ម៉ាកុស 15:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានបុរសម្នាក់ឈ្មោះ បារ៉ាបាស ជាប់ឃុំឃាំងជាមួយពួកបះបោរ ដែលសម្លាប់មនុស្សម្នាក់នៅពេលកើតចលាចល។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ មានម្នាក់ដែលគេហៅថាបារ៉ាបាស ត្រូវជាប់ចំណងជាមួយពួកអ្នកបះបោរជាគ្នាគាត់ ដែលធ្វើឃាតកម្មជាមួយគ្នាក្នុងពេលបះបោរ។ Khmer Christian Bible មានមនុស្សម្នាក់ឈ្មោះបារ៉ាបាសដែលគេចាប់ចងជាមួយនឹងក្រុមបះបោរ គាត់ជាអ្នកសម្លាប់មនុស្សក្នុងការបះបោរនោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានបុរសម្នាក់ឈ្មោះបារ៉ាបាស ជាប់គុកជាមួយពួកបះបោរ គាត់បានសម្លាប់គេក្នុងពេលបះបោរនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ មានម្នាក់ឈ្មោះបារ៉ាបាស ជាប់គុកជាមួយនឹងពួកអ្នកបះបោរ ជាអ្នកដែលបានសំឡាប់គេក្នុងវេលាបះនោះ អាល់គីតាប មានបុរសម្នាក់ ឈ្មោះបារ៉ាបាសជាប់ឃុំឃាំងជាមួយពួកបះបោរ ដែលសម្លាប់មនុស្សម្នាក់នៅពេលកើតចលាចល។ |
ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង លោកពីឡាតតែងលែងអ្នកទោសម្នាក់តាមពាក្យសុំរបស់បណ្ដាជន។
បណ្ដាជននាំគ្នាឡើងទៅជួបលោកពីឡាត សុំឲ្យលោកដោះលែងអ្នកទោសម្នាក់ តាមទម្លាប់ដែលលោកធ្លាប់អនុគ្រោះដល់គេ។
លោកដោះលែងបារ៉ាបាស ជាអ្នកជាប់ឃុំឃាំងមកពីបានបង្កចលាចល និងបានសម្លាប់មនុស្ស។ រីឯព្រះយេស៊ូវិញ លោកប្រគល់ឲ្យគេយកទៅធ្វើតាមអំពើចិត្ត។