«ដោយប្រជាជនមាក់ងាយទឹកដែលហូរ យ៉ាងស្រួលនៅប្រឡាយស៊ីឡោម ហើយបែរជានាំគ្នាពេញចិត្តនឹងស្ដេចរេស៊ីន ព្រមទាំងស្ដេចពេកាវិញនោះ
ពួកចៅហ្វាយ 9:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តចំពោះលោកយេរូបាល និងក្រុមគ្រួសារលោកដោយទៀងត្រង់ និងស្មោះអស់ពីចិត្តមែននោះ សូមឲ្យអ្នករាល់គ្នាបានសប្បាយរីករាយ ដោយសារអប៊ីម៉ាឡេក ហើយសូមឲ្យគាត់បានសប្បាយរីករាយ ដោយសារអ្នករាល់គ្នាវិញដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ប្រសិនបើអ្នករាល់គ្នាបានប្រព្រឹត្តដោយទៀងត្រង់ ហើយស្មោះអស់ពីចិត្តនឹងយេរូ-បាល ព្រមទាំងក្រុមគ្រួសាររបស់លោកនៅថ្ងៃនេះ នោះសូមរីករាយនឹងអ័ប៊ីម៉្មាឡិច ហើយឲ្យគាត់បានរីករាយនឹងអ្នករាល់គ្នាវិញផង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើ បើអ្នករាល់គ្នាយល់ឃើញថា បានប្រព្រឹត្តត្រឹមត្រូវ ហើយស្មោះត្រង់នឹងយេរូ-បាល ព្រមទាំងពួកគ្រួលោកទាំងប៉ុន្មាននៅថ្ងៃនេះ នោះចូរឲ្យត្រេកអរសប្បាយចំពោះអ័ប៊ីម៉្មាឡិចចុះ ហើយឲ្យគេបានរីករាយនឹងអ្នករាល់គ្នាដែរ អាល់គីតាប ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តចំពោះលោកយេរូបាល និងក្រុមគ្រួសារគាត់ដោយទៀងត្រង់ និងស្មោះអស់ពីចិត្តមែននោះ សូមឲ្យអ្នករាល់គ្នាបានសប្បាយរីករាយ ដោយសារអប៊ីម៉ាឡេក ហើយសូមឲ្យគាត់បានសប្បាយរីករាយដោយសារអ្នករាល់គ្នាវិញដែរ។ |
«ដោយប្រជាជនមាក់ងាយទឹកដែលហូរ យ៉ាងស្រួលនៅប្រឡាយស៊ីឡោម ហើយបែរជានាំគ្នាពេញចិត្តនឹងស្ដេចរេស៊ីន ព្រមទាំងស្ដេចពេកាវិញនោះ
ដ្បិតយើងឯណេះវិញទេដែលជាអ្នកកាត់ស្បែកពិតប្រាកដ គឺយើងរាល់គ្នាដែលជាអ្នកគោរពថ្វាយបង្គំព្រះជាម្ចាស់ តាមព្រះវិញ្ញាណ យើងអួតអាងលើព្រះគ្រិស្ត*យេស៊ូ យើងមិនពឹងផ្អែកលើលោកីយ៍ទេ។
តែឥឡូវនេះ បងប្អូនបែរជាក្អេងក្អាងអួតបំប៉ោងទៅវិញ។ ការអួតក្អេងក្អាងបែបនេះអាក្រក់ណាស់។
ចាប់តាំងពីពេលនោះមក អ្នកភូមិហៅលោកគេឌានថា «យេរូបាល» ដោយពោលថា «សូមឲ្យព្រះបាលតវ៉ានឹងគាត់ទៅ ដ្បិតគាត់បានរំលំអាសនៈរបស់លោក»។
ប៉ុន្តែ ឥឡូវនេះ អ្នករាល់គ្នាបះបោរប្រឆាំងនឹងក្រុមគ្រួសារលោក អ្នករាល់គ្នាសម្លាប់កូនប្រុសរបស់លោកទាំងចិតសិបនាក់ក្នុងពេលតែមួយ ព្រមទាំងលើកអប៊ីម៉ាឡេក ជាកូនស្ត្រីបម្រើរបស់លោក ឲ្យធ្វើជាស្ដេច គ្រងរាជ្យលើអ្នកមុខអ្នកការ នៅស៊ីគែមថែមទៀតផង ព្រោះគាត់ត្រូវជាសាច់ញាតិរបស់អ្នករាល់គ្នា។
បើមិនដូច្នោះទេ សូមឲ្យមានភ្លើងចេញពីអប៊ីម៉ាឡេក មកឆេះអ្នកមុខអ្នកការនៅស៊ីគែម និងនៅបេតមីឡូ រួចឲ្យមានភ្លើងចេញពីអ្នកមុខអ្នកការនៅស៊ីគែម និងនៅបេតមីឡូ មកឆេះអប៊ីម៉ាឡេកវិញដែរ!»។