នេះជាបញ្ជីរាយនាមទាហានដ៏អង់អាចរបស់ព្រះបាទដាវីឌ: លោកយ៉ូសែប-បាសេបែត ជាកូនរបស់លោកតាកម៉ូនី និងជាប្រមុខលើមេបញ្ជាការទាំងបីនាក់។ គឺលោកនេះហើយដែលបានសម្លាប់ខ្មាំងអស់ប្រាំបីរយនាក់ក្នុងពេលតែមួយ។
ពួកចៅហ្វាយ 15:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសាំសុនបានឃើញឆ្អឹងថ្គាមមួយរបស់លាដែលគេទើបសម្លាប់ថ្មីៗ ក៏រើសវាមកប្រើជាអាវុធ សម្លាប់មនុស្សអស់មួយពាន់នាក់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ គាត់ឃើញឆ្អឹងថ្គាមស្រស់មួយរបស់សត្វលា គាត់ក៏លូកដៃទៅចាប់យកមក ហើយវាយសម្លាប់មនុស្សអស់មួយពាន់នាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះគាត់ឃើញឆ្អឹងថ្គាមស្រស់១របស់សត្វលា នោះក៏លូកដៃទៅចាប់យកមក វាយសំឡាប់មនុស្ស១ពាន់នាក់ អាល់គីតាប លោកសាំសុនបានឃើញឆ្អឹងថ្គាមមួយរបស់លាដែលគេទើបសម្លាប់ថ្មីៗ ក៏រើសវាមកប្រើជាអាវុធសម្លាប់មនុស្សអស់មួយពាន់នាក់ |
នេះជាបញ្ជីរាយនាមទាហានដ៏អង់អាចរបស់ព្រះបាទដាវីឌ: លោកយ៉ូសែប-បាសេបែត ជាកូនរបស់លោកតាកម៉ូនី និងជាប្រមុខលើមេបញ្ជាការទាំងបីនាក់។ គឺលោកនេះហើយដែលបានសម្លាប់ខ្មាំងអស់ប្រាំបីរយនាក់ក្នុងពេលតែមួយ។
អ្នករាល់គ្នាដេញតាមខ្មាំងសត្រូវ ពួកគេនឹងដួលស្លាប់ដោយមុខដាវនៅមុខអ្នករាល់គ្នា។
អ្នករាល់គ្នាតែប្រាំនាក់នឹងដេញប្រហារសត្រូវមួយរយនាក់ ហើយអ្នករាល់គ្នាមួយរយនាក់នឹងដេញប្រហារសត្រូវមួយម៉ឺននាក់។ ខ្មាំងសត្រូវនឹងដួលស្លាប់ដោយមុខដាវ នៅមុខអ្នករាល់គ្នា។
បានពន្លត់ភ្លើងដែលឆេះសន្ធោសន្ធៅ បានគេចផុតពីមុខដាវ មានកម្លាំងឡើងវិញនៅពេលធ្លាក់ខ្លួនឈឺ ខ្លាំងពូកែនៅពេលច្បាំង ធ្វើឲ្យខ្មាំងសត្រូវបាក់ទ័ព។
មនុស្សតែម្នាក់ក្នុងចំណោមអ្នករាល់គ្នា អាចដេញតាមពួកគេមួយពាន់នាក់ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាប្រយុទ្ធ ដើម្បីអ្នករាល់គ្នា ដូចព្រះអង្គបានសន្យាជាមួយអ្នករាល់គ្នា។
រួចលោកស្រែកថា៖ «ដោយសារឆ្អឹងថ្គាមរបស់សត្វលា ខ្ញុំបានប្រមូលខ្មោចដាក់គរលើគ្នា ដោយសារឆ្អឹងថ្គាមរបស់សត្វលា ខ្ញុំបានសម្លាប់មនុស្សអស់មួយពាន់នាក់»។
ពេលមានប្រសាសន៍ចប់ លោកក៏គ្រវែងឆ្អឹងនោះចោលទៅ ហេតុដូច្នេះហើយបានជាគេហៅកន្លែងនោះថា «រ៉ាម៉ាត់-លេហ៊ី» ។
បន្ទាប់ពីលោកអេហ៊ូដ លោកសាំកើរ ជាកូនរបស់លោកអណាត ក៏បានសង្គ្រោះជនជាតិអ៊ីស្រាអែលដែរ គឺលោកបានសម្លាប់ជនជាតិភីលីស្ទីនអស់ប្រាំមួយរយនាក់ ដោយប្រើជន្លួញគោ។
ដោយនឿយហត់ខ្លាំងពេក លោកស៊ីសេរ៉ាក៏សម្រាន្ដលក់ទៅ។ នាងយ៉ាអែលយកញញួរ និងចម្រឹងដែក ហើយដើរលបៗចូលទៅជិតលោកស៊ីសេរ៉ា រួចបោះចម្រឹងនោះចំត្រង់សៀតផ្ការបស់លោកស៊ីសេរ៉ា ធ្លុះដល់ដី ហើយលោកក៏ស្លាប់ទៅ។
លោកគេឌានបំបែកទ័ពបីរយនាក់ ជាបីក្រុម លោកក៏ប្រគល់ស្នែង ក្អមទទេ និងចន្លុះសម្រាប់ដាក់ក្នុងក្អមឲ្យពួកគេកាន់គ្រប់ៗគ្នា។
នៅគ្រាដំបូង សម្ដេចយ៉ូណាថាន និងសេនា បានប្រហារពួកភីលីស្ទីនអស់ប្រមាណម្ភៃនាក់ នៅលើផ្ទៃដីប្រហែលមួយស្រែ។
សម្ដេចយ៉ូណាថានប្រាប់ទៅសេនាក្មេង ដែលកាន់គ្រឿងសស្ត្រាវុធថា៖ «តោ៎ះ! យើងចូលទៅខ្សែត្រៀមរបស់ពួកទមិឡ ប្រហែលជាព្រះអម្ចាស់ជួយយើង ដ្បិតគ្មានអ្វីរារាំងព្រះអម្ចាស់មិនឲ្យប្រទានជ័យជម្នះដល់យើងឡើយ ទោះបីយើងមានគ្នាតិច ឬច្រើនក្ដី!»។