Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 9:52 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

52 អ័ប៊ី‌ម៉្មា‌ឡិច​ក៏​មក​ច្បាំង​នឹង​ទី​ប៉ម ហើយ​ចូល​ទៅ​ដល់​មាត់​ទ្វារ ដើម្បី​នឹង​បង្កាត់​ភ្លើង​ដុត​ចោល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

52 អ័ប៊ី‌ម៉្មា‌ឡិច​ចូល​មក​ច្បាំង​នឹង​ប៉ម​នោះ គាត់​ចូល​ទៅ​ជិត​មាត់​ទ្វារ​ប៉ម ដើម្បី​យក​ភ្លើង​ដុត​បំផ្លាញ​ចោល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

52 លោក​អប៊ីម៉ា‌ឡេក​ចូល​ទៅ​វាយ​យក​ប៉ម​នោះ គឺ​គាត់​ទៅ​ជិត​មាត់​ទ្វារ ដើម្បី​ដុត​បំផ្លាញ​ចោល។

សូមមើលជំពូក ចម្លង

អាល់គីតាប

52 លោក​អប៊ី‌ម៉ា‌ឡេក ចូល​ទៅ​វាយ​យក​ប៉ម​នោះ គឺ​គាត់​ទៅ​ជិត​មាត់​ទ្វារ​ដើម្បី​ដុត​បំផ្លាញ​ចោល។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 9:52
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ទ្រង់ បាន​វាយ​ឈ្នះ​ពួក​សាសន៍​អេដំម​ពិត​មែន​ហើយ ព្រះ‌ទ័យ​ទ្រង់​បាន​ដំកើង​ទ្រង់​ឡើង ចូរ​អួត​ពី​ដំណើរ​នោះ​ចុះ ហើយ​នៅ​ឯ​ដំណាក់​ទ្រង់​ទៅ តើ​ចង់​រក​រឿង​ដែល​នឹង​នាំ​ឲ្យ​មាន​អន្តរាយ ឲ្យ​ទ្រង់​ត្រូវ​ដួល ព្រម​ទាំង​ពួក​យូដា​ផង​ធ្វើ​អី។


គ្រា​នោះ មណា‌ហិម​ទ្រង់​វាយ​ក្រុង​ធីពសា នឹង​មនុស្ស​ទាំង​អស់​ដែល​នៅ​ក្នុង​ក្រុង​នោះ ព្រម​ទាំង​ស្រុក​នៅ​ជុំវិញ ចាប់​តាំង​ពី​ធើសា​ទៅ ពី​ព្រោះ​គេ​មិន​បាន​បើក​ទ្វារ​ក្រុង​ទទួល​ទ្រង់​ទេ បាន​ជា​ទ្រង់​ប្រហារ​ជីវិត​គេ ហើយ​វះ​ពោះ​ពួក​ស្រីៗ​ដែល​មាន​ទំងន់​ទាំង​ប៉ុន្មាន​ផង។


តែ​នៅ​ក្នុង​ទី​ក្រុង​នោះ មាន​ប៉ម​១​មាំ‌មួន​ណាស់ ឯ​ពួក​មនុស្ស​នៅ​ក្រុង​ទាំង​អស់​គ្នា ទាំង​ប្រុស​ទាំង​ស្រី គេ​ក៏​រត់​ទៅ​ជ្រក​នៅ​ប៉ម​នោះ រួច​បិទ​ទ្វារ​នាំ​គ្នា​ឡើង​ទៅ​ដល់​កំពូល


ខណៈ​នោះ មាន​ស្ត្រី​ម្នាក់​យក​គ្រប​ត្បាល់​កិន បោះ​មក​លើ ត្រូវ​បែក​ក្បាល​អ័ប៊ី‌ម៉្មា‌ឡិច​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម