រីឯអ្នកវិញ អ្នកនឹងទៅជួបជុំជាមួយបុព្វបុរសរបស់អ្នកដោយសុខសាន្ត ហើយគេនឹងបញ្ចុះសពអ្នក ក្រោយពីអ្នកបានរស់យ៉ាងសុខក្សេមក្សាន្ត អាយុយឺនយូរ។
ពួកចៅហ្វាយ 2:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សជំនាន់នោះក៏ទៅជួបជុំនឹងដូនតារបស់គេ ដែលចែកស្ថានទៅហើយ ហើយមានមនុស្សមួយជំនាន់ទៀតកើតមកតាមក្រោយ។ អ្នកទាំងនេះមិនបានស្គាល់ព្រះអម្ចាស់ ហើយក៏មិនស្គាល់ស្នាព្រះហស្ដ ដែលព្រះអង្គបានធ្វើចំពោះអ៊ីស្រាអែលដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សនៅជំនាន់នោះទាំងអស់ក៏បានមូលទៅជួបជុំនឹងបុព្វបុរសរបស់គេគ្រប់គ្នាដែរ ហើយមនុស្សមួយជំនាន់ទៀតកើតមកតាមក្រោយ។ គេមិនបានស្គាល់ព្រះយេហូវ៉ាទេ ក៏មិនបានស្គាល់កិច្ចការដែលព្រះអង្គបានធ្វើដល់ពួកអ៊ីស្រាអែលដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងមនុស្សនៅដំណនោះក៏បានមូលទៅជួបជុំនឹងពួកឰយុកោគេគ្រប់គ្នាដែរ ហើយកើតមានមនុស្ស១ដំណទៀត ក្រោយមក ជាមនុស្សដែលមិនបានស្គាល់ព្រះយេហូវ៉ា ឬការដែលទ្រង់បានសំរេចដល់ពួកអ៊ីស្រាអែលទេ។ អាល់គីតាប មនុស្សជំនាន់នោះក៏ស្លាប់អស់ទៅ ហើយ មានមនុស្សមួយជំនាន់ទៀតកើតមកតាមក្រោយ។ អ្នកទាំងនេះមិនបានស្គាល់អុលឡោះតាអាឡា ហើយក៏មិនស្គាល់ការអស្ចារ្យដែលទ្រង់បានធ្វើចំពោះអ៊ីស្រអែលដែរ។ |
រីឯអ្នកវិញ អ្នកនឹងទៅជួបជុំជាមួយបុព្វបុរសរបស់អ្នកដោយសុខសាន្ត ហើយគេនឹងបញ្ចុះសពអ្នក ក្រោយពីអ្នកបានរស់យ៉ាងសុខក្សេមក្សាន្ត អាយុយឺនយូរ។
លោកអ៊ីស្មាអែលរស់បានទាំងអស់មួយរយសាមសិបប្រាំពីរឆ្នាំ។ បន្ទាប់មក លោកទទួលមរណភាព ទៅជួបជុំនឹងបុព្វបុរស ដែលបានចែកស្ថានផុតទៅហើយនោះវិញ។
បន្ទាប់មក លោកអប្រាហាំទទួលមរណភាពទៅ គឺក្រោយពីលោករស់យ៉ាងយូរប្រកបដោយសុភមង្គល មានអាយុយឺនយូរសម្បូណ៌សប្បាយមក លោកក៏បានទៅជួបជុំនឹងបុព្វបុរសរបស់លោក ដែលចែកស្ថានទៅហើយ។
លោកយ៉ាកុបបានផ្ដែផ្ដាំកូនៗចប់សព្វគ្រប់ហើយ លោកលើកជើងដាក់លើគ្រែវិញ ហើយក៏ផុតដង្ហើម ទៅជួបជុំជាមួយដូនតារបស់លោក។
ពេលណាអ្នកលាចាកលោកនេះទៅជួបជុំនឹងបុព្វបុរសរបស់អ្នក យើងនឹងឲ្យពូជពង្សរបស់អ្នកផ្ទាល់ឡើងស្នងរាជ្យ ហើយយើងនឹងពង្រឹងរាជ្យរបស់គេផង ។
រីឯបុត្រវិញ សាឡូម៉ូនអើយ! ចូរទទួលស្គាល់ព្រះជាម្ចាស់ ជាព្រះរបស់បិតា ហើយគោរពបម្រើព្រះអង្គដោយស្មោះអស់ពីចិត្ត និងអស់ពីគំនិត ដ្បិតព្រះអម្ចាស់ឈ្វេងយល់ចិត្តគំនិត និងបំណងទាំងប៉ុន្មានរបស់មនុស្ស។ ប្រសិនបើបុត្រស្វែងរកព្រះអង្គ នោះព្រះអង្គនឹងឲ្យបុត្ររកឃើញ ក៏ប៉ុន្តែ ប្រសិនបើបុត្របោះបង់ចោលព្រះអង្គ នោះព្រះអង្គនឹងលះបង់ចោលបុត្ររហូតតទៅ។
អ្នកទាំងនោះធ្លាប់ទូលព្រះជាម្ចាស់ថា “សូមយាងចេញឆ្ងាយពីយើងខ្ញុំទៅ យើងខ្ញុំមិនចង់ស្គាល់មាគ៌ារបស់ព្រះអង្គទេ។
ក្រោយមក លោកយ៉ូសែប និងបងប្អូនរបស់លោក ព្រមទាំងកូនចៅរបស់លោកយ៉ាកុបមួយជំនាន់នោះបានស្លាប់អស់ទៅ។
មានស្ដេចថ្មីមួយអង្គឡើងគ្រងរាជ្យនៅស្រុកអេស៊ីប។ ស្ដេចនោះមិនបានស្គាល់លោកយ៉ូសែបទេ។
ព្រះចៅផារ៉ោនតបថា៖ «តើព្រះអម្ចាស់ជានរណាបានជាយើងត្រូវស្ដាប់តាម ហើយអនុញ្ញាតឲ្យពួកអ៊ីស្រាអែលចេញទៅនោះ? យើងមិនស្គាល់ព្រះអម្ចាស់ទេ យើងមិនអនុញ្ញាតឲ្យពួកអ៊ីស្រាអែលចេញទៅឡើយ»។
ពួកគេគិតតែពីផឹកស្រាសប្បាយ ដោយមានសំឡេងពិណ និងចាប៉ី ព្រមទាំងក្រាប់ និងខ្លុយលេងកំដរ ពួកគេឥតចាប់អារម្មណ៍នឹងកិច្ចការដែល ព្រះអម្ចាស់កំពុងធ្វើ គេឥតឃើញថា ព្រះអង្គកំពុងសម្រេចការអ្វីទេ។
បិតារបស់អ្នករកយុត្តិធម៌ឲ្យជនទុគ៌ត និងជនក្រីក្រ ហេតុនេះហើយបានជាស្រុកទេស មានសេចក្ដីសុខសាន្ត។ ដ្បិតអ្នកដែលស្គាល់យើងតែងតែប្រព្រឹត្តដូច្នេះ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -។
គេនឹងលែងបង្រៀនជនរួមជាតិរបស់ខ្លួន គេក៏លែងនិយាយប្រាប់បងប្អូនរបស់ខ្លួនថា “ត្រូវតែស្គាល់ព្រះអម្ចាស់” ទៀតហើយ ព្រោះតាំងពីអ្នកតូចបំផុតរហូតដល់អ្នកធំបំផុត គេនឹងស្គាល់យើងគ្រប់ៗគ្នា។ យើងអត់ឱនឲ្យគេចំពោះអំពើទុច្ចរិត ដែលគេបានប្រព្រឹត្ត ហើយយើងក៏លែងនឹកនាពីអំពើបាបរបស់គេទៀតដែរ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ប្រសិនបើមាននរណាឲ្យខ្ទមមួយ ដែលជាជម្រកសម្រាប់អ្នកដំណើរ នៅវាលរហោស្ថានមកខ្ញុំ នោះខ្ញុំនឹងបោះបង់ចោលប្រជាជនរបស់ខ្ញុំ ខ្ញុំនឹងទៅនៅយ៉ាងឆ្ងាយពីពួកគេ ដ្បិតប្រជាជននេះសុទ្ធតែជាមនុស្សផិតក្បត់ ពួកគេក្បត់ព្រះជាម្ចាស់ទាំងអស់គ្នា។
«អណ្ដាតរបស់គេប្រៀបបាននឹងធ្នូ ដែលគេយឹតបម្រុងនឹងបាញ់។ គេមានអំណាចនៅក្នុងស្រុក មិនមែនដោយសារសេចក្ដីពិតទេ តែមកពីការកុហក ពួកគេប្រព្រឹត្តអំពើអាក្រក់ផ្ទួនៗគ្នា ហើយពួកគេពុំស្គាល់យើងឡើយ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ពួកគេបោកបញ្ឆោតគ្នាទៅវិញទៅមក គ្មាននរណានិយាយការពិតទេ ពួកគេបង្ហាត់អណ្ដាតរបស់ខ្លួនឲ្យ ពោលពាក្យភូតភរ ហើយពួកគេលះបង់អំពើបាបពុំបានឡើយ។
អ្នកមើលឃើញស្រុកនេះ ប៉ុន្តែ អ្នកត្រូវទទួលមរណភាព ទៅជួបជុំនឹងសាច់ញាតិរបស់អ្នកវិញ ដូចអើរ៉ុនជាបងរបស់អ្នកដែរ
ព្រះបាទដាវីឌបានបម្រើព្រះជាម្ចាស់ តាមគម្រោងការព្រះអង្គនៅជំនាន់នោះ រួចសោយទិវង្គតទៅ។ គេបានបញ្ចុះសពព្រះបាទដាវីឌក្នុងផ្នូរជាមួយព្រះអយ្យកោ ហើយសពរបស់ស្ដេចក៏បានរលួយអស់ដែរ។
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «បន្តិចទៀត អ្នកនឹងត្រូវស្លាប់។ ពេលនោះ ប្រជាជននឹងនាំគ្នាក្បត់យើង ហើយគោរពព្រះដទៃ ក្នុងស្រុកដែលពួកគេចូលទៅរស់នៅ។ ពួកគេនឹងបោះបង់ចោលយើង ដោយផ្ដាច់សម្ពន្ធមេត្រីដែលយើងចងជាមួយពួកគេ។
ព្រះអង្គយាងមកក្នុងភ្លើងសន្ធោសន្ធៅ ដើម្បីធ្វើទោសអស់អ្នកដែលមិនស្គាល់ព្រះជាម្ចាស់ និងអស់អ្នកដែលមិនស្ដាប់តាមដំណឹងល្អ*របស់ព្រះយេស៊ូជាអម្ចាស់នៃយើង។
គេប្រកាសថាខ្លួនស្គាល់ព្រះជាម្ចាស់ហើយ ប៉ុន្តែ តាមអំពើដែលគេប្រព្រឹត្ត គេបែរជាបដិសេធមិនទទួលស្គាល់ព្រះអង្គទៅវិញ។ អ្នកទាំងនោះសុទ្ធតែជាមនុស្សគួរឲ្យស្អប់ខ្ពើម ជាមនុស្សរឹងទទឹង ហើយពុំអាចប្រព្រឹត្តអំពើល្អឡើយ។
ប្រជាជនអ៊ីស្រាអែលគោរពបម្រើព្រះអម្ចាស់ អស់មួយជីវិតរបស់លោកយ៉ូស្វេ។ ក្រោយពីលោកយ៉ូស្វេទទួលមរណភាពផុតទៅ គេនៅតែគោរពបម្រើព្រះអង្គតទៅទៀត ក្នុងអំឡុងពេលពួកចាស់ទុំនៅរស់នៅឡើយដែរ គឺចាស់ទុំដែលបានឃើញព្រះអម្ចាស់សម្តែងការអស្ចារ្យទាំងប៉ុន្មាន ដើម្បីជាប្រយោជន៍ដល់អ៊ីស្រាអែល។