លោកអប៊ីម៉ាឡេកចូលទៅវាយយកប៉មនោះ គឺគាត់ទៅជិតមាត់ទ្វារ ដើម្បីដុតបំផ្លាញចោល។
អ័ប៊ីម៉្មាឡិចចូលមកច្បាំងនឹងប៉មនោះ គាត់ចូលទៅជិតមាត់ទ្វារប៉ម ដើម្បីយកភ្លើងដុតបំផ្លាញចោល។
អ័ប៊ីម៉្មាឡិចក៏មកច្បាំងនឹងទីប៉ម ហើយចូលទៅដល់មាត់ទ្វារ ដើម្បីនឹងបង្កាត់ភ្លើងដុតចោល
លោកអប៊ីម៉ាឡេក ចូលទៅវាយយកប៉មនោះ គឺគាត់ទៅជិតមាត់ទ្វារដើម្បីដុតបំផ្លាញចោល។
ព្រះករុណាវាយឈ្នះជនជាតិអេដុមមែន ហេតុនេះហើយបានជាព្រះករុណាមានមោទនភាព។ ចូរអបអរសាទរនឹងជ័យជម្នះ រួចគង់ក្នុងដំណាក់ទៅ! ហេតុអ្វីបានជាព្រះករុណាចង់ធ្វើសង្គ្រាម ដែលបង្កឲ្យវេទនាដូច្នេះ? ព្រះករុណា និងប្រជាជនយូដាមុខជាបរាជ័យមិនខាន»។
គ្រានោះ ព្រះបាទមណាហិមបានវាយយកក្រុងធីបសា និងសម្លាប់រង្គាលអ្នកក្រុងនោះ ព្រមទាំងអ្នកស្រុកដែលរស់នៅតំបន់ជុំវិញ ចាប់តាំងពីក្រុងធើសារហូតមក។ ស្ដេចវាយប្រហារក្រុងនេះ ព្រោះគេមិនបើកទ្វារក្រុងទទួលស្ដេច។ ស្ដេចបានវះពោះស្ត្រីទាំងអស់ដែលមានគភ៌ នៅក្នុងក្រុងនោះចោលផង។
នៅកណ្ដាលក្រុងនោះ មានប៉មមួយយ៉ាងមាំ ប្រជាជនទាំងប្រុសទាំងស្រី និងអ្នកមុខអ្នកការទាំងប៉ុន្មាននៅក្រុងនោះ នាំគ្នាទៅជ្រកក្នុងប៉មនោះ។ ពួកគេបិទទ្វារយ៉ាងជិត រួចនាំគ្នាឡើងទៅលើកំពូល។
ពេលនោះ ស្ត្រីម្នាក់បានទម្លាក់ត្បាល់ថ្មមួយទៅលើក្បាលគាត់ ហើយក្បាលគាត់ក៏បែក។