សូមឲ្យមនុស្សបាបវិនាសសូន្យពីផែនដី សូមកុំឲ្យមានមនុស្សអាក្រក់ទៀតឡើយ ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់!។ ហាលេលូយ៉ា!
ពួកចៅហ្វាយ 4:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបារ៉ាក់ដេញតាមរទេះចម្បាំង និងកងទ័ពខ្មាំង រហូតដល់ហារ៉ូសេតកូយឹម។ កងទ័ពទាំងមូលរបស់លោកស៊ីសេរ៉ាស្លាប់ដោយមុខដាវ គ្មានសល់ម្នាក់ឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បារ៉ាកក៏ដេញតាមរទេះ និងទ័ពរបស់សត្រូវ រហូតដល់ហារ៉ូសែត-កូយីម ហើយពលទ័ពទាំងប៉ុន្មានរបស់ស៊ីសេរ៉ា ក៏ស្លាប់ដោយមុខដាវអស់ គ្មានសល់ម្នាក់ឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបារ៉ាកចេះតែដេញតាមរទេះ នឹងពួកពលគេទៅរហូតដល់ហារ៉ូសែត-កូយីម នោះពួកពលទាំងប៉ុន្មានរបស់ស៊ីសេរ៉ាក៏ស្លាប់ដោយមុខដាវអស់ គ្មានសល់ដល់ម្នាក់ឡើយ។ អាល់គីតាប លោកបារ៉ាក់ដេញតាមរទេះចំបាំង និងកងទ័ពខ្មាំងរហូតដល់ហារ៉ូសេតកូយឹម។ កងទ័ពទាំងមូលរបស់លោកស៊ីសេរ៉ាស្លាប់ដោយមុខដាវ គ្មានសល់ម្នាក់ឡើយ។ |
សូមឲ្យមនុស្សបាបវិនាសសូន្យពីផែនដី សូមកុំឲ្យមានមនុស្សអាក្រក់ទៀតឡើយ ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់!។ ហាលេលូយ៉ា!
ព្រះអង្គបានប្រហារពួកគេ ឲ្យវិនាសនៅអេន-ដោរ ហើយសាកសពរបស់ពួកគេបានក្លាយទៅជាជី។
សូមប្រព្រឹត្តចំពោះពួកគេ ដូចព្រះអង្គបានប្រព្រឹត្តចំពោះជនជាតិម៉ាឌាន លោកស៊ីសេរ៉ា និងស្ដេចយ៉ាប៊ីន នៅត្រង់ទឹកជ្រោះគីសូនដែរ!
ទឹកហូរត្រឡប់មកវិញ គ្របលើរទេះចម្បាំង ទ័ពសេះ និងកងទ័ពទាំងមូលរបស់ព្រះចៅផារ៉ោន ដែលដេញតាមជនជាតិអ៊ីស្រាអែល គ្មាននរណាម្នាក់រត់រួចឡើយ។
ព្រះអង្គដែលបានប្រមូលកងទ័ព មានរទេះចម្បាំង កងពលសេះ ព្រមទាំងទាហានដ៏អង់អាច ព្រះអង្គដែលធ្វើឲ្យពួកគេបរាជ័យ ក្រោកពុំរួច គឺពួកគេរលត់ទៅ ដូចចង្កៀងអស់ប្រេង ព្រះអង្គមានព្រះបន្ទូលថា:
អស់អ្នកដែលប្រព្រឹត្តអំពើបាប ដោយមិនស្គាល់ក្រឹត្យវិន័យ*របស់លោកម៉ូសេ នឹងត្រូវវិនាសទាំងគ្មានក្រឹត្យវិន័យ។ រីឯអស់អ្នកដែលប្រព្រឹត្តអំពើបាប ដោយស្គាល់ក្រឹត្យវិន័យ គេនឹងត្រូវទទួលទោសស្របតាមក្រឹត្យវិន័យដែរ
ដ្បិតអ្នកណាគ្មានចិត្តមេត្តាករុណា ព្រះជាម្ចាស់ក៏នឹងវិនិច្ឆ័យទោសអ្នកនោះ ដោយឥតមេត្តាករុណាដែរ។ អ្នកមានចិត្តមេត្តាករុណា មិនខ្លាចព្រះអង្គវិនិច្ឆ័យទោសឡើយ។
ព្រះអម្ចាស់ធ្វើឲ្យជនជាតិអាម៉ូរីបាក់ទ័ព នៅចំពោះមុខជនជាតិអ៊ីស្រាអែល។ ពួកគេបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្រុងគីបៀន ហើយជនជាតិអ៊ីស្រាអែលដេញពីក្រោយពួកគេ តាមផ្លូវឡើងទៅភូមិបេតហូរ៉ូន ព្រមទាំងវាយប្រហារពួកគេ រហូតទៅដល់ភូមិអាសេកា និងភូមិម៉ាកេដា។
ព្រះអម្ចាស់ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែល។ ជនជាតិអ៊ីស្រាអែលវាយប្រហារ និងដេញតាមពួកគេ រហូតដល់ក្រុងស៊ីដូន ជាទីក្រុងដ៏ធំ ក្រុងមីសរិផូត-ម៉ែម និងដល់ជ្រលងភ្នំមីសប៉ា ដែលនៅខាងកើត។ ជនជាតិអ៊ីស្រាអែលបានវាយប្រហារពួកគេ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ។
រីឯលោកស៊ីសេរ៉ាវិញ គាត់រត់គេចរហូតដល់តង់ត៍របស់នាងយ៉ាអែល ដែលត្រូវជាប្រពន្ធរបស់លោកហេប៊ើរ ជនជាតិកែន ដ្បិតព្រះបាទយ៉ាប៊ីន ជាស្ដេចក្រុងហាសោរ និងក្រុមគ្រួសារហេប៊ើរ មានទំនាក់ទំនងជាមួយគ្នាដោយមេត្រីភាព។
ហេតុនេះ ព្រះអម្ចាស់ប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទយ៉ាប៊ីន ជាស្ដេចស្រុកកាណាន ដែលគង់នៅក្រុងហាសោរ។ មេទ័ពរបស់ស្ដេចឈ្មោះស៊ីសេរ៉ា រស់នៅក្រុងហារ៉ូសេតកូយឹម។