ចាប់តាំងពីគ្រានៅគីបៀរ អ៊ីស្រាអែលចេះតែ ប្រព្រឹត្តអំពើបាប ឥតរាងចាលឡើយ។ ដូច្នេះ គួរឲ្យសង្គ្រាមកើតមាននៅគីបៀរ សម្រាប់ដាក់ទោសជនពាល!
ពួកចៅហ្វាយ 20:43 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កងទ័ពអ៊ីស្រាអែលឡោមព័ទ្ធទ័ពបេនយ៉ាមីន និងដេញសម្លាប់ពួកគេ រហូតដល់ខាងកើតក្រុងគីបៀរ មិនទុកឱកាសឲ្យពួកគេរត់រួចឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ៊ីស្រាអែលឡោមព័ទ្ធពួកបេនយ៉ាមីន ព្រមទាំងដេញតាម ហើយជាន់គេនឹងជើង ចាប់តាំងពីណូហារហូតដល់ទល់មុខនឹងក្រុងគីបៀរទិសខាងកើត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេព័ទ្ធពួកបេនយ៉ាមីនជុំវិញ ព្រមទាំងដេញតាមហើយជាន់គេ នៅក្រោមជើងដោយងាយ រហូតដល់ទល់មុខនឹងគីបៀរទិសខាងកើត អាល់គីតាប កងទ័ពអ៊ីស្រអែលឡោមព័ទ្ធទ័ពពុនយ៉ាមីន និងដេញសម្លាប់ពួកគេ រហូតដល់ខាងកើតក្រុងគីបៀរ មិនទុកឱកាសឲ្យពួកគេរត់រួចឡើយ។ |
ចាប់តាំងពីគ្រានៅគីបៀរ អ៊ីស្រាអែលចេះតែ ប្រព្រឹត្តអំពើបាប ឥតរាងចាលឡើយ។ ដូច្នេះ គួរឲ្យសង្គ្រាមកើតមាននៅគីបៀរ សម្រាប់ដាក់ទោសជនពាល!
ពួកគេផុងខ្លួនទៅក្នុងអំពើពុករលួយ កាន់តែខ្លាំងឡើងៗ ដូចគ្រានៅគីបៀរដែរ ព្រះអម្ចាស់នឹកឃើញអំពើអាក្រក់របស់ពួកគេ ហើយព្រះអង្គនឹងដាក់ទោសពួកគេ តាមអំពើបាបដែលខ្លួនបានប្រព្រឹត្ត។
ទាហានបេនយ៉ាមីនដែលសុទ្ធតែខ្លាំងពូកែ បានបាត់បង់ជីវិតអស់ចំនួនមួយម៉ឺនប្រាំបីពាន់នាក់។