បូជាចារ្យត្រូវពិនិត្យអ្នកជំងឺ ប្រសិនបើស្នាមនោះខូងចូលទៅក្នុងស្បែក ហើយរោមប្រែជាមានពណ៌ស បូជាចារ្យត្រូវប្រកាសថា អ្នកជំងឺជាមនុស្សមិនបរិសុទ្ធ ព្រោះមានរោគឃ្លង់កើតនៅកន្លែងដែលមានដំបៅ។
ម៉ាថាយ 12:45 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ វានឹងចេញទៅបបួលវិញ្ញាណអាក្រក់ប្រាំពីរទៀត ដែលសុទ្ធតែអាក្រក់ជាងវាមកចូលនៅក្នុងអ្នកនោះ បណ្ដាលឲ្យគាត់រឹងរឹតតែអាក្រក់លើសដើមទៅទៀត។ រីឯមនុស្សអាក្រក់នៅជំនាន់នេះ ក៏នឹងកើតមានដូច្នោះដែរ»។ ព្រះគម្ពីរខ្មែរសាកល វាក៏ចេញទៅ នាំវិញ្ញាណប្រាំពីរផ្សេងទៀតដែលអាក្រក់ជាងវាមកជាមួយ ហើយចូលទៅរស់នៅទីនោះ។ សភាពចុងក្រោយរបស់អ្នកនោះបានអាក្រក់ជាងសភាពដើមទៅទៀត។ ជំនាន់អាក្រក់នេះនឹងបានដូច្នេះដែរ”។ Khmer Christian Bible នោះវាក៏ទៅនាំវិញ្ញាណប្រាំពីរទៀត ដែលឤក្រក់ជាងវាចូលទៅនៅទីនោះ ដូច្នេះស្ថានភាពក្រោយរបស់មនុស្សនេះនឹងឤក្រក់ជាងមុនទៅទៀត ហើយមនុស្សជំនាន់ដ៏ឤក្រក់នេះក៏ដូច្នោះដែរ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះវាក៏ចេញទៅនាំវិញ្ញាណប្រាំពីរផ្សេងទៀត ដែលអាក្រក់ជាងវាមក ហើយនាំគ្នាចូលទៅនៅទីនោះ ធ្វើឲ្យស្ថានភាពក្រោយរបស់មនុស្សនោះ កាន់តែអាក្រក់ជាងមុនទៅទៀត រីឯមនុស្សអាក្រក់ជំនាន់នេះ ក៏នឹងកើតឡើងដូច្នោះដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះវាចេញទៅនាំយកអារក្ស៧ទៀត ដែលកាចៗជាងវា មកជាមួយផង ក៏នាំគ្នាចូលទៅនៅទីនោះ ហើយសណ្ឋានក្រោយរបស់មនុស្សនោះ បានអាក្រក់ជាងមុនទៅទៀត ឯមនុស្សដំណអាក្រក់នេះ គេនឹងបានដូច្នោះដែរ។ អាល់គីតាប វានឹងចេញទៅបបួលអ៊ីព្លេសប្រាំពីរទៀត ដែលសុទ្ធតែអាក្រក់ជាងវាមកចូលនៅក្នុងអ្នកនោះ បណ្ដាលឲ្យគាត់រឹងរឹតតែអាក្រក់លើសដើមទៅទៀត។ រីឯមនុស្សអាក្រក់នៅជំនាន់នេះ ក៏នឹងកើតមានដូច្នោះដែរ»។ |
បូជាចារ្យត្រូវពិនិត្យអ្នកជំងឺ ប្រសិនបើស្នាមនោះខូងចូលទៅក្នុងស្បែក ហើយរោមប្រែជាមានពណ៌ស បូជាចារ្យត្រូវប្រកាសថា អ្នកជំងឺជាមនុស្សមិនបរិសុទ្ធ ព្រោះមានរោគឃ្លង់កើតនៅកន្លែងដែលមានដំបៅ។
ប៉ុន្តែ ពួកខាងគណៈផារីស៊ី*ពោលថា៖ «អ្នកនេះដេញអារក្សបានដូច្នេះ មកពីបេលសេប៊ូល ជាស្ដេចអារក្សប្រគល់អំណាចឲ្យប៉ុណ្ណោះ»។
វាមុខជានិយាយថា“អញនឹងវិលត្រឡប់ទៅផ្ទះ ដែលអញទើបចេញមក”។ លុះទៅដល់ ឃើញផ្ទះនោះនៅទំនេរ បោសស្អាត ហើយតុបតែងល្អ
ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាធ្វើដំណើរតាមផ្លូវទឹក និងតាមផ្លូវគោក ស្វែងរកបញ្ចុះបញ្ចូលគេ ឲ្យចូលសាសនារបស់អ្នករាល់គ្នា យ៉ាងហោចណាស់ឲ្យបានមនុស្សម្នាក់ដែរ។ លុះគេចូលសាសនាហើយ អ្នករាល់គ្នាធ្វើឲ្យគេរឹតតែអាក្រក់ជួជាតិ ជាងអ្នករាល់គ្នាមួយទ្វេជាពីរ។
អ្នកដឹកនាំកង្វាក់អើយ! អ្នករាល់គ្នាត្រងយកមូសចេញពីទឹកផឹក តែអ្នករាល់គ្នាលេបដំរីមួយទាំងមូលទៅវិញ!។
ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ នៅព្រឹកថ្ងៃអាទិត្យ មុនដំបូង ព្រះអង្គបានបង្ហាញខ្លួនឲ្យនាងម៉ារី ជាអ្នកស្រុកម៉ាដាឡាឃើញ គឺនាងម៉ារីនេះហើយដែលព្រះអង្គបានដេញអារក្សប្រាំពីរចេញពីនាង។
ព្រះយេស៊ូមានព្រះបន្ទូលទៅវិញ្ញាណអាក្រក់ថា៖ «ឯងឈ្មោះអី?» វិញ្ញាណអាក្រក់ឆ្លើយថា៖ «ទូលបង្គំឈ្មោះកងទ័ព ដ្បិតយើងខ្ញុំមានគ្នាច្រើន»។
វានឹងចេញទៅបបួលអារក្សប្រាំពីរទៀត ដែលសុទ្ធតែអាក្រក់ជាងវា មកចូលអ្នកនោះ បណ្ដាលឲ្យគាត់រឹងរឹតតែអាក្រក់លើសដើមទៅទៀត»។
ដ្បិតយើងមិនមែនតយុទ្ធទល់នឹងមនុស្ស ទេ គឺតយុទ្ធទល់នឹងវត្ថុស័ក្ដិសិទ្ធិ ទល់នឹងអ្វីៗដែលមានអំណាច ទល់នឹងមេត្រួតត្រាក្នុងលោកីយ៍ដ៏ងងឹតនេះ ហើយតយុទ្ធទល់នឹងឥទ្ធិពលអរូបដ៏អាក្រក់ទាំងឡាយដែលនៅស្ថានលើដែរ។
ចំពោះយើងវិញ យើងមិនមែនជាអ្នកថយក្រោយឲ្យត្រូវវិនាសបាត់បង់នោះទេ គឺយើងជាអ្នកជឿ ដើម្បីសង្គ្រោះជីវិត ។