ដ្បិតអស់លោកចេះតែយកការកុហក មកឡូកឡំជាមួយការពិត អស់លោកសុទ្ធតែជាគ្រូពេទ្យឥតបានការ។
ម៉ាកុស 5:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្រូពេទ្យជាច្រើនបានព្យាបាលនាង តែនាងឈឺចុកចាប់រឹតតែខ្លាំង។ នាងបានចំណាយទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនាងមាន តែជំងឺរបស់នាងនៅតែមិនបានធូរស្រាលទេ ផ្ទុយទៅវិញ នាងកាន់តែឈឺខ្លាំងឡើងៗ។ ព្រះគម្ពីរខ្មែរសាកល នាងបានរងទុក្ខយ៉ាងខ្លាំងក្រោមការព្យាបាលរបស់គ្រូពេទ្យជាច្រើន ទាំងចំណាយអ្វីៗទាំងអស់ដែលនាងមាន ប៉ុន្តែគ្មានប្រយោជន៍អ្វីសោះ ផ្ទុយទៅវិញកាន់តែឈឺធ្ងន់ថែមទៀត។ Khmer Christian Bible នាងបានរងទុក្ខយ៉ាងខ្លាំងក្រោមការព្យាបាលពីគ្រូពេទ្យជាច្រើន ហើយបានចំណាយអ្វីៗទាំងអស់ដែលនាងមាន ប៉ុន្ដែមិនបានផលអ្វីឡើយ ផ្ទុយទៅវិញកាន់តែឈឺធ្ងន់ថែមទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងបានរងទុក្ខយ៉ាងខ្លាំង ក្រោមការព្យាបាលពីគ្រូពេទ្យជាច្រើន ហើយបានចំណាយទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនាងមាន តែមិនបានគ្រាន់បើសោះ ផ្ទុយទៅវិញ ជំងឺនោះកាន់តែខ្លាំងឡើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងបានឈឺសន្ធឹក នៅដៃគ្រូពេទ្យជាច្រើន ហើយបានចំណាយទ្រព្យសម្បត្តិទាំងប៉ុន្មានៗ តែមិនបានគ្រាន់បើសោះ ជំងឺនោះកាន់តែខ្លាំងឡើងវិញ អាល់គីតាប គ្រូពេទ្យជាច្រើនបានព្យាបាលនាង តែនាងឈឺចុកចាប់រឹតតែខ្លាំង។ នាងបានចំណាយទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនាងមាន តែជំងឺរបស់នាងនៅតែមិនបានធូរស្រាលទេ ផ្ទុយទៅវិញនាងកាន់តែឈឺខ្លាំងឡើងៗ។ |
ដ្បិតអស់លោកចេះតែយកការកុហក មកឡូកឡំជាមួយការពិត អស់លោកសុទ្ធតែជាគ្រូពេទ្យឥតបានការ។
សូមជួយយើងខ្ញុំឲ្យប្រឆាំងតទល់ នឹងពួកសត្រូវផង ដ្បិតការសង្គ្រោះមកពីមនុស្សលោក ឥតប្រយោជន៍អ្វីសោះ។
រំពេចនោះ ស្រាប់តែបាប៊ីឡូនធ្លាក់ចុះ ហើយបាក់បែកខ្ទេចខ្ទីអស់! ចូរនាំគ្នាយំស្រណោះក្រុងនេះ ចូរយកថ្នាំមកព្យាបាលស្នាមរបួសរបស់វា ប្រហែលជាវាអាចជាឡើងវិញបាន។
តើនៅស្រុកកាឡាដលែងមានប្រេង សម្រាប់រឹតឲ្យបានធូរស្រាលហើយឬ? តើនៅទីនោះ លែងមានគ្រូពេទ្យហើយឬ? ហេតុអ្វីបានជាដំបៅនៃប្រជាជនរបស់ខ្ញុំ មិនព្រមសះដូច្នេះ?
នាងបានឮគេនិយាយអំពីព្រះយេស៊ូ ក៏ចូលក្នុងចំណោមបណ្ដាជន ពាល់ព្រះពស្ដ្ររបស់ព្រះអង្គពីខាងក្រោយ
ពេលនោះ មានស្ត្រីម្នាក់កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ នាងបានចំណាយទ្រព្យសម្បត្តិដែលនាងមានទាំងប៉ុន្មាន ដើម្បីឲ្យគ្រូពេទ្យព្យាបាល តែគ្មានគ្រូពេទ្យណាអាចមើលនាងជាឡើយ។