សូម្បីតែនៅពេលដេក ក៏គេគិតពីគម្រោងការធ្វើអំពើអាក្រក់ដែរ គេមានះដើរនៅក្នុងផ្លូវមិនល្អ គឺគេមិនព្រមបោះបង់អំពើអាក្រក់សោះឡើយ។
ពួកចៅហ្វាយ 9:32 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ នៅយប់នេះ សូមលោកចេញទៅបង្កប់ខ្លួននៅឯស្រុកស្រែ ជាមួយទាហានរបស់លោកទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ សូមលោក និងមនុស្សដែលនៅជាមួយលោក ចេញទៅបង្កប់ខ្លួនទាំងយប់ នៅតាមទីវាលទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះសូមឲ្យលោក នឹងពួកអ្នកដែលកាន់ខាងលោក រៀបចំទៅបង្កប់ខ្លួនទាំងយប់នៅទីវាលទៅ អាល់គីតាប ដូច្នេះ នៅយប់នេះ សូមអ្នកចេញទៅបង្កប់ខ្លួននៅឯស្រុកស្រែ ជាមួយទាហានរបស់អ្នកទៅ។ |
សូម្បីតែនៅពេលដេក ក៏គេគិតពីគម្រោងការធ្វើអំពើអាក្រក់ដែរ គេមានះដើរនៅក្នុងផ្លូវមិនល្អ គឺគេមិនព្រមបោះបង់អំពើអាក្រក់សោះឡើយ។
អ្នកទាំងនោះមិនចូលដំណេកទេ ដរាបទាល់តែបានប្រព្រឹត្តអំពើអាក្រក់ជាមុនសិន គឺប្រសិនបើគេមិនបានធ្វើទុក្ខទោសអ្នកផ្សេងទេនោះ គេដេកមិនលក់ឡើយ
លោកយ៉ូស្វេនាំកងទ័ពទាំងមូលឆ្ពោះទៅក្រុងអៃជាប្រញាប់។ លោកជ្រើសរើសពលទាហានដ៏អង់អាចបីម៉ឺននាក់ ហើយចាត់គេឲ្យចេញទៅទាំងយប់។
លោកបញ្ជាពួកគេថា៖ «ចូរនាំគ្នាទៅបង្កប់ខ្លួនពីក្រោយទីក្រុង តែកុំទៅឆ្ងាយពីទីក្រុងពេក។ ចូរត្រៀមខ្លួនទាំងអស់គ្នា!
គាត់ក៏ចាត់អ្នកនាំសារឲ្យទៅជាសម្ងាត់ ប្រាប់លោកអប៊ីម៉ាឡេកថា៖ «កាអាល ជាកូនរបស់លោកអេបេដ ព្រមទាំងបងប្អូនរបស់គេទើបនឹងមកដល់ស៊ីគែម ហើយកំពុងតែញុះញង់អ្នកក្រុងឲ្យប្រឆាំងនឹងលោក។
ស្អែកឡើង ពេលថ្ងៃរះ សឹមវាយសម្រុកចូលទីក្រុង។ នៅពេលកាអាល និងបក្សពួករបស់គេចេញទៅតទល់នឹងលោកនោះ លោកអាចប្រព្រឹត្តចំពោះពួកគេតាមតែលោកយល់ឃើញទៅចុះ»។