ព្រះអង្គប្រទានសេចក្ដីសង្ឃឹម ដល់មនុស្សទន់ខ្សោយ តែព្រះអង្គបំបិទមាត់មនុស្សទុច្ចរិត។
ម៉ាថាយ 22:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរាជាក៏មានរាជឱង្ការទៅអ្នកនោះថា “សម្លាញ់អើយ! ហេតុអ្វីបានជាអ្នកចូលមកទីនេះ ដោយមិនស្លៀកសម្លៀកបំពាក់សម្រាប់មង្គលការដូច្នេះ” បុរសនោះរកនិយាយអ្វីមិនចេញឡើយ។ ព្រះគម្ពីរខ្មែរសាកល ក៏មានរាជឱង្ការនឹងគាត់ថា: ‘សម្លាញ់អើយ ម្ដេចក៏អ្នកចូលមកទីនេះដោយមិនស្លៀកសម្លៀកបំពាក់មង្គលការដូច្នេះ?’ ប៉ុន្តែគាត់គ្មានវាចាសោះ។ Khmer Christian Bible ស្ដេចក៏មានបន្ទូលទៅគាត់ថា សម្លាញ់អើយ! ដូចម្ដេចបានជាអ្នកចូលមកទីនេះ ដោយគ្មានសម្លៀកបំពាក់សម្រាប់ពិធីមង្គលការដូច្នេះ? តែបុរសនោះមិនចេញស្ដីសោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ក៏មានរាជឱង្ការទៅអ្នកនោះថា "សម្លាញ់អើយ! ម្តេចបានជាអ្នកចូលមកក្នុងទីនេះ ដោយមិនស្លៀកពាក់សម្លៀកបំពាក់សម្រាប់ពិធីមង្គលការដូច្នេះ?" បុរសនោះរកនិយាយអ្វីមិនចេញឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មានបន្ទូលទៅអ្នកនោះថា សំឡាញ់អើយ ដូចម្តេចបានជាអ្នកចូលមកក្នុងទីនេះ ឥតពាក់អាវផាយដូច្នេះ អ្នកនោះរកឆ្លើយអ្វីមិនបានឡើយ អាល់គីតាប ស្តេចក៏និយាយទៅអ្នកនោះថា “សម្លាញ់អើយ! ហេតុអ្វីបានជាអ្នកចូលមកទីនេះ ដោយមិនស្លៀកសម្លៀកបំពាក់សម្រាប់មង្គលការដូច្នេះ” បុរសនោះរកនិយាយអ្វីមិនចេញឡើយ។ |
ព្រះអង្គប្រទានសេចក្ដីសង្ឃឹម ដល់មនុស្សទន់ខ្សោយ តែព្រះអង្គបំបិទមាត់មនុស្សទុច្ចរិត។
ពេលមនុស្សសុចរិតឃើញដូច្នេះ គេនឹងមានអំណរសប្បាយ តែមនុស្សទុច្ចរិតនឹងបិទមាត់យ៉ាងស្ងៀមស្ងាត់។
ហេតុអ្វីបានជាអ្នកហ៊ានពោលថា: “ខ្ញុំមិនបានធ្វើឲ្យខ្លួនសៅហ្មងទេ ខ្ញុំក៏មិនបានរត់តាមព្រះបាលដែរ”។ មើលចុះ ដានជើងរបស់អ្នកនៅតាមជ្រលងភ្នំ ចូរទទួលស្គាល់អំពើដែលអ្នកប្រព្រឹត្ត អ្នកប្រៀបបាននឹងអូដ្ឋញីដែលរត់ឆ្វេចឆ្វាច។
ជនជាតិអ៊ីស្រាអែល ទាំងស្ដេច ទាំងនាម៉ឺន ទាំងបូជាចារ្យ ទាំងព្យាការី នឹងត្រូវអាម៉ាស់ ដូចចោរដែលគេតាមទាន់ ក្នុងពេលកំពុងតែលួច។
ម្ចាស់ចម្ការនិយាយទៅកាន់ម្នាក់ក្នុងចំណោមកម្មករទាំងនោះថា “សម្លាញ់អើយ! ខ្ញុំមិនបានបោកបញ្ឆោតអ្នកទេ។ អ្នកបានយល់ព្រមធ្វើការឲ្យខ្ញុំមួយដួងក្នុងមួយថ្ងៃមែនឬទេ!
ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សម្លាញ់អើយ អ្នកមកនេះចង់ធ្វើអ្វី ធ្វើទៅចុះ!»។ ពេលនោះ បណ្ដាជនក៏នាំគ្នាចូលមកចាប់ព្រះអង្គ។
ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើសេចក្ដីសុចរិត*របស់អ្នករាល់គ្នាមិនប្រសើរជាងសេចក្ដីសុចរិតរបស់ពួកអាចារ្យ* និងពួកផារីស៊ី*ទេ អ្នករាល់គ្នាពុំអាចចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខឡើយ»។
យើងដឹងថា គ្រប់សេចក្ដីដែលមានចែងទុកក្នុងក្រឹត្យវិន័យ* សុទ្ធតែចែងទុកសម្រាប់អស់អ្នកដែលចំណុះក្រឹត្យវិន័យ ដើម្បីកុំឲ្យមនុស្សណាម្នាក់រកពាក្យដោះសាបាន ហើយឲ្យពិភពលោកទាំងមូលទទួលទោស នៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់។
ហេតុនេះ សូមបងប្អូនកុំវិនិច្ឆ័យទោសនរណាមុនពេលកំណត់ឡើយ ត្រូវរង់ចាំព្រះអម្ចាស់យាងមកដល់សិន គឺព្រះអង្គនឹងយកអ្វីៗដែលមនុស្សបង្កប់ទុកក្នុងទីងងឹត មកដាក់នៅទីភ្លឺ ហើយព្រះអង្គនឹងបង្ហាញបំណងដែលលាក់ទុកក្នុងចិត្តមនុស្ស។ នៅពេលនោះ ព្រះជាម្ចាស់នឹងសរសើរមនុស្សម្នាក់ៗទៅតាមការដែលខ្លួនបានប្រព្រឹត្ត។
ព្រះអង្គថែរក្សាដំណើរជីវិត របស់អស់អ្នកដែលស្មោះត្រង់នឹងព្រះអង្គ រីឯមនុស្សអាក្រក់វិញ គេនឹងត្រូវវិនាសក្នុងភាពងងឹត ដ្បិតមនុស្សមិនអាចមានជ័យជម្នះ ដោយសារកម្លាំងរបស់ខ្លួនឡើយ។