យេរេមា 14:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូម្បីតែប្រើសនៅតាមព្រៃក៏បោះបង់ចោល កូនរបស់វាដែលទើបនឹងកើតមកនោះដែរ ព្រោះគ្មានស្មៅសម្រាប់ជាចំណីឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទាំងក្តាន់ញីនៅវាលក៏ទម្លាក់កូន រួចទុកចោល ព្រោះគ្មានស្មៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើទាំងក្តាន់ញីនៅវាលក៏ទំលាក់កូន រួចចោលចេញ ព្រោះគ្មានស្មៅ អាល់គីតាប សូម្បីតែប្រើសនៅតាមព្រៃក៏បោះបង់ចោល កូនរបស់វាដែលទើបនឹងកើតមកនោះដែរ ព្រោះគ្មានស្មៅសម្រាប់ជាចំណីឡើយ។ |
ព្រះសូរសៀងរបស់ព្រះអម្ចាស់ អង្រួនសត្វក្ដាន់ញីឲ្យកើតកូន និងធ្វើឲ្យព្រៃឈើជ្រុះស្លឹកអស់។ ពេលនោះ អ្វីៗសព្វសារពើនឹងស្រែកឡើង ក្នុងព្រះវិហារថា «សូមលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់!»។
ដ្បិតអណ្ដូងទឹកនៅនីមរីម ត្រូវគេលុបឲ្យរីង តិណជាតិក្រៀមស្វិតអស់ ស្មៅដ៏ខៀវខ្ចីក៏ងាប់អស់ ហើយរុក្ខជាតិក៏លែងមានទៀតដែរ។
ហ្វូងសត្វនាំគ្នាស្រែកថ្ងូរ ហ្វូងគោខ្ចាត់ព្រាត់ទៅគ្រប់ទីកន្លែង ព្រោះគ្មានស្មៅស៊ី សូម្បីតែហ្វូងចៀមក៏រីងរៃទៅៗដែរ។