អេសាយ 43:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 ព្រះអង្គដែលបានប្រមូលកងទ័ព មានរទេះចម្បាំង កងពលសេះ ព្រមទាំងទាហានដ៏អង់អាច ព្រះអង្គដែលធ្វើឲ្យពួកគេបរាជ័យ ក្រោកពុំរួច គឺពួកគេរលត់ទៅ ដូចចង្កៀងអស់ប្រេង ព្រះអង្គមានព្រះបន្ទូលថា: សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល17 ដែលនាំរទេះចម្បាំង និងសេះចេញមក ព្រមទាំងកងទ័ព និងមនុស្សខ្លាំងពូកែ (ពួកគេនឹងដេកទាំងអស់គ្នា មិនក្រោកឡើងទៀតឡើយ; ពួកគេនឹងសាបសូន្យទៅ ហើយរលត់ដូចជាប្រឆេះ) គឺព្រះអង្គមានបន្ទូលដូច្នេះថា៖ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 ជាព្រះដែលនាំរទេះចម្បាំង និងពលសេះចេញមក ព្រមទាំងកងទ័ព និងមនុស្សស្ទាត់ជំនាញ ពួកគេដេកទាំងអស់គ្នា ឥតក្រោកឡើងវិញឡើយ គេនឹងសាបសូន្យ ហើយត្រូវរលត់ទៅ ដូចជាប្រឆេះ ព្រះអង្គមានព្រះបន្ទូលថា សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 ជាព្រះដែលនាំរទេះចំបាំង នឹងពលសេះចេញមក ព្រមទាំងកងទ័ព នឹងមនុស្សស្ទាត់ជំនាញផង (ពួកទាំងនោះនឹងដេកទៅទាំងអស់គ្នា ឥតក្រោកឡើងវិញឡើយ គេនឹងសាបសូន្យ ហើយត្រូវរលត់ទៅ ដូចជាប្រឆេះ) ទ្រង់មានបន្ទូលថា សូមមើលជំពូកអាល់គីតាប17 ទ្រង់ដែលបានប្រមូលកងទ័ព មានរទេះចំបាំង កងពលសេះ ព្រមទាំងទាហានដ៏អង់អាច ទ្រង់ដែលធ្វើឲ្យពួកគេបរាជ័យ ក្រោកពុំរួច គឺពួកគេរលត់ទៅ ដូចចង្កៀងអស់ប្រេង ទ្រង់មានបន្ទូលថា: សូមមើលជំពូក |