​យើង​ប្រោស‌ប្រណី” - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ បើ​អ្នក​រាល់​គ្នា​នៅ​តែ​ធ្វើ​សឹក​ជា​មួយ​ជន‌ជាតិ​ខាល់ដេ អ្នក​រាល់​គ្នា​ពុំ​អាច​ឈ្នះ​បាន​ឡើយ»។


ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​ប្រាប់​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​នឹង​ប្រគល់​ក្រុង​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន ស្ដេច​នោះ​នឹង​ដុត​កម្ទេច​ទីក្រុង។


រីឯ​អ្នក​វិញ អ្នក​ពុំ​អាច​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​នោះ​បាន​ឡើយ។ គេ​នឹង​ចាប់​ចង​អ្នក​ប្រគល់​ទៅ​ឲ្យ​ស្ដេច​ស្រុក​បាប៊ី‌ឡូន អ្នក​នឹង​ឃើញ​ស្ដេច​នោះ​ផ្ទាល់​នឹង​ភ្នែក ស្ដេច​នោះ​នឹង​និយាយ​ទល់​មុខ​គ្នា​ជា​មួយ​អ្នក ហើយ​អ្នក​ត្រូវ​ទៅ​ស្រុក​បាប៊ី‌ឡូន”»។


តែ​អ្នក​នឹង​ស្លាប់​តាម​សម្រួល។ គេ​នឹង​ដុត​គ្រឿង​ក្រអូប​អប់​សព​អ្នក ដូច​គេ​ដុត​សម្រាប់​ដូនតា និង​ស្ដេច​ឯ​ទៀតៗ​ដែល​សោយ​រាជ្យ​មុន​អ្នក​ដែរ។ គេ​យំ​កាន់​ទុក្ខ​អ្នក​ដោយ​រៀប​រាប់​ថា: “គួរ​អនិច្ចា ព្រះ‌ករុណា​ជា​អម្ចាស់! យើង​ប្រាប់​អ្នក​ឲ្យ​ដឹង​ជា​មុន”» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


ព្រះ‌ករុណា​បាន​ប្រឆាំង​ព្រះ‌អម្ចាស់​នៃ​ស្ថាន​បរម‌សុខ ដោយ​បញ្ជា​ឲ្យ​គេ​យក​ពែង​ពី​ព្រះ‌វិហារ​របស់​ព្រះអង្គ មក​ចាក់​ស្រា​សម្រាប់​ព្រះ‌ករុណា សម្រាប់​នាម៉ឺន​មន្ត្រី សម្រាប់​ពួក​មហេសី និង​ពួក​ស្នំ។ បន្ទាប់​មក ព្រះ‌ករុណា​បាន​សរសើរ​តម្កើង​ព្រះ​ដែល​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ដែក ឈើ និង​ថ្ម​ទៅ​វិញ ជា​ព្រះ​ដែល​មិន​ចេះ​មើល មិន​ចេះ​ស្ដាប់ ហើយ​មិន​ដឹង​អ្វី​ទាំង​អស់ គឺ​ព្រះ‌ករុណា​មិន​បាន​លើក​តម្កើង​ព្រះ​ដែល​ជា​ម្ចាស់​លើ​ព្រះ‌ជន្ម និង​ជា​ម្ចាស់​លើ​ដំណើរ​ជីវិត​របស់​ព្រះ‌ករុណា​ឡើយ។


គឺ​ឆ្នាំ​ទី​មួយ​ដែល​ទ្រង់​ឡើង​គ្រង​រាជ្យ ខ្ញុំ ដានី‌យ៉ែល បាន​អាន​ព្រះ‌គម្ពីរ ហើយ​យល់​អត្ថ‌ន័យ​នៃ​ចំនួន​ឆ្នាំ​ដែល​ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​ទុក​តាម​រយៈ​ព្យាការី​យេរេមា ស្ដី​អំពី​ក្រុង​យេរូ‌សាឡឹម​ដែល​ត្រូវ​ខូច​បង់​នោះ គឺ​ចិត‌សិប​ឆ្នាំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម