Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 9:32 - អាល់គីតាប

32 ដូច្នេះ នៅ​យប់​នេះ សូម​អ្នក​ចេញ​ទៅ​បង្កប់​ខ្លួន​នៅ​ឯ​ស្រុក​ស្រែ ជា​មួយ​ទាហាន​របស់​អ្នក​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 ដូច្នេះ សូម​លោក និង​មនុស្ស​ដែល​នៅ​ជា​មួយ​លោក ចេញ​ទៅ​បង្កប់​ខ្លួន​ទាំង​យប់ នៅ​តាមទី​វាល​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 ដូច្នេះ នៅ​យប់​នេះ សូម​លោក​ចេញ​ទៅ​បង្កប់​ខ្លួន​នៅ​ឯ​ស្រុក​ស្រែ ជា​មួយ​ទាហាន​របស់​លោក​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 ដូច្នេះ​សូម​ឲ្យ​លោក នឹង​ពួក​អ្នក​ដែល​កាន់​ខាង​លោក រៀបចំ​ទៅ​បង្កប់​ខ្លួន​ទាំង​យប់​នៅ​ទី​វាល​ទៅ

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 9:32
9 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម្បី​តែ​នៅ​ពេល​ដេក ក៏​គេ​គិត​ពី​គម្រោង‌ការ​ធ្វើ​អំពើ​អាក្រក់​ដែរ គេ​មានះ​ដើរ​នៅ​ក្នុង​ផ្លូវ​មិន​ល្អ គឺ​គេ​មិន​ព្រម​បោះ​បង់​អំពើ​អាក្រក់​សោះ​ឡើយ។


អ្នក​ទាំង​នោះ​មិន​ចូល​ដំណេក​ទេ ដរាប​ទាល់​តែ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ជា​មុន​សិន គឺ​ប្រសិន​បើ​គេ​មិន​បាន​ធ្វើ​ទុក្ខ​ទោស​អ្នក​ផ្សេង​ទេ​នោះ គេ​ដេក​មិន​លក់​ឡើយ


«ជើង​របស់​គេ​ចាំ​តែ​ឈាន​ទៅ​បង្ហូរ​ឈាម


យ៉ូស្វេ​នាំ​កង‌ទ័ព​ទាំង​មូល ឆ្ពោះ​ទៅ​ក្រុង​អៃ​ជា​ប្រញាប់។ គាត់​ជ្រើស​រើស​ពល​ទាហាន​ដ៏​អង់​អាច​បី​ម៉ឺន​នាក់ ហើយ​ចាត់​គេ​ឲ្យ​ចេញ​ទៅ​ទាំង​យប់។


លោក​បញ្ជា​ពួក​គេ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​បង្កប់​ខ្លួន​ពី​ក្រោយ​ទី‌ក្រុង តែ​កុំ​ទៅ​ឆ្ងាយ​ពី​ទី‌ក្រុង​ពេក។ ចូរ​ត្រៀម​ខ្លួន​ទាំង​អស់​គ្នា!


គាត់​ក៏​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជា​សម្ងាត់ ប្រាប់​លោក​អប៊ី‌ម៉ា‌ឡេក​ថា៖ «កាអាល ជា​កូន​របស់​លោក​អេបេដ ព្រម​ទាំង​បង‌ប្អូន​របស់​គេ​ទើប​នឹង​មក​ដល់​ស៊ីគែម ហើយ​កំពុង​តែ​ញុះ‌ញង់​អ្នក​ក្រុង​ឲ្យ​ប្រឆាំង​នឹង​គាត់។


ស្អែក​ឡើង ពេល​ថ្ងៃ​រះ សឹម​វាយ​សំរុក​ចូល​ទី‌ក្រុង។ នៅ​ពេល​ដែល​កាអាល និង​បក្ស​ពួក​របស់​គេ​ចេញ​ទៅ​តទល់​នឹង​អ្នក​នោះ អ្នក​អាច​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​តាម​តែ​អ្នក​យល់​ឃើញ​ទៅ​ចុះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម