ហេតុនេះ សម្ដេចអាប់សាឡុមបង្គាប់ពួកអ្នកបម្រើថា៖ «មើល៍! ស្រែលោកយ៉ូអាប់នៅជាប់នឹងស្រែយើង ចូរដុតចោលទៅ!»។ អ្នកបម្រើនាំគ្នាដុតស្រែរបស់លោកយ៉ូអាប់។
ពួកចៅហ្វាយ 15:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកក៏អុជចន្លុះ ហើយលែងកញ្ជ្រោងឲ្យរត់ទៅក្នុងស្រែរបស់ជនជាតិភីលីស្ទីន ធ្វើឲ្យឆេះកណ្ដាប់ស្រូវដែលច្រូតហើយ និងស្រូវដែលមិនទាន់ច្រូត ព្រមទាំងឆេះចម្ការអូលីវទៀតផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលគាត់អុចចន្លុះទាំងនេះស្រេចហើយ គាត់ក៏លែងចចកទៅក្នុងស្រូវរបស់ពួកភីលីស្ទីន បញ្ឆេះទាំងស្នឹមកណ្ដាប់ ទាំងស្រូវដែលមិនទាន់ច្រូត ព្រមទាំងចម្ការដើមអូលីវទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះកាលបានអុចចន្លុះទាំងនេះស្រេចហើយ នោះក៏លែងទៅក្នុងស្រូវរបស់ពួកភីលីស្ទីន បញ្ឆេះទាំងស្នឹមកណ្តាប់ ទាំងស្រូវដែលមិនទាន់ច្រូត ព្រមទាំងចំការដើមអូលីវផង អាល់គីតាប គាត់ក៏អុជចន្លុះ ហើយលែងកញ្ជ្រោងឲ្យរត់ទៅក្នុងស្រែរបស់ជនជាតិភីលីស្ទីន ធ្វើឲ្យឆេះកណ្តាប់ស្រូវដែលច្រូតហើយ និងស្រូវដែលមិនទាន់ច្រូត ព្រមទាំងឆេះចម្ការអូលីវទៀតផង។ |
ហេតុនេះ សម្ដេចអាប់សាឡុមបង្គាប់ពួកអ្នកបម្រើថា៖ «មើល៍! ស្រែលោកយ៉ូអាប់នៅជាប់នឹងស្រែយើង ចូរដុតចោលទៅ!»។ អ្នកបម្រើនាំគ្នាដុតស្រែរបស់លោកយ៉ូអាប់។
ប្រសិនបើអ្នកណាដុតគុម្ពបន្លា ធ្វើឲ្យភ្លើងរាលទៅឆេះកណ្ដាប់ស្រូវ ឬឆេះស្រូវទុំ ឬមិនទាន់ទុំក្ដី អ្នកនោះត្រូវតែបង់ជំងឺចិត្តទៅឲ្យម្ចាស់ស្រែ។
ប៉ុន្តែ នៅឆ្នាំទីប្រាំពីរត្រូវទុកដីនៅទំនេរ ដើម្បីឲ្យជនក្រីក្រ ក្នុងចំណោមប្រជាជនរបស់អ្នក អាចរកអាហារពីដីទាំងនោះ ហើយសត្វព្រៃនឹងមកស៊ីអ្វីៗដែលនៅសេសសល់។ ត្រូវធ្វើបែបនេះចំពោះចម្ការទំពាំងបាយជូរ និងចម្ការអូលីវរបស់អ្នកដែរ។
លោកក៏ចេញទៅចាប់បានកញ្ជ្រោងបីរយក្បាល។ លោកចងកន្ទុយកញ្ជ្រោងភ្ជាប់គ្នាមួយគូៗ រួចយកចន្លុះមកដោតនៅត្រង់ចំណងកន្ទុយកញ្ជ្រោងទាំងគូៗនោះ។
ជនជាតិភីលីស្ទីនសួរគ្នាថា តើអ្នកណាធ្វើដូច្នេះ? មានគេប្រាប់ថា៖ «គឺសាំសុន! គាត់ធ្វើបែបនេះ មកពីឪពុកក្មេករបស់គាត់ដែលជាអ្នកក្រុងធីមណា បានលើកប្រពន្ធគាត់ទៅឲ្យបុរស ជាអ្នកកំដររបស់គាត់»។ ជនជាតិភីលីស្ទីនលើកគ្នាទៅសម្លាប់ស្ត្រីនោះ និងឪពុកនាង ដោយដុតទាំងរស់។