Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 9:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ដូច្នេះ ប្រសិន‌បើ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ ហើយ​ស្មោះ​អស់​ពី​ចិត្តនឹង​យេរូ-បាល ព្រម​ទាំង​ក្រុម​គ្រួ​សារ​របស់​លោក​នៅ​ថ្ងៃ​នេះ នោះ​សូម​រីករាយ​នឹង​អ័ប៊ី‌ម៉្មា‌ឡិច ហើយ​ឲ្យ​គាត់​បាន​រីក​រាយ​នឹង​អ្នក​រាល់​គ្នា​វិញ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ចំពោះ​លោក​យេរូ‌បាល និង​ក្រុម​គ្រួសារ​លោក​ដោយ​ទៀង​ត្រង់ និង​ស្មោះ​អស់​ពី​ចិត្ត​មែន​នោះ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​សប្បាយ​រីក‌រាយ ដោយ‌សារ​អប៊ីម៉ា‌ឡេក ហើយ​សូម​ឲ្យ​គាត់​បាន​សប្បាយ​រីក‌រាយ ដោយ‌សារ​អ្នក​រាល់​គ្នា​វិញ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 អើ បើ​អ្នក​រាល់​គ្នា​យល់​ឃើញ​ថា បាន​ប្រព្រឹត្ត​ត្រឹម‌ត្រូវ ហើយ​ស្មោះ‌ត្រង់​នឹង​យេរូ-បាល ព្រម​ទាំង​ពួក​គ្រួ​លោក​ទាំង​ប៉ុន្មាន​នៅ​ថ្ងៃ​នេះ នោះ​ចូរ​ឲ្យ​ត្រេក‌អរ​សប្បាយ​ចំពោះ​អ័ប៊ី‌ម៉្មា‌ឡិចចុះ ហើយ​ឲ្យ​គេ​បាន​រីក‌រាយ​នឹង​អ្នក​រាល់​គ្នា​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ចំពោះ​លោក​យេរូ‌បាល និង​ក្រុម​គ្រួសារ​គាត់​ដោយ​ទៀង​ត្រង់ និង​ស្មោះ​អស់​ពី​ចិត្ត​មែន​នោះ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​សប្បាយ​រីក‌រាយ ដោយ‌សារ​អប៊ី‌ម៉ា‌ឡេក ហើយ​សូម​ឲ្យ​គាត់​បាន​សប្បាយ​រីក‌រាយ​ដោយ‌សារ​អ្នក​រាល់​គ្នា​វិញ​ដែរ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 9:19
6 ការដាក់ឲ្យឆ្លើយតបគ្នា  

«ដោយ​ព្រោះ​សាសន៍​នេះ គេ​មិន​ព្រម​យក​ទឹក​ស៊ីឡោម ដែល​ហូរ​គ្រឿនៗ តែ​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​រេស៊ីន និង​កូន​របស់​រេម៉ាលា​វិញ»។


ដ្បិត​យើង​ជា​ពួក​កាត់​ស្បែក​ពិត​ប្រាកដ ដែល​ថ្វាយ​បង្គំ​ព្រះ​ដោយ​វិញ្ញាណ ហើយ​អួត​ពី​ព្រះ‌គ្រីស្ទ‌យេស៊ូវ ឥត​ទុក​ចិត្ត​នឹង​សាច់​ឈាម​ឡើយ។


តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បែរ​ជាអួត​អាង​ពី​អំនួត​របស់​ខ្លួន​ទៅ​វិញ។ គ្រប់​ទាំង​ការ​អួត​អាង​បែបនេះ​សុទ្ធ​តែ​អាក្រក់​ទាំង​អស់។


ដូច្នេះ នៅ​ថ្ងៃ​នោះ គេ​ហៅ​គេឌាន ថា «យេរូ-បាល» ដែល​មាន​ន័យ​ថា «ទុក​ឲ្យ​ព្រះ‌បាល​តវ៉ា​នឹង​គាត់ទៅ ព្រោះ​គាត់​បាន​រំលំ​អាសនា​របស់​លោក»។


ហើយ​នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​លើក​គ្នា​មក​ទាស់​នឹង​ក្រុម​គ្រួសារ​ឪពុក​ខ្ញុំ ព្រម​ទាំង​សម្លាប់​កូន​របស់​លោក​ចិតសិប​នាក់ នៅ​លើ​ថ្ម​តែ​មួយ ហើយ​លើក​តាំង​អ័ប៊ី‌ម៉្មា‌ឡិច ជា​កូន​របស់​ស្រី​បម្រើ​របស់​លោក ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ពួក​មេ​ដឹក​នាំ​នៅ​ស៊ីគែម ដោយ​ព្រោះ​តែ​គាត់​ជា​សាច់‌ញាតិ​របស់​អ្នក​រាល់​គ្នា


តែ​បើ​មិន​ដូច្នោះ​ទេ សូម​ឲ្យ​មាន​ភ្លើង​ចេញ​ពី​អ័ប៊ី‌ម៉្មា‌ឡិច មក​បញ្ឆេះ​ពួក​មេ​ដឹក​នាំ​នៅ​ស៊ីគែម និង​នៅ​បេត-​មីឡូរ​ទៅ ហើយ​ក៏​សូម​ឲ្យ​មាន​ភ្លើង​ចេញ​ពី​ពួក​មេដឹក​នាំ​នៅ​ស៊ីគែម និង​ពី​មេត-​មីឡូរ មក​បញ្ឆេះ​អ័ប៊ី‌ម៉្មា‌ឡិច​វិញ​ដែរ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម