ព្រះជាម្ចាស់ជួយការពារក្រុមលេវី ដែលសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ហើយគេបានយកគោបាប្រាំពីរក្បាល និងចៀមឈ្មោលប្រាំពីរក្បាល ថ្វាយជាយញ្ញបូជា។
ម៉ាឡាគី 3:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះអម្ចាស់សព្វព្រះហឫទ័យទទួល តង្វាយរបស់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ដូចកាលពីដើម នៅជំនាន់មុនៗ។ ព្រះគម្ពីរខ្មែរសាកល ធ្វើដូច្នេះ ទើបតង្វាយរបស់យូដា និងយេរូសាឡិមនឹងបានជាទីគាប់ព្រះហឫទ័យដល់ព្រះយេហូវ៉ា ដូចកាលពីដើម និងដូចកាលពីបុរាណ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ តង្វាយរបស់ពួកយូដា និងក្រុងយេរូសាឡិមជាទីគាប់ដល់ព្រះហឫទ័យនៃព្រះយេហូវ៉ា ដូចកាលពីដើម គឺដូចកាលពីចាស់បុរាណនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ ដង្វាយរបស់ពួកយូដា នឹងក្រុងយេរូសាឡិមនឹងជាទីគាប់ដល់ព្រះហឫទ័យនៃព្រះយេហូវ៉ា ដូចកាលពីដើម គឺដូចកាលពីចាស់បុរាណនោះ អាល់គីតាប ពេលនោះ អុលឡោះតាអាឡាពេញចិត្តទទួល ជំនូនរបស់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ដូចកាលពីដើម នៅជំនាន់មុនៗ។ |
ព្រះជាម្ចាស់ជួយការពារក្រុមលេវី ដែលសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ហើយគេបានយកគោបាប្រាំពីរក្បាល និងចៀមឈ្មោលប្រាំពីរក្បាល ថ្វាយជាយញ្ញបូជា។
ព្រះបាទដាវីឌសង់អាសនៈថ្វាយព្រះអម្ចាស់នៅកន្លែងនោះ ហើយថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព។ ស្ដេចអង្វររកព្រះអម្ចាស់ព្រះអង្គតបមកវិញ ដោយប្រទានភ្លើងពីលើមេឃ បញ្ឆេះតង្វាយដុតនៅលើអាសនៈនោះ។
ព្រះបាទសាឡូម៉ូនឡើងទៅកាន់អាសនៈលង្ហិន នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់ពន្លាជួបជាមួយព្រះអង្គ ហើយថ្វាយតង្វាយដុតទាំងមូលចំនួនមួយពាន់។
យញ្ញបូជាដែលព្រះអង្គសព្វព្រះហឫទ័យ ឲ្យទូលបង្គំថ្វាយ គឺចិត្តសោកស្ដាយ ព្រះអង្គតែងតែទទួលចិត្តសោកស្ដាយ និងចិត្តលែងមានអំនួត។
ពេលនោះ ព្រះអង្គមុខជាគាប់ព្រះហឫទ័យ នឹងតង្វាយដែលស្របតាមវិន័យ*របស់ព្រះអង្គ គឺតង្វាយដុតទាំងមូល ហើយគេនឹងយកគោឈ្មោល មកថ្វាយនៅលើអាសនៈរបស់ព្រះអង្គដែរ។
នោះយើងនឹងនាំគេមកកាន់ភ្នំដ៏វិសុទ្ធរបស់យើង យើងធ្វើឲ្យគេរីករាយនៅក្នុង ដំណាក់របស់យើងដែលជាកន្លែងអធិស្ឋាន យើងនឹងទទួលតង្វាយដុតទាំងមូល ព្រមទាំងយញ្ញបូជាផ្សេងៗដែលគេយកមក ថ្វាយនៅលើអាសនៈរបស់យើង។ ដ្បិតគេនឹងហៅដំណាក់របស់យើងថាជា កន្លែងសម្រាប់ជាតិសាសន៍ទាំងអស់អធិស្ឋាន។
ព្រះអម្ចាស់មានព្រះបន្ទូលថា: យើងនឹងវិលត្រឡប់ទៅក្រុងស៊ីយ៉ូនវិញ យើងនឹងស្នាក់នៅក្នុងក្រុងយេរូសាឡឹម។ ពេលនោះ គេនឹងហៅយេរូសាឡឹមថា “ក្រុងដ៏ស្មោះត្រង់” ហើយហៅភ្នំរបស់ព្រះអម្ចាស់នៃពិភពទាំងមូលថា “ភ្នំដ៏វិសុទ្ធ”។